Header Ads

ក្រុម​ហ៊ុន Royal Group ​ បានបង្ហាញ​គម្រោង​​​អភិវឌ្ឍ​ចម្រុះ ដ៏សំខាន់​​​នៅ​ក្នុង​តំបន់ទួល​គោក​


ភ្នំពេញៈ
 ដោយ៖ ហុង ចំណាប់

 ក្រុម​ហ៊ុន Royal Group ​ បានបង្ហាញ​គម្រោង​​​អភិវឌ្ឍ​ចម្រុះ ដ៏សំខាន់​​​នៅ​ក្នុង​តំបន់ទួល​គោក​ ជា​មួយ​នឹង​ដៃ​គូ​សហការ​អភិវឌ្ឍ​​អចលនទ្រព្យ Hong Lai Huat​​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​សិង្ហបុរី ហើយបានបញ្ចុះ​បឋម​សិលានាព្រឹកថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩។​
​ជា​មួយ​នឹង​ទំហំដីអភិវឌ្ឍន៍ចំនួន​​​ ១០ម៉ឺនម៉ែត្រការ៉េ​​​ គម្រោង​អភិវឌ្ឍនេះ ​​នឹង​បង្កើត​ឱកាស​ដល់​ប្រជាជន​ទាំង​​ការ​សាងសង់​លំនៅដ្ឋាន​​ និង​ឱកាសធ្វើពាណិជ្ជកម្ម​ ពង្រឹង​សេដ្ឋកិច្ច​គ្រួសារ​ បង្កើត​ការងារ​ និង​ទាក់​ទាញ​អ្នកវិ​និយោគឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​​ នៅ​ចំណុច​កណ្តាល​​នៃ​ទីក្រុង​​​ដ៏​រីកចម្រើន​នេះ​។​
គម្រោងផ្ទះ​អាផាត​ចំនួន៨៥១ខ្នង​ និង​ផ្ទះ​ដែល​អាច​ធ្វើពាណិជ្ជកម្ម​បានចំនួន​៥០ខ្នង នឹង​ត្រូវ​បាន​សាង​សង់​លើ​ដីអភិវឌ្ឍន៍ ​​​​​ដែល​មាន​ឈ្មោះ​ថា​ រ៉ូយ៉ាល់ផ្លាទីនីម (Royal Platinum)



ហាង​លក់​ទំនិញ​ដែល​ស្ថិតលើផ្លូវ​ក្នុង​បុរី​ នឹង​មានភាពទាក់​ទាញដល់អាជីវករ និងជាកន្លែងដែលផ្តល់​សេវា​បទ​ពិសោធន៍​ធ្វើពាណិជ្ជកម្មលើយីហោអន្តរជាតិល្បីៗ មានទំនិញ​​ថ្មីចម្រុះជាច្រើនប្រភេទ ​រួម​មាន​ភោជនីយដ្ឋាន​ សំលៀក​បំពាក់​ ជាដើម​។ល។​

សំណង់​អគារ​​លំនៅដ្ឋាន ​និង​ស្តង់​លក់​ទំនិញ​​នេះ នឹង​ត្រូវ​បាន​ចាប់​ផ្តើម​ដាក់​លក់​នៅ​ខែ​មិថុនា ខាងមុខ ​ ​ដែល​​​ត្រូវ​​សាងសង់​បញ្ចប់​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លះ​។
អ្នក​ឧកញ្ញ៉ា​ គិត​ ម៉េង​ អគ្គនាយក​ក្រុម​ហ៊ុន​ Royal Group ​ និង​លោក DatoDr Johnny Ong​ នាយក​ប្រតិបត្តិ​របស់​​ក្រុមហ៊ុន​ Hong Lai Huat Groupគ្រុប​ បាន​ចូល​​រួម​ក្នុង​កម្មពិធីស​ម្ពោធ​បើក​ការដ្ឋាន​សាងសង់ជា​ផ្លូវ​ការ​ នេះ​។​

