Header Ads

កម្មវិធីជ្រើសរើសក្រុមតន្ត្រីកំពូលទាំង ៤ នៅកម្ពុជា ក្នុងវគ្គផ្តាច់ព្រ័ត្រ


ភ្នំពេញៈ


ដោយ៖ ហុង ចំណាប់


កម្មវិធីជ្រើសរើសក្រុមតន្ត្រី ដែលកំពុងមានប្រជាប្រិយភាព Battle of the Bands បានឈានចូលដល់​វគ្គផ្តាច់​ព្រ័ត្រនៅចុងសប្តាហ៍នេះហើយ ដែលក្នុងនោះមាន ៤ក្រុម​ ដែលនឹងចូលមកប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ​នៅទីក្រុង​ភ្នំពេញ នៅ Exchange Square កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩​ ។

ក្រុមចម្រៀងកំពូលទាំង ៤ មានដូចជា BatBangers, De’ First, Hashtag, Sweet Band ដែល​មួយក្នុង​ចំណោមនោះនឹងគ្រងតំណែងជាជ័យលាភី ហើយនឹងបន្តសហការជាមួយក្រុមហ៊ុន Cellcard នៅលើវិស័យ​តន្ត្រី និងក្នុងសកម្មភាពនានាទាក់ទងនឹងយុវជន។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី២៥ ខែឧសភានេះ នឹងចាប់ផ្តើមពីម៉ោង ៥ល្ងាច ដែលជាការសម្តែង​បញ្ចូលគ្នារវាងក្រុមតន្រ្តី ដែលមានទេពកោសល្យ ជាមួយនឹងឯកអគ្គរាជទូតរបស់ Cellcard កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និងលោក Euan Gray។ កម្មវិធី Battle of the Bands Cambodia ២០១៩ ត្រូវបានរៀបចំឡើង​ដោយ​Kilat Events ហើយឧបត្ថម្ភដោយ​ ​Cellcard ​ក្នុងការប្រកួតទូទាំងប្រទេស ដែលមានរយៈពេល​៤ខែ ដើម្បី​ស្វែងរកក្រុមតន្ត្រីខ្មែរដែលមានសមត្ថភាពជំនាន់ថ្មី។ ការប្រកួតនេះបានទាក់ទាញ ក្រុមតន្ត្រីថ្មីៗ  xxx​ ដែល​​​​ក្រុម​ជ័យលាភីនឹងទទួលបានការចុះកុងត្រាពីក្រុមហ៊ុន Seila Records រួមមានទឹកប្រាក់ចំនួន $2500 ​ទូរស័ព្ទ ​iPhone XR ១គ្រឿង និងការប្រើប្រាស់អ៊ីនធើណេត Cellcard ដោយឥតគិតថ្លៃរយៈពេល១ឆ្នាំ ​និង​កុងត្រា៣ខែ ដើម្បីសម្តែងនៅហាង Hard Rock Café នៅទីក្រុងភ្នំពេញ។

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានបានលើកឡើងថា Battle of the Bands គឺជាការចាប់​ ​ផ្តើ​ម​ដ៏ល្អ​ ដែលផ្សារភ្ជាប់គោលដៅរបស់ក្រុមហ៊ុន ក្នុងការផ្ដោតលើក្រុមយុវជន ដើម្បីបង្កើន ទំនាក់ទំនង និងការចាប់អារម្មណ៍។ ក្រុមហ៊ុន Cellcard តែងតែគាំទ្រក្រុមយុវជន ដែលមានទេពកោសល្យ នៅគ្រប់វិស័យ មិនថា តន្ត្រី ហ្គេមកម្សាន្ត សិល្បៈ ភាពយន្ត និងរបាំ។

លោក បានបន្ថែមទៀតថា ពួកយើងពិតជាមានក្ដីសោមនស្សរីករាយ ក្នុងការបន្តគំាទ្រក្រុមតន្ត្រី វប្បធម៌ និង គាំ​ទ្រ​​សិល្បករ​​ក្មេងៗ ស្របពេល​ដែលពួកគេកំពុងលូតលាស់ នៅក្នុងអាជីពជាមួយនឹងក្រុមតន្រ្តីរបស់ខ្លួន គឺក្រុម​តន្ត្រី​ Cellcard​។​

គណៈកម្មាការ មានដូចជា​ លោក Han Kavie ដែលជាម្ចាស់ក្រុមហ៊ុន Seila Records,​ លោក Euan Grey ​អ្នកបង្កើតក្រុមចម្រៀង Song Kites និងលោក កង ពិសិដ្ឋ សមាជិកក្រុម Coconut បានមានប្រសាសន៍ ដូចគ្នាថា ពួកគេពិតជាស្ញប់ស្ញែង នូវចំនួនអ្នកចូលរួមប្រកួត និងគុណភាពនៃតន្រី្ត ព្រមទាំងអ្នកមាន​ទេព​កោសល្យទាំងអស់ ដែលបានមកចូលរួមក្នុងការប្រកួតនេះ។

ក្រុមកំពូលៗទាំង៤ ត្រូវបានទទួលការហ្វឹកហាត់មួយរយៈជាមួយ គណៈកម្មាការ ដើម្បីត្រៀមខ្លួន ចូលរួម​សម្តែងនៅវគ្គ​បញ្ចប់នេះ។ សម្រាប់គ្រប់សកម្មភាពទាំងអស់ អ្នកអាចតាមដាននៅលើ Facebook របស់​ Cellcard​ ក៏ដូចជា Battle of the Bands បាន៕

No comments

Powered by Blogger.