Header Ads

វិចារណកថា៖ វិរៈបុរសហូជីមិញ បូជាជីវិតដើម្បីប្រទេសជាតិ និងធ្វើការវាយចូលបន្ទាយឌៀនប្រៀនភូ បារាំង ចុះខ្មែរវិញ!


ដោយ៖ ក្រុងលង្វែក


ប្រទេសវៀមណាម ក្នុងសម័យអាណានិគមន៍និយម បារាំង និងចក្រពត្តិនិយមអាមេរិក គឺមានវិរៈបុរសហូ ជីមិញ ដ៏ស្នើមមួយរូប ដែលជាសរសៃឈាម​ និងសសរទ្រូងយ៉ាងសំខាន់ របស់ជនជាតិវៀតណាម ដើម្បី​រំដោះប្រទេសជាតិឲ្យរួចផុត ពីអាណានិគមន៍បរទេស មិនត្រឹមតែប៉ុណ្ណោះ វិរៈបុរសហូ ជីមិញ​ មានឧត្តម​គតិ មនសិកាខ្ពស់ ក្នុងការបង្រួមបង្រួមប្រទេសជាតិតែមួយ មិនឲ្យមានការបែកបាក់ជនជាតិ​វៀមណាម​ខាង​​ជើង និង​ខាងត្បួង​ជាពីរ​ឡើយ។


វិរៈបុរសហូ ជីមិញ បានប្រើទ្រីស្តីមួយថា វៀតណាមខាងជើង​ និងត្បូង​ ត្រូវចាប់ដៃគ្នាជាធ្លុងមួយ ដើម្បី​​ធ្វើដំណើបែរឆ្ពោះទៅទិសខាងលេច​ ក្នុងការពង្រីកវិសាលភាព និងអំណាចប្រទេសខ្លួន ​ឲ្យមាន​ភាព​រីក​ចម្រើន​កាន់តែធំធេងឡើងៗជាលំដាប់។

ចុះខ្មែរវិញ! តើមាន ឆន្ទៈ មនសិកា និងឧត្តមគតិ ពិតប្រាកដ ដូចប្រជាជនវៀមណាមដែរឬទេ? ប្រសិន​បើជនជាតិខ្មែរ យកគំរូដ៏ល្អតាមវិរៈភាព ហូ ជីមិញ នោះ ពិតជាប្រទេសជាតិមានភាពរីកចម្រើន ដូច​ប្រទេស​​ជិត​ខាងជាក់ជាមិនខាន។ ប៉ុន្តែខ្មែរមានទំលាប់ម្យ៉ាង គឺមិនជឿជាក់លើខ្លួន តែងតែប្រើមធ្យោបាយ ពឹងពាក់អ្នកដទៃ ដែលមានឋានៈ និងអំណាចខ្លាំងជាងខ្លួន ដើម្បីសម្រេចគោលបំណង និងមហិចតារបស់​ខ្លួន ​ទោះបីមានផលប៉ះ​ពាល់ផលប្រយោជន៍ឯកជនរបស់រដ្ឋ និងសាធារណរបស់រដ្ឋធ្ងន់ធ្ងរក៏ដោយ ពួកគេ ត្រូវតែបំផ្លិចបំផ្លាញ និងកំចាត់ចោលជាដាច់ខាត។

ឧទាហរណ៍ជាក់ស្តែង នាពេលថ្មីៗនេះ ដែលមានករណីកើតឡើង រវាងលោកផែង វណ្ណៈ ជាមួយលោក ពេជ្យ ស្រស់ និងអគ្គចាងហ្វាងប្រេសញ៉ូ កើតរឿងក្តីក្តាំងជាមួយគ្នា ដើម្បីមួលបង្កាច់គ្នា រកផលប្រយោជន៍ រៀងៗខ្លួន ហើយមិនត្រឹមតែប៉ុណ្ណោះ ម្នាក់ៗសុទ្ធតែមានខ្នងបង្អែកធំៗដល់កំពូលនៅពីក្រោយខ្នង ក្នុងរឿង​នេះ។ វាមិនខុសពីទ្រីស្តីរបស់ចាស់បុរាណ តែងតែនិយាយលើកឡើងថា ចោរស្រុកមិនបើកដៃ ក៏ចោរ​ព្រៃមិន​ហ៊ានដែរ។

ប្រសិនបើប្រជាពលរដ្ឋក្នុង ក្រៅប្រទេស ចេះវិភាគល្អិចល្អន់ឲ្យគ្រប់ជ្រុងជ្រួយនោះវិញ និងឆ្លុះបញ្ចាំងឲ្យ​ឃើញ​ថា នេះជាល្បិចកលអ្នកនយោបាយ ដើម្បីបំភាន់ភ្នែកមហាជន ក្នុងគោលបំណងទាញយកផល​ប្រយោជន៍ និងគាំទ្រប្រជាប្រិយិ៍របស់ខ្លួនទៅវិញ។ នេះសរបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជា អច្ឆរិយៈ គ្មានវិរបុរសពិតប្រាកដ ដូចប្រទេសវៀតណាមឡើយ ហើយខ្មែរនៅតែរងទុក្ខវេទនា គ្រប់ៗជំនាន់ រើខ្លួនមិន រួចឡើយ។

