ប្រវត្តិ ពុទ្ធទំនាយ ឥន្ទ្រទំនាយ ឬឥសីទំនាយ
ដោយ៖ សេង ស៊ីដារ៉ូ
មុនចូលទៅដល់សុបិន្តនិម្មិត
ព្រះបាទ បសេនទិកោសល ទាំង១៦ប្រការ នោះ ខ្ញុំសូមលើកពីប្រវត្តិពុទ្ធទំនាយ នេះខ្លះៗ
ដើម្បីងាយស្រួលឲ្យបងប្អួនពុកម៉ែ យល់ពីពុទ្ធទំនាយនេះ។
ការដាក់ឈ្មោះថា “ពុទ្ធទំនាយ” ក្តី ឬ “ឥន្ទ្រទំនាយ” និង“ឥសីទំនាយ” ក្តី គឺគ្រាន់តែជាសិល្បៈនៃការតែង និពន្ធ របស់លោកអ្នកប្រាជ្ញខ្មែរយើងប៉ុណ្ណោះ។
នៅពេលដែលខ្ញុំបានសួរចាស់ៗ ជាច្រើន មានទាំងព្រះសង្ឃផង យល់ឃើញថា មិនមានអ្នកណាម្នាក់អាច បកស្រាយថា ពិតជាទំនាយរបស់ព្រះពុទ្ធ ឬរបស់ព្រះឥន្ទ្របានឡើយ។ ប៉ុន្តែ នៅក្នុងការសួរដេញដោលនោះ មានចាស់ៗខ្លះ បានបំភ្លឺប្រាប់យ៉ាងសមហេតុ សមផល គួរឲ្យយកជាការបាន គឺកាលនៅសម័យអង្គរ ដែលប្រទេសខ្មែរកំពុងស្គាល់ការរីកចម្រើនដល់កម្រិតនុះ ខ្មែរយើងសម្បូណ៌ អ្នកប្រាជ្ញណាស់ ក្នុងនោះក៏មានហោរាយ៉ាងពូកែៗផងដែរ។ ផ្នែកសំណង់ ចម្លាក់ សិល្បៈ អក្សសាស្ត្រ ហោរាសាស្ត្រសុទ្ធតែបង្ហាញ ឲ្យ ឃើញនូវទេពកោសល្យដ៏អស្ចារ្យ ស្ទើរតែរកជឿមិនបានថា សមិទ្ធិផលទាំងអស់នោះពិតជាស្នាដៃរបស់មនុស្សធម្មតា។ លោកតាចាស់ៗ បានបញ្ជាក់ថា ក្នុងសម័យនោះ មានហោរាខ្មែរដ៏ពូកែៗពីរនាក់ ម្នាក់ ឈ្មោះ “ពុត” ហើយម្នាក់ទៀតឈ្មោះ “អិន ឬឥន” គឺលោកជាអ្នកប្រាជ្ញទាំងពីរនាក់នោះឯងហើយ ដែល បានផ្តល់សេចក្តីនៃទំនាយចំពោះ “នគរគោកធ្លក”។
ក្នុងនាមជាហោរា ប្រហែលជាលោកអាចប្រមើលឃើញ នូវព្រឹត្តការណ៍ដែលនឹងត្រូវកើតឡើង ដោយចៀសមិនផុត នៅក្នុងសកលលោក ហើយជាពិសេសនៅក្នុងប្រទេសកម្ពុជានេះតែម្តង ទើបលោកចងក្រង ទំនាយទាំងនេះឡើង ដើម្បីទុកជូនជាដំណឹង ចំពោះជន្មានុជនខ្មែរជំនាន់ក្រោយ។
ចំពោះករណី ដែលអ្នកប្រាជ្ញទាំងពីរនាក់ មិនបានដាក់ឈ្មោះរបស់លោកផ្ទាល់នុះ គឺប្រហែលជាមានមូល ហេតុដូចតទៅនេះ៖
ទី១ គឺដោយសារទំនាយនោះមានលក្ខណៈអស្ចារ្យ មិនសមថា មនុស្សលោកអាចនឹងដឹងបានក្រៅពីអច្ឆរិ យបុគ្គ មានព្រះពុទ្ធជាដើម ឬក្រៅពីទេព្តា មានព្រះឥន្ទ្រជាដើម ទើបបានជាលោកសរសេរឈ្មោះទាំងពីរ នោះវិញ (ដែលក្នុងភាសាខ្មែរ យើងអានដូចគ្នា)គឺ សរសេរតាមអក្ខរាវិរុទ្ធ សម្រាប់សម្គាល់ ព្រះនាមនៃ “ព្រះ” ទាំងពីរព្រះអង្គនោះទៅ។
