ពុទ្ធទំនាយសោឡសនិមិ្មត ទាំង១៦ប្រការ របស់ព្រះបាទ បសេនទិកោសល
ដោយ៖ សេង ស៊ីដារ៉ូ
(តពីលេខមុន)
![]() |
ប៉ុន្តែអ្វីដែលជាក់ស្តែងនោះ គឺសៀវភៅពុទ្ធទំនាយមួយ ដែលខ្ញុំបានអានជាច្រើនលើក ច្រើនសា នៅក្នុងដើ មទសវត្ស នៃឆ្នាំ៦០ ហើយសៀវភៅនោះមានឈ្មោះថា “ពុទ្ធទំនាយសោឡនិមិ្មត” ដែលបរិយាពីព្រះបាទ បសេនទិកោសល ទ្រង់ព្រះសុបិន្តនិមិ្មតឃើញហេតុ ១៦ប្រការ ហើយព្រះអង្គបានយាងទៅអារាធនាព្រះ សម្មាសម្ពុទ្ធ ជាម្ចាស់ សុំឲ្យព្រះសម្មាសម្ពុទ្ធជួយកាត់ ព្រះសុបិន្តនោះថ្វាយ។
មានតែសៀវភៅពុទ្ធទំនាយ សោឡសនិម្មិត នេះទេ ដែលបានថ្លែងពីមហាសុបិន្ត ១៦ប្រការ ដែលគេប្រទះ ឃើញនៅក្នុងគម្ពីរព្រះត្រៃបិដក គឺក្នុងសុតន្តបិដក ខុទ្ទកនិកាយជាតក ភាគ៥៨ មានចំណងជើងថា “មហាសុបិន្តជាតក”។
មហាសុបិន្តទាំង ១៦ប្រការនោះគឹ
១ ឃើញគោឧសភរាជ រត់ពីទិសទាំងបួន សំដៅមកព្រះលាន ក្នុងកិរិយាថា នឹងជល់គ្នា ប៉ុន្តែលុះរត់មក ដល់ វាបែរជាមិនជល់គ្នាវិញ។
២ ឃើញដើមឈើដុះទើបតែបានកម្ពស់ ប្រហែលមួយហត្ថ ស្រាប់តែមានបែកមែកសាខា មានផ្កា មានផ្លែ រណែងរណោង។
៣ ឃើញមេគោបង្កើតកូនថ្ងៃហ្នឹង រួចសុំកូនរបស់ខ្លួនបៅដោះវិញ។
៤ ឃើញអ្នកស្រែចម្ការ គេមិនទឹមគោធំៗទេ តែគេបែរជាទឹមកូនគោតូចៗវិញ ដែលអូសនង្គ័ល រនាស់ រទេះ មិនរួចទាល់តែសោះ។
៥ ឃើញសេះមួយមានក្បាលពីរ ហើយមានមនុស្សពីរនាក់បញ្ចុកស្មៅឲ្យស៊ី នៅមាត់ទាំងពីរ ប៉ុន្តែវាស៊ីមិន ចេះឆ្អែតឡើយ។
៦ ឃើញគេយកភាជន៍មាស មានតម្លៃរាប់សែនតម្លឹង ឲ្យឆ្កែចចកជុះនោមដាក់ (ច្បាប់ខ្លះថា ឃើញឆ្កែនោមដាក់កន្ថោរមាស)។
៧ ឃើញឆ្កែចចកស៊ីខ្សែ ដែលបុរសម្នាក់វេញហើយនុះ ទាល់តែអស់។
៨ ឃើញក្អមធំមួយមានទឹកពេញ គេដាក់នៅកណ្តាល ហើយមានក្អមតូចៗជាច្រើននៅជុំវិញ ឃើញមានមនុស្សនាំគ្នាដងទឹកចាក់ចូលតែក្នុងក្អមធំ ដែលមានទឹកស្រាប់ ប៉ុន្តែឥតមានអ្នកណាម្នាក់ចាប់ភ្លឹកចាក់ ទឹកចូលក្អមតូចៗ ទទេៗ ទាំងនោះសោះ។
៩ ឃើញស្រះបោក្ខរណីមួយ មានទឹកល្អក់នៅត្រង់កណ្តាល ឯទឹកនៅតាមមាត់ច្រាំងជុំវិញ ដែលមនុស្ស សត្វផង តែងចុះអាស្រ័យ ទៅជាថ្លាស្អាត។
១០ ឃើញបាយមួយឆ្នាំង មានឆ្អិនផង ជ្រាយផង ឆៅផង។
១១ ឃើញគេយកខ្លឹមចន្ទន៍ តម្លៃមួយសែនតម្លឹង ទៅដូរយកទឹកដោះគោជួរ ផ្អូម ហើយស្អុយទៅវិញ។
១២ ឃើញឃ្លោកលិច អម្បែងអណ្តែត។
១៣ ឃើញដុំថ្មប៉ុនផ្ទះអណ្តែតទឹក រួចរសាត់តាមខ្យល់បាត់ទៅ។
១៤ ឃើញសត្វកង្កែបតូចៗ លោតដេញខាំពស់វែកធំៗ។
១៥ ឃើញរាជហង្សហើរទៅហែហមក្អែក។
១៦ ឃើញពពែដេញខាំខ្លា។
សូមអានន័យ នៃមហាសុបិន្តនិម្មិតទាំង ១៦ប្រការ ដែលព្រះពុទ្ធទ្រង់បានកាត់ថ្វាយព្រះបាទ បសេនទិកោ សល នៅលេខក្រោយបន្តទៅទៀត។

Post a Comment