ដូច្នេះក្រុងលង្វែក សូមលើកយកវិរភាព និងអំពីបដិវត្តន៍រំដោះជាតិវៀមណាម ដើម្បីធ្វើការផ្សព្វផ្សាយជា​សាធារណៈ នៃវិរៈភាពអង់អាចក្លាយហ៊ានរបស់​ លោកហូ ជីមិញ ហ៊ានលះបង់គ្រប់យ៉ាងដើម្បីជាតិមាតុ​ភូមិ​​របស់ខ្លួន។ លោក​ ហូ ជីមិញ កើតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ១៨៩០ ស្ថិតនៅឃុំគឹមលៀន ស្រុក​ណាមដាន ខេត្តនេទិញ(វៀតណាមខាងជើង) ឈ្មោះកំណើតរបស់ លោក គឺ ង្វៀន តឹតថាញ់ ពេលធ្វើ​បដិ​វត្តន៍ ដូរឈ្មោះ ង្វៀន អាយកួក  នៅអាយុ ១៥ឆ្នាំ ចូលធ្វើការសម្ងាត់ បម្រើការតុបាយ។ នៅឆ្នាំ​១៩២០ ចូលបម្រើក្នុងបក្សកុម្មុយនីស្តបារាំ នៅឆ្នាំ១៩២៣ លោក ហូ ជីមិញ ចេញពីស្រុកបារាំង ទៅ​សហ​​ភាព​សូវៀត។ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ លោកជាប្រធានបក្សកុម្មុយនីស្ត ឥណ្តូចិន (កម្ពុជា វៀតណាម ឡាវ) នៅឆ្នាំ១៩៤៥ លោកបានប្រកាសឯករាជ្យ ឲ្យប្រទេសវៀតណាម ចេញពីអាណា​និ​គមន៍​បារាំង។

នៅឆ្នាំ១៩៥៤ លោក ហូ ជីមិញ បានដឹកនាំទ័ពវៀតណាម វាយបន្ទាយឌៀន ប្រៀនភូ របស់បារាំង រហូត បារាំងទទួលបរាជ័យ។ បារាំង បានព្រមប្រគល់ឯករាជ្យ ឲ្យវៀតណាមវិញ នៅឆ្នាំ១៩៥៤ នេះដែរ។
នៅថ្ងៃទី៣ ខែកញ្ញា ១៩៦៩ លោក ហូ​ជីមិញ ស្លាប់ដោយសារជម្ងឺ ហើយសព្វថ្ងៃ សពរបស់លោកតាំងនៅ ក្នុង​មឈូសបញ្ចក់នាទីក្រុងហាណូយ។

លោក ហូ ជីមិញ ជាមេដឹកនាំចលនាតស៊ូរបស់បក្សកុម្មុយនីស្ត ឥណ្ឌូចិន និងជាប្រធានកុម្មុយនីស្តវៀត ណាម បានតស៊ូប្រឆាំងនឹងពួកអាណានិគមន៍បារាំង និងជប៉ុន ដើម្បីឯករាជ្យជាតិ។ នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៤៥ ហូ ជីមិញ​ បានប្រកាសឯករាជ្យជាតិ​ នៅកណ្តាលទីលាន បាឌិញ (Ba Dinh Square) ក្នុងទី ក្រុងហាណូយ ។ នៅខែសីហា ឆ្នាំ១៩៤៥ ជប៉ុន ចុះចាញ់សង្គ្រាមលោកលើកទី២ បារាំងបានវិលមកត្រួត​ត្រាប្រទេសវៀតណាមម្តងទៀត។

នៅសមរភូមិឌៀនប្រៀនភូ (Dien Bien Phu) ជាសមរភូមិក្តៅអស់រយៈពេលជាង ៨ឆ្នាំ កងទ័ព និង​ប្រជាជនវៀតណាម បានធ្វើការប្រយុទ្ធប្រឆាំងនឹងអាណានិគមន៍បារាំង។ បន្ទាប់មកកម្លាំងវៀតណាម ព័ន្ធ បន្ទាយបារាំងអស់រយៈពេល ៥៧ថ្ងៃ ធ្វើឲ្យកងទ័ពបារាំងជាង ១ម៉ឺននាក់អត់ស្បៀង ស្ថិតនៅក្នុងភាពទ័ល​ច្រក។ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩៥៤ បារាំងសុំចុះចាញ់ និងប្រគល់ឯករាជ្យពិតប្រាកដឲ្យប្រទេសវៀត ណាមវិញ។

No comments

Powered by Blogger.