ទី២ គឺដោយសារលោកចង់ឲ្យអ្នកកាន់ព្រះពុទ្ធសាសនា ក៏ដូចជាអ្នកកាន់ព្រហ្មញ្ញសាសនា មានជំនឿស៊ប់លើទំនាយដ៏អស្ចារ្យទាំងនោះ។
ទី៣ គឺដើម្បីជាសន្តិសុខសម្រាប់ខ្លួនលោកផ្ទាល់ផង ព្រោះថា ទំនាយទាំងនោះ មិនត្រឹមតែនិយាយពីគនរ គោកធ្លកប៉ុណ្ណោះទេ ប៉ុន្តែក៏មាននិយាយទៅដល់ព្រះមហាក្សត្រិយ៍ និងនាហ្មឺនធំៗ ជាខ្ញុំរាជការផងដែរ។
មូលហេតុចុងក្រោយនេះ អាចចាត់ទុកជាមូលហេតុដ៏សំខាន់ជាងគេ។ វាមានលក្ខណៈប្រហែលគ្នានឹងករ ណីរបស់ហោរាបារាំងដ៏ល្បីឈ្មោះម្នាក់ដែលបានទស្សន៍ទាយ ពីព្រឹត្តិការណ៍អនាគត នៃសកលលោក ជាពិ សេសព្រឹត្តិការណ៍ ដែលត្រូវកើតឡើងនៅក្នុងប្រទេសបារាំង ហើយដែលទាក់ទិនទៅនឹងព្រះមហាក្សត្រិយ៍ បារាំងផង។ ហោរាបារាំងនោះ គឺលោក មីស្លែល ដឺណោត្រឺដាម (Michel de Notre Dame ១៥០៣- ១៥៦៦) ដែលឈ្មោះលោកត្រូវគេនិយមហៅតាមភាសាឡាតាំង ថា ណុស្ត្រាដាមុស (Nostradamus)។ មិនបានកត់ត្រាទំនាយរបស់លោកជាភាសាបារាំង ដោយត្រង់ៗទេ គឺលោកច្រើន តែប្រៀបធៀប ប្រើពាក្យ បញ្ឆិតបញ្ឆៀង ប្រឌិតឈ្មោះថ្មីមាន New City = New york តាំងពីក្រុងញីវយ៉ក មិនទាន់កើតមានម៉្លេះ ដូរឈ្មោះទីកន្លែង ដោយប្រើអក្សរដដែរ របស់ឈ្មោះដើម ឧទាហរណ៍ Paris ទៅជា Ripas ជាដើម។
ទំនាយរបស់លោកមានលក្ខណៈទូលំទូលាយណាស់គឺមានទាក់ទិនទៅនឹងព្រឹត្តិការណ៍សកលលោកជា ដើម ដូចជាសង្គ្រាមលោកលើកទី១ លើកទី២ ការញ្ជួយដីនៅក្នុងក្រុងឡូសអង់ហ្សឺឡែស អ្នកនយោបាយ ធំៗ នៅអឺរ៉ុប អាមេរិក មជ្ឈឹមបូណព៌ា សង្គ្រាមលោកលើកទី៣ ដែលនឹងត្រូវកើតមានឡើង នៅអនាគត នេះ។ល។
ឯរឿងដែលកាន់តែអស្ចារ្យមួយទៀតនោះ គឺទំនាយទាំងឡាយដែលគេចារឹកទុក នៅជញ្ជាំងប្រាសាទពីរ៉ាមិដ នៃប្រទេសអេហ្ស៊ីប តាំងពីជាង ៥ ០០០ ឆ្នាំមុន គស ទស្សន៍ទាយពីព្រឹត្តិការណ៍ ដែលនឹងត្រូវកើត មានឡើង នៅលើសកលលោកដែរ គឺមានវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌។ល។ ដែលខ្ញុំលើកយកនិ យាយប៉ះពាល់ ត្រឹមតែប៉ុណ្ណោះ ដោយមិនអាចនិយាយឲ្យបានពិស្តារទេ ព្រោះអត្ថបទនោះវែងៗពេក។ (នៅមានបន្តលេខក្រោយ)
ដកស្រង់ចេញពីសៀវភៅ សែម
សារឿន ពុទ្ធទំនាយ ឥន្ទ្រទំនាយ ឥសីទំនាយ ប្រមូលចងក្រងដោយ សម្តេចព្រះពោធិវ័ង្ស នន្ទ
ង៉ែត និងធន់ អ៊ិន។
![]() |

Post a Comment