Header Ads

សិប្បកម្មចម្លាក់ នៅសាអែម ខេត្តព្រះវិហារ ​មានការចាប់អារម្មណ៍ ពីអតិថិជនយ៉ាងខ្លាំង




ខេត្តព្រះវិហារៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

 ចម្លាក់ឈើកំពុងមានការចាប់អារម្មណ៍ ពីអតិថិជនយ៉ាងខ្លាំង អំពីចម្លាក់រូបភាព​ផ្សេងៗ​មានដូចជារូប​អង្គរ​ជាដើម ដែលមានទ្រង់ទ្រាយធំ សម្រាប់ដាក់តាំងលំអរក្នុងគេហដ្ឋាន ហើយចម្លាក់ឈើទាំងនេះ មានការនាំចូលមកពីខេត្តព្រះវិហារ ដែលជាខេត្តសំបូរព្រៃឈើប្រណិតៗ។


ម្ចាស់សិប្បកម្ម នៅសាអែម ខេត្តព្រះវិហារ បានឲ្យដឹងថា សិប្បកម្មចម្លាក់ឈើនេះ មានលក់គ្រប់​ចម្លាក់ ទាំងប្រភេទខ្នាតធំ និងខ្នាតតូច ខ្លះជារូបអង្គរ ឆ្លាក់អំពីឈើ នាងនួន ឈើបេង និងឈើធ្នុង ​រួមនឹង​រូប​ត្រី រូបសេះ រូបតាចិនកំប៉ោង ជាដើមផងដែរ។



លោក ឌី ម្ចាស់សិប្បកម្មចម្លាក់ឈើ បានបន្តថា បើនិយាយទៅដល់ការចម្លាក់ឈើនេះ មានលក្ខណៈ​ពីរ​ប្រភេទ ដោយសិប្បករជាងឆ្លាក់ តែងតែនិយាយថា ចម្លាក់ឈើនាបច្ចុប្បន្នមានពីរ ប្រភេទ ១- ចម្លាក់ឈើប្រភេទតាមក្បាច់ខ្មែរ  និង ២- ចម្លាក់ឈើប្រភេទ​តាមក្បាច់ចិន។

ចំពោះប្រភេទចម្លាក់តាមក្បាច់ខ្មែរ ពិបាកបន្តិច ដោយការកម្ម៉ងរូបអង្គរមួយប្រវែង ៩៤សង់ទីម៉ែត្រ គុណ ២,៤ម៉ែត្រ ត្រូវចំណាយពេលវេលាយូរ យ៉ាងល្អិតល្អន់ ក្នុងការឆ្លាក់ឲ្យចេញរូប​ត្រូវប្រើពេលវេលា ចាប់ពី ៣០ ទៅ ៤០ថ្ងៃ ដោយក្នុងនោះមានតម្លៃ ៣៥០០ដុល្លារ ក្នុងមួយផ្ទាំង ហើយចម្លាក់ឈើនេះ​ត្រូវការលក់ចេញ ប្រើពេលវេលាយូរ ដោយសារមានតម្លៃខ្ពស់ ហើយ​មានការកម្ម៉ងថែមទៀតផង។

ដោយឡែកកំពស់ ប្រភេទចម្លាក់ឈើទី២ ដែលជាក្បាច់ចិនមាន រូបត្រី រូបសេះ ឬរូបតាកំប៉ោង មាន​ការ​កម្មង់​ច្រើន​ពីអតិថិជន មានដូចជា ភ្នំពេញ សៀមរាប បន្ទាយមានជ័យ កំពង់ធំ បាត់ដំបង៕



No comments

Powered by Blogger.