Header Ads

វេទិកាផ្កូរផ្កងអាជីវកម្មនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើរតួនាទីយ៉ាងសំខាន់​ក្នុង​ការកែច្នៃ​ និង​ការចុះបញ្ជីសហគ្រាស​ផលិតកម្ម​ម្ហូប​អាហារ ឆ្នាំ២០១៩



 ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់
 

វេទិកាផ្កូរផ្កងអាជីវកម្ម សហគ្រាសកែច្នៃចំណីអាហាឆ្នាំ២០១៩ បានរៀបចំឡើងចំនួន ០៣ ទីតាំង នៅ​រាជ​ធានី​ភ្នំពេញ (១៧-១៨ សីហា ២០១៩) ខេត្តបាត់ដំបង (១៤-១៥ កញ្ញា ២០១៩) និង ខេត្តកំពង់​ចាម (០៥-០៦ តុលា ២០១៩ )។

វេទិកានេះ សហការរៀបចំដោយសម្ព័ន្ធសមាគមសហ​គ្រាស​ធុនតូច និងមធ្យមកម្ពុជា (FASMEC) និងសមាគម សហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដោយ​មានការគាំទ្រ​ថវិកាពីរដ្ឋាភិបាលអូរស្ត្រាលី។

លោក នួន សុភ័ណ្ឌ ប្រធាននាយកដ្ឋានផែនការ និងជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា ក្រសួងមានកិត្តិយស ចូលរួម ក្នុងវេទិកាផ្កូរផ្កងអាជីវកម្ម សម្រាប់​សហគ្រាស​កែ​ច្នៃ​ម្ហូបអាហារ និងផលិតកម្មកសិ​កម្ម ដ៏មានសារៈ សំខាន់នេះណាស់ ហើយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ពិត​ជាបានដើរតួនាទីយ៉ាងសំខាន់​ក្នុងដំ​ណាក់​កាលកែច្នៃដោយរោងចក្រសហគ្រាស សិប្បកម្ម ផ្តល់នូវការចុះបញ្ជីសហគ្រាស​ផលិតកម្ម​ម្ហូប​អាហារ ព្រមទាំងមានភារកិច្ចជម្រុញគាំទ្រ និងអភិវឌ្ឍន៍នូវរាល់ចំណុចសំខាន់ៗ ដូចខាង ក្រោម ៖

លើកកម្ពស់ផលិតភាព គឺ ក្រសួងមានមជ្ឈមណ្ឌលផលិតភាពជាតិ ដែលបានដើរតួនាទីយ៉ាង សំខាន់​ក្នុងបណ្តុះបណ្តាលដល់ម្ចាស់សហគ្រាស ក្នុងការរៀបចំទីតាំងផលិតកម្ម ដើម្បីជម្រុញកំណើន​ផលិត​ភាព ដូចបើកវគ្គបណ្តុះបណ្តាលស្តីពី ស៥ បច្ចេកវិទ្យា ការវេចខ្ចប់ និងប្រឹក្សាយោបល់នានា ផងដែរ។

លើកកម្ពស់គុណភាព គឺ ក្រសួងមានវិទ្យាស្ថានស្តង់ដាកម្ពុជា មន្ទីរពិសោធន៍ឧស្សាហកម្ម ពិសេស​គ្រប់គ្រង និងតាមដានការធ្វើតេស្តផលិតផលម្ហូបអាហា ផ្តល់ស្លាកសញ្ញាស្តង់ដារ ISC  ការ​អនុវត្ត​ផលិត​​ល្អ GMP ការអនុវត្តអនាម័យស្អាត GHP  និងសញ្ញាស្តង់ដារជាច្រើនទៀត អនុលោមតាម ស្តង់​ដា​ម្ហូបអាហារអន្តរជាតិ ។

ការងារមាត្រាសាស្ត្រ គឺ លើកកម្ពស់ការវេចខ្ចប់ផលិតផល ឲ្យបានត្រឹមត្រូវតាមខ្នាត រង្វាស់​រង្វាល់ ទម្ងន់​ធ្វើយ៉ាងណាផ្តល់នូវទំនុកចិត្តដល់អ្នកប្រើប្រាស់ ។

លើសពីនេះ ក្រសួងមានតួនាទីជាស្ថាប័នទទួលខុសត្រូវ សម្របសម្រួល​ ជម្រុញការអនុវត្តឲ្យ​មាន​ប្រសិទ្ធិភាពខ្ពស់នូវបណ្តាតួនាទី និងភារកិច្ចពាក់ព័ន្ធ និងម្ហូបអាហារ និងធុរកិច្ចម្ហូបអាហារនៅ កំណាក់​កាលកែច្នៃដោយរោងចក្រ និងសិប្បកម្ម។

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងទទួលយកនូវរាល់កិច្ចសហប្រតិបត្តិការចូលរួម ផ្តល់នូវ​មតិ​វិទ្យាសាស្ត្រ ជំនួយបច្ចេកទេស នវានុវត្តផ្សេងៗពីបណ្តាអង្គការជាតិ អន្តរជាតិ និងដៃគូរអភិវឌ្ឍន៍​នានា ដើម្បីធ្វើបច្ចុប្បន្នភាព ឬការវិវឌ្ឍផ្សេងៗនៃក្របខណ្ឌបញ្ញត្តិកម្ម ដែលពាក់ព័ន្ធសកម្ម ភាពធុ​រកិ​ច្ច ​ម្ហូប​អា​ហារក្នុងដំណាក់កាលកែច្នៃដោយរោងចក្រ សិប្បកម្ម៕


No comments

Powered by Blogger.