​​លោក Mark Hanna នាយក​​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុន​ Royal Group ​បាន​និយាយ​ថា​​ ការ​​អភិវឌ្ឍ​នេះ​​មាន​សារៈសំខាន់​ប្រកបដោយ​ភាព​រីកចម្រើន ​ក្នុង​តំបន់​ទួល​គោក​ ដែល​ជា​តំបន់​ដ៏សម្បូរបែប​មួយ​ នៅចំណុច​​​កណ្តាល​​ទីក្រុង​។​

​លោក Hanna​ បាន​បន្តទៀតថា ពួក​យើង​ជឿជាក់​ថា​ ​ការ​អភិវឌ្ឍ​នេះ​​​ នឹង​ផ្តល់​នូវភាពទំនើប ទាក់​ទាញ​ក្នុង​ការររស់នៅដល់ក្រុម​គ្រួសារ​ និង​​បរិយា​កាស​ធ្វើ​​ការងារ​សម្រាប់​អាជីវកម្ម​ធុ​ន​​តូច​ និង​មធ្យម ដ៏​មាន​សក្តានុពល​ជាមួយ​​នឹង​ការិយាល័យ​​ការងារដ៍ទំនើប​​​​​។​ ការ​អភិវឌ្ឍ​​នេះ​ ផ្តល់​នូវ​ជម្រើស​​ក្នុង​ការ​ទិញ​ទំនិញ​ដ៏​ច្រើន​ និង​​កន្លែង​កម្សាន្តសម្រាប់​មនុស្ស​គ្រប់​វ័យ​​ រួម​បញ្ចូល​ទាំង​​ហាង​ទំនិញ​ក្នុង​បុរី ភោជនីយដ្ឋាន​ ក្លឹប​ហាត់​ប្រាណជា​ដើម​។​

គម្រោង​​ចុងក្រោយ​​របស់​ក្រុម​ហ៊ុន​ Royal Group រួម​បញ្ចូល​ទាំងសហគមន៍ ​Northbridge Communities​អាគារ​ខុនដូ North Park Condominium និង​សាលាអន្តរជាតិ Southbridge International School
 
ក្រុម​ហ៊ុន Royal Group​​ គឺជាក្រុមហ៊ុនវិនិយោគទុន និងអភិវឌ្ឍន៍លំដាប់កំពូលរបស់ប្រទេសកម្ពុជា ដែលរួម​បញ្ចូល​គ្នា​ប្រ​មាណ៣0ក្រុមហ៊ុន ​​មក​ពី​ផលប័ត្រផ្សេងៗគ្នា​។

ក្រុម​ហ៊ុន​នេះ​ នៅតែ​​បន្ត​​រក្សាបាន​នូវ​ប្រជាប្រិយ​ភាព​របស់​ខ្លួន ​ក្នុង​ចំណោម​ឧស្សាហកម្ម​ដ៏​ធំលើ​​​វិស័យ​ រួម​មាន​ទូរគមនាគមន៍​ដឹកជញ្ជូន ថាមពលប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត​ធនាគារ​ និងហិរញ្ញវត្ថុការធានារ៉ាប់រង​សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំអភិវឌ្ឍន៍អចលនទ្រព្យពាណិជ្ជកម្ម និងកសិកម្ម។

ក្រុម​ហ៊ុន Royal Group​​ គឺជាច្រកចេញចូលយុទ្ធសាស្ត្រ នៃការវិនិយោគសម្រាប់ប្រទេស​កម្ពុជា។ តាម​រយៈបទ​ពិសោធន៍​​នៃ​ការ​សហការជា​ដៃគូដ៏ជោគជ័យ​ជាមួយ​ នឹង​វិនិយោគិន​​មកពី​វិស័យ​ផ្សេងៗ​គ្នា​ ក្នុង​ឧស្សាហកម្ម​ ក្រុម​​ហ៊ុន Royal Group បាន​​ផ្តល់​ជូន​នូវ​​ការ​វិនិយោគ​​​ដ៏​មាន​សក្តានុពល​ ជាមួយ​នឹង​សេដ្ឋកិច្ច​ទីផ្សារសេរី ​​ដំបូង​គេនៅ​ក្នុង​តំបន់​មេគង្គ ​​នៃ​ទ្វីប​អាស៊ី។​​ យើងស្វាគមន៍​សម្រាប់​ការ​​ពិភាក្សាអំពីតម្រូវការវិនិយោគរបស់អ្នក។

