Header Ads

រូបមន្តក្រូចឃ្វិច អាចបណ្តុះសក់ឡើងវិញ



ដោយ៖ សេង ស៊ីដារ៉ូ


ក្រូចឃ្វិច ពុំមែនគ្រាន់តែជាផ្លែឈើសំបូរទៅដោយ វីតាមីន C ប៉ុណ្ណោះទេ តែសំបករបស់វា ដែលយើងនឹក ស្មានថា គ្មានប្រយោជន៍ បែរជាអាចជួយបណ្តុះសក់បានទៀតផង។


សំបកក្រូចឃ្វិចនេះ ពិតជាអាចជួយដល់អ្នកក្រខ្សត់សក់មែន បើមិនជឿន ចូលអ្នកសាកល្បងយករូបមន្ត នេះ ទៅប្រើដោយខ្លួនឯង ឬយកទៅឲ្យមនុស្សក្បែរខ្លួន ដែលមានបញ្ហារុះរោយសក់ប្រើក៏បាន។

ដំបូងគួរតែយើង ទិញក្រូចឃ្វិចមកបកយកសាច់បរិភោគ ដើម្បីបង្កើនវីតាមីន C នៅក្នុងខ្លួន ហើយយកសំបកវាមកច្របាច់ទឹក ដាក់ចំត្រង់បរិវេណដែលមានសក់ជ្រុះ។

អ្នកណាដែលមានសក់ជ្រុះច្រើន ត្រូវឧស្សាហ៍ច្របាច់ទឹកសំបកក្រូចឃ្វិច ដាក់ឲ្យច្រើនបន្តិច ប្រសិនបើ មានអារម្មណ៍ថាផ្សាស្បែកក្បាលនោះ សូមកុំអាលភ្ញាក់ផ្អើល តែត្រូវបន្តប្រើ​ទឹកសំបកក្រូចឃ្វិចលើកន្លែង​សក់​ជ្រុះនោះបន្ថែមទៅទៀត ឲ្យបាន១៥ថ្ងៃ អ្នកនឹងបានឃើញពន្លកសក់ថ្មីចាប់ផ្តើមដុះឡើងវិញជាពុំខាន​។

ក្រៅពីនេះសំបកក្រូចថែមទាំងជួយកំចាត់ក្លិនក្បាល និងជួយកាត់បន្ថយញើសត្រង់បរិវេណក្បាល ដែល​គ្មានសក់ទៀតផង។

អ្នកមិនចាំបាច់ចំណាយប្រាក់ មិនពិបាកធ្វើ ហេតុអ្វីក៏អ្នកមិនសាកល្បងហៅសក់ឲ្យវិល ត្រឡប់មកដុះ​លើ​ក្បាលអ្នកម្តងទៀត ដោយសំបកក្រូចឃ្វិចទៅ!

ដកស្រង់ចេញពីសៀវភៅ ដែលមានចំណងជើងថា បន្លែផ្លែឈើ អាហាសម្រាប់សុខភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាំហុង តូបលេខ ៣៧ ផ្សារអូប្ញស្សី ជាន់ឡៅតឿ ប៉ែកខាងកើត ទូរស័ព្ទលេខៈ ០១២ ៩៧ ៩០ ៩១ / ០១៦ ៨៧ ៣៣ ៦៨៕

No comments

Powered by Blogger.