លោក នេត្រ ពណ្ណរាយ នៅខេត្តត្បូងឃ្មុំ ឈ្នះទឹកប្រាក់ ១០ម៉ឺនដុល្លារពីសែលកាត
ខេត្តត្បូងឃ្មុំៈ
ដោយ៖ ពិន ភក្តី
បុគ្គលិកក្រុមហ៊ុន ក្នុងឃុំទំមោង
ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឈ្នះរង្វាន់ទឹកប្រាក់ ១០ម៉ឺនដុល្លារ ពីសែលកាត ហើយត្រូវបានភ្នាក់ងារក្រុមហ៊ុននាំយករង្វាន់នេះ
ទៅប្រគល់ដល់ផ្ទះ នាថ្ងៃទី២២ ឧសភា ឆ្នាំ២០១៩។
លោក នេត្រ ពណ្ណរាយ
ជាបុគ្គលិកក្រុមហ៊ុនឯកជន រស់នៅក្នុង ឃុំទំមោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
បានឈ្នះរង្វាន់ទឹកប្រាក់ ១០ម៉ឺនដុល្លារ ពីសែលកាត កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ។
ហើយ លោក ពណ្ណរាយ មិននិកស្មានថា បានឈ្នះ រង្វាន់នេះ ទាល់តែសោះ រូបលោក សប្បាយរីករាយយ៉ាងខ្លាំង
ព្រោះសែលកាត ពិតជាមានរង្វាន់ប្រាកដមែន រូបលោក នឹងយកថវិកានេះ ទៅពង្រីកនូវមុខរបរបន្ថែមទៀត៕

Post a Comment