ក្រូចឆ្មារអត់គ្រាប់ មានរស់ជាតិជាងក្រូចឆ្មារធម្មតា មានទីផ្សារអន្តរជាតិ (អាមេរិក ជប៉ុន ថៃ វៀតណាម កម្ពុជា)
ភ្នំពេញៈ
ដោយ៖ សេង
ស៊ីដារ៉ូ
នាពេលបច្ចុប្បន្ននេះ
ប្រទេសកម្ពុជាយើង កំពុងរីកចម្រើនផ្នែកបច្ចេកវិទ្យា កសិកម្ម បានធ្វើឲ្យមានការប្រែប្រួល
នៃការបង្កាត់ពូជ និងបណ្តុះពូជប្លែកៗជាច្រើន។
កន្លងមកប្រជាពលរដ្ឋខ្មែរ
មានការប្រើប្រាស់ និងធ្វើការដាំដុះក្រូចឆ្នារធម្មតា ឥឡូវនាពេលថ្មីៗនេះ ស្រាប់តែលេចចេញនៅពូជក្រូចឆ្មារអត់គ្រាប់
ដែលឆ្លងកាត់ពីអាមេរិក ជប៉ុន ថៃ វៀតណាម ប៉ុន្តែបច្ចុប្បន្ននេះ បានចូលដល់កម្ពុជាយើងតែម្តង
គឺ ពូជក្រូចឆ្មាអត់គ្រាប់នេះ។
លោក ហុង
រស់នៅខណ្ឌឬស្សីកែវ ជាអ្នកដាំក្រូចឆ្មារអត់គ្រាប់នេះ ដំបូងគេ បានឲ្យដឹងថា ពូជក្រូចឆ្មារអត់គ្រាប់នេះ
ទើបតែមានវត្តមានក្នុងរយៈពេល៤ខែប៉ុណ្ណោះ ដោយការដាំបង្កាត់ពូជមែក។
កាផ្សាំពូជក្រូចនេះ ប្រើរយៈពេល៤ខែឡើងទៅ ជាពូជក្រូចមានផ្លែច្រើន
មានរស់ជាតិជាងក្រូចឆ្មារធម្មតា ហើយការសាកល្បងនេះ ជាលើកដំបូង។
លោក ហុង ធ្វើការបញ្ជាក់ថា
ក្រូចអត់គ្រាប់នេះ លំហូរចូលមកពីអាមេរិក បន្ទាប់មកជប៉ុន និងឆ្លងកាត់ទៅថៃ ដែលជាក្រូចឆ្មាមានតម្លៃថ្លៃជាងគេបន្ទាប់មកនៅ
វៀតណាម ហើយទើបដល់កម្ពុជានាពេលថ្មីនេះ។ បច្ចុប្បន្នប្រភេទក្រូចឆ្មារ មានគ្រាប់នៅតែមានតំរូវការចាំបាច់ក្នុងទីផ្សារ
ហើយនឹងមានកំណើនកើនឡើងជារាល់ឆ្នាំ ដោយសារតំរូវការទីផ្សារខ្ពស់ អ្នកដាំតិច ម្ល៉ោះហើយការដាំដុះក៏មានការកើនឡើងទៅតាមនោះដែរ៕

Post a Comment