ការប្រកួត Mobile Legends: Bang Bang នៃក្រុមហ៊ុនCellcard និងឈ្នះរង្វាន់ធំ ៦000 ដុល្លារអាមេរិក និងរង្វាន់ពិសេសៗជាច្រើនទៀត
ដោយ៖ ហុង ចំណាប់
ក្រុមហ៊ុនCellcard បាននាំយកហ្គេមទូរស័ព្ទដ៏ធំបំផុតនៅក្នុងតំបន់
Mobile Legends Southeast Asia Cup មកកាន់ប្រទេសកម្ពុជា។ ហើយក្រុមចូលរួមលេងទទួលបានរង្វាន់ធំ
រហូតដល់ ៦000 ដុល្លារអាមេរិក និងរង្វាន់ពីCellcardPlay
មានដូចជា Samsung Galaxy S10 + និងរង្វាន់ហ្គេមដូចជា
Mobile
Legends skin packs, diamonds និងរបស់របរផ្សេងៗទៀតជាច្រើន។
វគ្គជម្រុះរបស់ Mobile Legends Southeast
Asia Cup បានប្រារព្ធធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅចន្លោះម៉ោង
១០ ព្រឹករហូតដល់ម៉ោង៧:00 យប់ នៅផ្សារអ៊ីអនម៉លសែនសុខ។
Cellcard លោក
Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន បានមានប្រសាសន៏ថា យើងបាននាំយកការប្រកួតនេះ
មកប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើតបទពិសោធន៏លេងហ្គេម
ដ៏គួរឲ្យរីករាយមួយសម្រាប់អ្នកលេងហ្គេម ដែលសុទ្ធសឹងជាយុវជនវ័យក្មេង និងអ្នកគាំទ្ររបស់
Mobile
Legends នៅក្នុងប្រទេស។
យុវជនវ័យក្មេងរបស់កម្ពុជា
រាប់ពាន់នាក់បានបង្ហាញខ្លួន និងចូលរួមនៅក្នុងការប្រកួត (វាគឺជាការប្រកួតលេង
ហ្គេមធំបំផុត ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា)។
លោក Watson បានបន្តថា "នៅក្នុងការប្រកួតនេះ
យើងមានដាក់រៀបចំស្តង់ ដែលមានផ្តោតសំខាន់លើហ្គេម និងផ្តល់ជូនបទពិសោធន៍បច្ចេកវិទ្យា VR
និង AR សម្រាប់អ្នកទាំងអស់គ្នា ដែលចង់សាកល្បង
" ។
ក្រុមហ៊ុនCellcard នាពេលថ្មីៗនេះ ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុន Netease Games កាលពីខែមីនា ឆ្នាំ ២០១៩ ដើម្បីនាំយក Rule of Survival (ROS) ដែលជាហ្គេមមួយដែលមានប្រជាប្រិយបំផុត នៅទូទាំងពិភពលោក ជាមួយអ្នកលេងជាង ១.១លាននាក់រៀងរាល់ខែ និងកំណើនអ្នកលេខថ្មី ៥០ម៉ឺននាក់ រាល់ខែ អ្នកបង្កើតហ្គេមនេះ មើលឃើញទីផ្សារកម្ពុជា ។ ពួកគេ គឺកំពុងតែរៀបចំឲ្យមានមាតិកាថ្មីៗ ការផ្សព្វផ្សាយ និងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក និងការប្រកួតនៅក្នុងប្រទេស។
Mobile Legends: Bang Bang ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ហ្គេមលេងក្នុងទូរស័ព្ទដៃ
នៅក្នុងឆ្នាំ ២០១៦ ហើយអាចដំណើរការលើប្រព័ន្ធ iOS និង Android។ ដែលជាការប្រកួតច្រើននាក់ គឺមានក្រុមប្រឆាំងពីរ ដើម្បីប្រកួតប្រជែងនៅក្នុងសមរភូមិ
សម្រាប់បំផ្លាញមូលដ្ឋានសត្រូវខណៈ ដែលពួកគេការពារខ្លួនឯង។
វាបានក្លាយទៅជាប្រភេទហ្គេម
ដ៏ពេញនិយមបំផុត មួយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅអាស៊ីអាគ្នេយ៍។ ហ្គេមនេះ គឺលេងដោយឥតគិតថ្លៃ
សម្រាប់អ្នកប្រើទូរស័ព្ទដៃ ដែលមានភាពងាយស្រួលចូលលេងបានច្រើន បើប្រៀបធៀបទៅនឹងហ្គេមផ្សេងទៀត។
សម្រាប់ព័ត៌មានបន្ថែម
និងព្រឹត្តិការណ៍បន្ទាប់របស់ Cellcard សូមចុច Follow ទំព័រហ្វេសប៊ុក
Cellcard Play ៕

Post a Comment