ក្រុមហ៊ុន Cellcard ទទួលបានពានរង្វាន់ Best Emerging Market Operator Awards ក្នុងសន្និសីទ Telecom Asia
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
![]() |
កម្មវិធីនេះ ត្រូវបានប្រកាសជាផ្លូវការនៅលើគេហទំព័រ Telecomasia.net ដោយបញ្ជាក់ថា ក្រុមហ៊ុន Cellcard ទទួលបានជ័យលាភីជាអ្នកផ្គត់ផ្គង់សេវាទូរស័ព្ទជា Best Emerging Market Operator ដោយចូលរួមការប្រកួតចំនួន ៣ប្រទេស នៅក្នុងតំបន់ដូចជា Ooredoo Maldives, Global Cloud Xchange (GCX)និង Ooredoo Myanmar។
ពានរង្វាន់ Best Emerging Market Operator Award នេះ គឺផ្ដល់ជូនឲ្យក្រុមហ៊ុនគំរូលើគំនិតច្នៃប្រឌិត និង ការបង្កើតថ្មី នៃសេវាកម្ម ព្រមទាំងការប្តេជ្ញាចិត្តជូនអតិថិជន។ នេះក៏សបញ្ជាក់ពីការបម្រើការដ៏ល្អបំផុត នៅ ក្នុងទីផ្សារអាស៊ី ដែលកំពុងរីកលូតលាស់។
លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានឲ្យដឹងថា ពួកយើងមានមោទនភាពក្នុងការនាំយកជ័យជម្នះនេះ ត្រលប់មកផ្ទះវិញ។ ហើយរូបលោក «សូមអរគុណដល់ក្រុមការងារទាំងអស់ នូវការខិតខំរបស់អ្នកទាំងអស់គ្នា សម្រាប់លទ្ធផលមួយនេះ»! «ពួកយើងត្រូវបានអញ្ជើញចូលរួមសន្និសីទ Telecom Asia កាលពីខែកុម្ភៈឆ្នាំ2019កន្លងទៅ ដើម្បីធ្វើការប្រកួតប្រជែង ហើយពួកយើងទទួលបានព័ត៌មានកាលពី2 សប្តាហ៍មុនថា ពួកយើងត្រូវបានជ្រើសរើសឱ្យចូលវគ្គផ្តាច់ព្រ័ត្រដែលនេះជាក្តីសង្ឃឹមដ៏មុតមាំរបស់យើង»។
លោកបន្តទៀត៖ «ហើយថ្ងៃនេះ ពួកយើងបានទទួលជោគជ័យពិតប្រាកដមែនក្នុងនាមជាប្រតិបត្តិករទីផ្សារដែលលេចធ្លោជាងគេ (Best Emerging Market Operator) នៅក្នុងព្រះរាជាណាចក្រ»។
ពានរង្វាន់ Telecom Asia នេះ ជាកម្មវិធីផ្តល់ពានរង្វាន់ដែលមានរយៈពេលយូរជាងគេ និងមានកិត្យានុភាព ជាងគេបង្អស់នៅក្នុងវិស័យទូរគមនាគមន៍នេះ ហើយត្រូវបានទទួលស្គាល់ក្នុងការច្នៃប្រឌិតខ្ពស់។
ពួកគេផ្តល់ពានរង្វាន់ ដល់អ្នកដែលមានភាពច្នៃប្រឌិតខ្ពស់ និងមានសក្តានុពល នៅក្នុងវិស័យផ្តល់សេវាកម្ម នៅតំបន់អាស៊ី និងជាប្រធានផ្នែកនៅក្នុងវិស័យ។ ការដាក់ពាក្យត្រូវបានវាយតម្លៃលើភាពច្នៃប្រឌិត ដំណើរការហិរញ្ញវត្ថុ បច្ចេកវិទ្យា ភាពជាអ្នកដឹកនាំនៅលើទីផ្សារ និងអភិបាលកិច្ចសាជីវកម្ម។
ពានរង្វាន់ Telecom Asia នៅឆ្នាំនេះ មាន២៨ពាន លើផ្នែកនីមួយៗ ដែលចែកចេញជា ៣ក្រុមលើផ្នែកផ្គត់ផ្គង់សេវាបម្រើអតិថិជន ភាពច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ។
តារាងពានរង្វាន់ ដ៏គួរឲ្យចាប់អារម្មណ៍របស់ Cellcard ចាប់តាំងពីការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា 4G LTE ពីឆ្នាំ ២០១៧រួមមាន:
ឧសភា ២០១៩ ពានរង្វាន់ The Best Emerging Market Operator ដែលផ្តល់ជូនដោយទូរគមនាគមន៍អាស៊ី
កុម្ភៈ ២០១៩ ពានរង្វាន់បណ្តាញទូរស័ព្ទ ដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla សម្រាប់ខែ
កក្កដាដល់ខែធ្នូ ២០១៨ «បទពិសោធន៍នាំមុខគេលើល្បឿនទាញយក និងល្បឿនអាប់ឡូត» ពីOpensignal សម្រាប់ខែតុលាដល់ខែធ្នូ ២០១៨
មករា ២០១៩ ពានរង្វាន់Cambodia’s Best Brand Awardពី CMO Asia
ធ្នូ ២០១៨ ពានរង្វាន់ក្រុមហ៊ុន ទូរគមនាគមន៍ ដែលលូតលាស់លឿនបំផុត ពីGlobal Banking &
FinanceReview ពានរង្វាន់អ្នកផ្តល់បណ្តាញទូរស័ព្ទ ដែលគួរទុកចិត្តបំផុត ក្នុងប្រទេសកម្ពុជា ពី IDG ASEAN
វិច្ឆិកា ២០១៨ ទូរគមនាគមន៍ ដ៏គួរទុកចិត្តបំផុតឆ្នាំ ២០១៨ ក្នុងប្រទេសកម្ពុជា ពី Global Brands Magazine
កញ្ញា ២០១៨ ពានរង្វាន់People’s Choice Award ពីបច្ចេកវិទ្យា 5G អាស៊ី (ប្រចាំឆ្នាំ CXO Operator )
កក្កដា ២០១៨ ពានរង្វាន់បណ្តាញទូរស័ព្ទដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla សម្រាប់ខែ
មករា ដល់ ខែមិថុនា ២០១៨
មេសា ២០១៨ ពានរង្វាន់បណ្តាញទូរស័ព្ទ ដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla សម្រាប់ខែ
កក្កដា ដល់ ខែធ្នូ ២០១៧
កុម្ភៈ ២០១៨ 4G ល្បឿនទាញយក 3Gល្បឿនទាញយក ល្បឿនទាញយកសរុបនិង 3G Latency ពី
OpenSignal សម្រាប់អំឡុងពេលខែតុលាដល់ធ្នូ ២០១៧ ខែតុលា ដល់ ខែធ្នូ
កក្កដា ២០១៧ ប្រតិបត្តិករទូរគមនាគមន៍ ដែលទុកចិត្តបំផុតរបស់កម្ពុជា ដោយ IDG ASEAN
មេសា ២០១៧ បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ookla សម្រាប់អំឡុងខែមករា ដល់ មិថុនា ២០១៧៕

Post a Comment