រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រជុំប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តកំពង់ ឆ្នាំង
ខេត្តកំពង់ឆ្នាំងៈ
ដោយ៖ ឌឹម គឹមហាក់
![]() |
បន្ទាប់ពីអានរបាយការណ៍របស់ លោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួចមក លោក រាជ សុភទ្ទ អនុប្រធានលេខាធិការដ្ឋាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត បានអានសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងនោះមានលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅខេត្តកំពង់ឆ្នាំង។
លោក ត្រាំ អីតឹក រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាអនុប្រធាន និងលោក ឈួរ ច័ន្ទ ឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជាអនុប្រធានអចិន្រ្ដៃ ព្រមទាំងសមាជិក សមាជិកា ៨១ រូបទៀតមកពីក្រសួងស្ថាប័នផ្សេងៗ របស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរ ក៏មានការអាននូវសេចក្ដីណែនាំស្ដីពី តួនាទី ភារកិច្ច និងរបៀបរបបបការងារសម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងការចុះបំពេញបេសកកម្ម ដោយ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃផងដែរ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងការអបអរសាទរចំពោះសេចក្ដីសម្រេចនេះ និងថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសរនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានសម្រេចឲ្យរូបលោក បានធ្វើជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ជួយខេត្តកំពង់ឆ្នាំង ព្រមទាំងសមាជិ សមាជិកា ដែលត្រូវបានប្រកាសនាពេលនេះ។
តាមរយៈនៃសេចក្ដីសម្រេចនេះ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានតាមបណ្ដាស្រុក ឃុំ និងភូមិនឹងអាចចុះបេសកកម្មឆ្ពោះទៅមូលដ្ឋានរបស់ខ្លួន រៀបចំធ្វើវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ដើម្បីបានដឹងពីការលំបាក និងកង្វល់របស់គាត់ នឹងយកមកពិចារណាធ្វើការដោះស្រាយជូនបានទាន់ពេលវេលា ។

Post a Comment