ក្រុមហ៊ុន​​ Royal Group បន្តពង្រីកវិសាល​ភាព​របស់ខ្លួននៅក្នុងវិស័យឧស្សាហកម្ម​ និងតែងតែស្វែងរកឱកាស ថ្មី ក្នុង​ការ​ពង្រីកនឹងលើកកម្ពស់​អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

ក្រុម​ហ៊ុន​ Hong Lai Huat Group Limited គឺជា​ក្រុមហ៊ុនអចលនទ្រព្យ​ដ៏ល្បីល្បាញ​ ដែល​​មាន​​​ភាព​ជោគជ័យ​ជាង​​​ ៣១ឆ្នាំ​។​ ក្រុម​ហ៊ុន​​នេះ ត្រូវ​បាន​បង្កើតឡើងក្នុង​ឆ្នាំ​១៩៨៨៨ និង​បានបញ្ចប់គម្រោងសាងសង់​លំនៅ​ដ្ឋាន​ពាណិជ្ជកម្ម​ និងគម្រោង​ឧស្សាហកម្មជាច្រើននៅទូទាំងប្រទេសសិង្ហបុរី។

នៅក្នុងឆ្នាំ២០០៨ ក្រុមហ៊ុន​នេះ បាន​បញ្ចូល​ខ្លួន​ទៅក្នុងវិស័យកសិកម្ម ដែលផ្តោតលើការដាំដុះដំឡូងមី​ នៅ​លើ​ផ្ទៃ​ដីទំហំ មួយ​ម៉ឺន​ហិច​តា នៅក្នុងស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ និងបាន​​ផលិតម្សៅ ដំឡូងមី native tapioca​សម្រាប់​ម្ហូបអាហារ និងឧស្សាហកម្ម នៅទ្វីបអឺរ៉ុប និងអាស៊ីអាគ្នេយ៍​។
នៅក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន​នេះ បានបើកដំណើរការគម្រោង D’Seaview ជាគម្រោងអភិវឌ្ឍន៍ដំបូងគេដែល​ទទួល​បាន​កម្ម​សិទ្ធិ​ប្រើប្រាស់​​ នៅកម្ពុជា ដែលត្រូវអភិវឌ្ឍនៅខេត្តព្រះសីហនុ។ គម្រោងនេះ​ បាន​សាងសង់​លំនៅ​​ដ្ឋានចំនួន៧៣៧​ខ្នង​ និងស្តង់​លក់​ទំនិញ​ចំនួន​៦៧ខ្នង​។
ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន​នឹងចាប់ផ្តើមបើក​ដំណើរការគម្រោង ​Royal Platinum ដែលជាការអភិវឌ្ឍចម្រុះ​លើក​​ទីពីររបស់ខ្លួន បន្ទាប់ពីភាពជោគជ័យនៃគម្រោង​ D’SeaviewRoyal Platinum នឹងត្រូវបានអភិវឌ្ឍ​នៅ​តំបន់​ទួល​គោ​ក ជាមួយ​នឹង​​លំនៅដ្ឋាន​ និង​ស្តង់​លក់ទំនិញចំនួន​​៨០០។
​​ក្រុមហ៊ុន Hong Lai Huat Group Limited ត្រូវបានចុះបញ្ជីជា​គណៈកម្មាធិកា ​នៃផ្សារភាគហ៊ុនសិង្ហបុរី នៅ​ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០០៕



No comments

Powered by Blogger.