សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងសែលកាត បានរៀបចំបិទវគ្គ កម្មវីធីអបអរសាទរភាពជោគជ័យ នៃកម្មវិធីសិក្សាកីឡាបាល់ទាត់ (សាលាតម្រង់ទិសបាល់ទាត់ )
ខេត្តបន្ទាយមានជ័យៈ
ដោយ៖ ហុង ចំណាប់
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) និងសែលកាត បានរៀបចំបិទវគ្គ កម្មវីធីអបអរសាទរភាពជោគជ័យ នៃកម្មវិធីសិក្សាកីឡាបាល់ទាត់ ដែលមានឈ្មោះថា សាលាតម្រង់ទិសបាល់ទាត់។ បានធ្វើឡើងនៅថ្ងៃទី ៣១ខែមី នាចាប់ពីម៉ោង១ រសៀលរហូតដល់ម៉ោង ៤ រសៀល នៅវិទ្យាល័យហ៊ុនសែន ខ្លាកូនក្នុងខេត្តបន្ទាយមានជ័យ។
មានសិស្សានុសិស្ស និងអ្នកគាំទ្រជាង៣០០០នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយក្រុមហ៊ុន Cellcard និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ទាំងអស់ ដែលចង់ឃើញក្រុមចុងក្រោយដែលមកពីខេត្តកណ្តាលនិងកំពង់ឆ្នាំង មកប្រកួតគ្នាដើម្បីជយ័ជនៈដ៏ធំនេះ។ ហើយឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងដឹកនាំពិធីបិទវគ្គកម្មវិធីនេះ។
ក្រុមហ៊ុន Cellcard គឺបានជួយជាផ្នែកមួយ ក្នុងការជំរុញឲ្យមានកម្មវិធី សម្រាប់រយៈពេលពីរឆ្នាំនេះ ដែលគាំទ្រការបង្កើតការប្រកួត ផ្តល់នូវឧបករណ៍កីឡា និងរង្វាន់ ជាពិសេសរៀបចំកម្មវិធីកម្សាន្ត ដើម្បីឲ្យសិស្សចូលរួមសប្បាយរីករាយ។
ភាពជាដៃគូរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុន Cellcard ត្រូវបានចុះហត្ថលេខាកាលពីខែឧសភា ឆ្នាំ២០១៧កន្លងទៅ ក្នុងគោលបំណងលើកកម្ពស់កីឡា បានផ្តល់ការបណ្តុះបណ្តាល ការចូលរួមជាមួយសហគមន៍មូលដ្ឋាន និងការជួយជំរុញឲ្យយុវជន មិនឲ្យទទួលរងឥទ្ធិពលអវិជ្ជ មានដូចជាគ្រឿងញៀន ស្រា និងឧក្រិដ្ឋកម្ម ជាដើម។
ហើយសាលាតម្រង់ទិសបាល់ទាត់នេះ សម្រេចបានចំនួនសិស្សដែលចូលរួមជាង ២000នាក់ ទូទាំងប្រទេស មានយុវជនអាយុក្រោម១៥ ឆ្នាំមានចំនួន ២៥ក្រុម និងយុវជនអាយុក្រោម១៧ ឆ្នាំមានចំនួន ២៦ ក្រុម។
បន្ទាប់ពីបញ្ចប់ការប្រកួតចុងក្រោយ និង ពិធីប្រគល់ពានរង្វាន់ Cellcard នឹងរៀបចំការប្រគុំតន្រ្តីសម្រាប់សិស្សានុសិស្ស ដែលមានការចូលរួមពីឯកអគ្គរាជទូតសុឆន្ទៈរបស់ Cellcard គឺ កញ្ញា រ៉េត ស៊ូហ្សាណា និងកញ្ញា តី៕
ដោយ៖ ហុង ចំណាប់
![]() |

Post a Comment