Header Ads

រដ្នមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ អញ្ជើញចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្ដីនៅប្រទេស Costa Rica

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់



លោក អ៊ុក រ៉ាប៊ុន រដ្នមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ បានអញ្ជើញចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្ដី​លើវិស័យផ្គត់ផ្គង់​ទឹកស្អាត និងអនាម័យជនបទ  នៅទីក្រុង San Jose សាធារណរដ្ឋ Cost Rica នាព្រឹកថ្ងៃទី០២ ខែមេ​សា​ ឆ្នាំ២០១៩។                                                                        

កិច្ចប្រជុំនេះ នឹងមានប្រទេសប្រមាណជាង ១០០ ចូលរួម និងជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីទាន់ទិន​ទៅនឹង​ការ​ងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។​ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយបណ្ដាអង្គការដៃ​គូរ​ធំៗ រួមមានអង្គការ UNICEF ជាដើម ក្នុងគោលបំណងសំខាន់ៗចំនួន២ ទី១​ចែករំលែកមេរៀន​បទពិ​សោធន៍​ ពីបណ្ដាប្រទេសនានា លើពិភពលោក និងទី២ គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយ​បណ្ដា​ប្រទេ​ស ក៏ដូចជាបណ្ដាអង្គការដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀត លើវិស័យទឹកស្អាត និងអនាម័យជនបទ។

មានប្រធានបទគ្រោងនឹងយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះ មានចំនួន៣ សំខាន់ៗ ទី១ ភាពជាដៃគូរ ទី២ ការបង្ហាញពីសមិទ្ធផល ដែលបណ្ដាប្រទេសនីមួយៗ សម្រេចបាន និងទី ៣ បង្ហាញពីយុទ្ធសាស្រ្ដ​នៃការ​រៀប​​ចំហិរញ្ញវត្ថុសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។

វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ​នៅកម្ពុជា​ បើប្រៀបធៀបទៅនឹងបណ្ដាលប្រទេសដទៃទៀត នៅមានកំរិតទាប ប៉ុន្តែប្រមាណ ៥ឆ្នាំចុងក្រោយនេះ កម្ពុជាកើនឡើងយ៉ាងលឿន ឆ្នាំ២០១៦ សម្រេច​បាន ៧១,២% នៅតាមតំបន់ជនបទ ដោយឡែកអត្រាគ្របដណ្ដប់ផ្នែកអនាម័យ ​គឺមានអត្រាប្រហាក់​ប្រហែលទៅនឹងប្រទេសក្នុងតំបន់។ ទាក់ទិនទៅនឹងការផ្គត់ផ្គង់ទឹកស្អាត កម្ពុជាសម្រេចបាន ៥៨,៧% បើ​ប្រៀបធៀបទៅនឹងទិសដៅ ដែលបានកំណត់ កម្ពុជាសម្រេចបានលើសគោលដៅចំនួន ២ដងមកហើយ ។​​

កាលពីឆ្នាំ២០១៥ វិស័យទឹកស្អាតយើងសម្រេចឲ្យបាន៥០% ផ្នែកអនាម័យសម្រេចឲ្យបាន ៣០% ជាក់​ស្ដែង​​វិស័យទឹកស្អាត​ និងអនាម័យកម្ពុជា សម្រេចបានជាង ៥០% ដែរ។

ដោយឡែកទិសដៅឆ្នាំ២០១៨ សម្រេចឲ្យបាន ៦០% ទាំងវិស័យទឹកស្អាត និងអនាម័យ។ ទិសដៅផែន​ការ​​សកម្មភាពជាតិជំហានទី១ អាចលើសទិសដៅឆ្នាំ២០១៨ និងទិសដៅផែនការសកម្មភាពជាតិ​ជំ​ហាន​ទី២ ២០១៩-២០២៣ ធ្វើយ៉ាងណាសម្រេចឲ្យបាន ៩០% នៅឆ្នាំ២០២៣ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និង​អនាម័យជនបទ និងឈានទៅសម្រេចឲ្យបាន ១០០% នៅឆ្នាំ២០២៥ លើវិស័យទាំងពីរនេះ​ស្រប​តាម​​​គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

No comments

Powered by Blogger.