មរតកវប្បធម៌ ជាតិខ្មែរ ដ៏ស្រស់បំព្រង នៅលើទឹកដីភ្នំគូលែន
ដោយ៖ សេង ស៊ីដារ៉ូ
សំណង់សិល្បៈចម្លាក់ចាប់ពីលើភ្នំកូលែន ចុះមកក្រោម
បានបង្ហាញពីស្នាដៃរបស់បុព្វកាលយើង ស្តែងឡើង ពីវប្បធម៌ដឹងគុណរបស់ជាតិខ្មែរ ចាប់ពីឆ្នាំ
៨០២-៨៥០ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២។
ព្រះអង្គបានប្រកាសឯករាជ្យលើភ្នំធម្មជាតិ
ទីក្រុងមហេន្ទ្របព៌ត ដោយមានកត្តា ៣យ៉ាងគឺទី១ ឯកភាពជំនឿ សាសនា (បដិមា ហរិហរៈ) ទី២
ឯកភាពក្នុងទឹកដីលែងប្រើពាក្យចេនឡាទឹកលិច ចេនឡាគោកហើយ និងទី៣ ឯកភាពប្រជាជាតិ
(ប្រើពាក្យខ្មែរតែមួយ)។
ប្រភពឯកសារបានបង្ហាញ ថាប្រកាសប្រកាន់យកជាលទ្ធិទេវរាជ
និងជាស្តេចលើស្តេចទាំងអស់។ រជ្ជកាលនោះបានកសាងសំណង់ប្រាសាទជាច្រើន ប្រាសាទរាជ
គឺអាស្រមរោងចិន។ ចំណែកឯសិល្បៈចម្លាក់នៅតាមដងផ្លូវ
ទឹកនិមិត្តសញ្ញាលឹង្គព្រះឥសូរ ហូរហែរលំដាប់លំដោយក្នុងន័យ
ឲ្យទឹកពិសិដ្ឋស្រោចស្រពជូនមហាជនខ្មែរ សុខភាពផ្លូវកាយ និងផ្លូវចិត្ត។
នេះជាវិធីព្យាបាល និងជាប្រយោជន៍ដ៏ធំ
ដែលព្រះរាជា បានធ្វើឲ្យអាណាប្រជានុរាស្ត្រ មានជំនឿទុកចិត្តដោយមិនឲ្យងាករេ។
វិធីសាស្ត្រគ្រប់គ្រងដឹកនាំ ដោយភាគខាងដើមអង្គរ ត្រូវបានព្រះរាជាបន្តបន្ទាប់បន្តនិរន្តរភាព
និងសុខុដុមរមនារហូតល្បីឈ្មោះ ចក្រភពខ្មែរគួរចងចាំ។ ក្នុងនោះទឹកហូរពីភ្នំគូលែន ត្រូវបានរាជា
ឥន្ទ្រវរ្ម័នទី១ បានឲ្យជីកបារាយណ៍ជាលើកដំបូង គឺ បារាយណ៍ឥន្ទ្រកាដាក
រាជធានីហរិហរាល័យ ដែលមានប្រាសាទព្រះគោ ឧទ្ទិសគុណបំណាច់ព្រះញាតិវង្ស ក្នុងន័យបង្កើតវប្បធម៌សន្តិភាពជូនជាតិមាតុភូមិ។
មួយទៀតប្រាសាទបាគង ហៅម្យ៉ាងទៀតថា ប្រាសាទភ្នំ
មានមុនគេបំរើលទ្ធិទេវរាជ និងប្រពៃណីគោរពលទ្ធិទេវរាជផង។
អ្នកស្រាវជ្រាវប្រវត្តិសាស្ត្របរទេសម្នាក់
បានអះអាងថា ទីក្រុងហរិហរាល័យបុរី ទឹកដីកំណើតអរិយអង្គរ កាលនោះស្តេចឥន្ទ្រវរ្ម័នទី១
៨៧៧-៨៨៩ ខួបឆ្នាំ ឯករាជ្យជាតិ ១១៣៧ ជ័យវរ្ម័នទី២ និងខួប៦៣ឆ្នាំ ៩ វិច្ឆិកា ២០១៦
នរោត្តមសីហនុ។
កន្លងមកភ្នំគូលែនធ្លាប់ទទួលបានងារជា
“ឧទ្យានជាតិ” តាមរយៈព្រះរាជក្រឹត្យកាលពីឆ្នា១៩៦៩ ហើយបានក្លាយជាឧទ្យានជាតិទី២
បន្ទាប់ពីអង្គរដែលជាឧទ្យានជាតិទី១ ត្រូវបានការពារ និងកំណត់ដោយព្រះរាជ្យក្រឹត្យ
កាលពីឆ្នាំ១៩២៥។ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ត្រូវបានបង្កើតឡើង
និងកំណត់ ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣
ដោយមានផ្ទៃដីសរុបចំនួន ៣៧៥០០ហិកតា ដែលមានវិសាលភាពគ្របដណ្តប់លើភ្នំចំនួនបីគឺ ភ្នំហប់
ភ្នំគូលែន និងភ្នំក្បាលស្ពាន។
ភ្នំនីមួយៗ មិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជួយរក្សាលំនឹងបរិស្ថាន
នៅតំបន់អង្គរ តាមរយៈប្រភពធនធានធម្មជាតិ ដ៏សម្បូរបែប មានព្រៃឈើ ប្រភពទឹក
និងជីវចម្រុះគ្រប់បែប និងវាមានអត្ថន័យជ្រៅជ្រះ ព្រមទាំងមានតម្លៃជាប្រវត្តិសាស្ត្រ
សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដោយសារសំណង់ប្រវត្តិសាស្ត្រនិងស្ថានីយ៍បុរាណជាច្រើនកន្លែង
ដែលត្រូវបានរកឃើញនៅទីនោះ ៕

Post a Comment