ក្រុមហ៊ុន Cellcard ផ្តល់ជូនរង្វាន់ ទឹកប្រាក់ ២0ម៉ឺនដុល្លារ ដល់អតិថិជន
ភ្នំពេញៈ
ដោយ៖ ពិត ភក្តី
![]() |
ក្រុមហ៊ុនCellcard បានរៀបចំកម្មវិធីចែករង្វាន់
ដែលមានទឹកប្រាក់ចំនួន ២0ម៉ឺនដុល្លារ ដល់អតិថិជនរបស់ខ្លួនសំរាប់ខែឧសភានេះ
ដែលជាការកម្មវិធីចែករង្វាន់លើកទី៦ នៅក្នុងឆ្នាំនេះ ដោយប្រព្រឹត្តទៅនៅទីស្នាក់សែលកាតទួលគោក
នាល្ងាចថ្ងៃ២៩ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង៤ រសៀល។
ក្នុងនោះរង្វាន់ធំ
ត្រូវបានផ្តល់ជូនអ្នកឈ្នះរង្វាន់១០ម៉ឺនដុល្លារ ចំនួនមួយរង្វាន់ និង ៥ ម៉ឺនដុល្លារចំនួនមួយរង្វាន់
នៅក្នុងកម្មវិធី $១0,000 រៀងរាល់ថ្ងៃ។
អ្នកឈ្នះរង្វាន់ដទៃទៀត មកពីកម្មវិធី iKnow iKnow និងស្ទូចយកម៉ូតូ
Fishing Motors ផ្តល់ជូនម៉ូតូសរុបចំនួន២១គ្រឿង។
១ ម៉ូតូ Yamaha
Mio អ្នកឈ្នះចំនួន៨រង្វាន់ (កម្មវិធី iKnow iKnow)
២ ម៉ូតូ Yamaha
QBIX ២០១៩ អ្នកឈ្នះចំនួន១៣ រង្វាន់ (កម្មវិធី Fishing
Motors)
៣ ទឹកប្រាក់សុទ្ធ $១៥0,000 អ្នកឈ្នះចំនួន២រង្វាន់ (កម្មវិធី១0K
Raffle)
ការចាប់រង្វាន់នេះ នឹងបន្តផ្តល់ឱកាសដល់អតិថិជនទាំងអស់
ក្នុងការឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់នេះ ជារៀងរាល់ថ្ងៃ។
សម្រាប់ព័ត៌មានបន្ថែមពីការផ្តល់ជូនពិសេស រង្វាន់
និងរបៀបនៃការចូលរួមចាប់រង្វាន់ សូមចូលទៅកាន់ www.cellcard.com.kh និង តាមដាន Facebook និង Instagram
របស់ក្រុមហ៊ុន Cellcard ៕

Post a Comment