ក្រុមហ៊ុន Cellcard ជូនដំណឹងថា នឹងផ្តល់សំណងទៅអតិថិជន សម្រាប់ការតេដែលត្រូវបានកាត់ផ្តាច់
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
លោក Ian
Watson នាយកប្រតិបត្តិរបស់ក្រុមហ៊ុនCellcard
មានប្រសាសន៍ថា ក្រុមការងាររបស់យើងនៅតែបម្រើសេវា២៤ម៉ោងក្នុងមួយសប្តាហ៍ ដើម្បីជួយ
និងធានាថា អតិថិជនអាចបន្តការទំនាក់ទំនងគ្នា បានគ្រប់ពេលវេលា បើទោះបីជាមានកង្វះខាតថាមពលក៏ដោយ។
លោក
Watson បានឲ្យដឹងទៀតថា ក្រុមហ៊ុនCellcard បានរៀបចំជាស្រេចនូវម៉ាស៊ីនភ្លើងក្នុងការបម្រើសេវា
និងជួយកាត់បន្ថយកង្វះថាមពល ដែលអាចប៉ះពាល់ដល់ទីតំាងខេត្តមួយចំនួន។ ហើយក្រុមការងាររបស់យើង
នឹងធានាលើការបង្កើនលទ្ធភាព សម្រាប់ការផ្គត់ផ្គង់ទៅតំបន់ទំាងនោះ នូវថាមពលព្រះអាទិត្យ។
ក្រុមហ៊ុនCellcard បានផ្តល់ម៉ាស៊ីនភ្លើងចំនួន៣០ ក្នុងកម្មវិធីបញ្ចូលលុយ និងឈ្នះរង្វាន់(Top
Up and Win promotion)។
ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទ ខ្មែរតែមួយគត់ក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុនCellcard បានប្តេជ្ញាក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាព និងភាពជឿជាក់ទៅកាន់អតិថិជនរបស់ខ្លួន
ទោះបីក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។
លោក
Watson បានបញ្ជាក់ទៀតថា ក្រុមហ៊ុនCellcard នៅតែបន្តផ្តល់សេវាកម្ម ធានាដល់បណ្តាញរបស់ខ្លួនក្នុងការផ្តល់សំណងទៅអតិថិជន
សម្រាប់ការតេដែលត្រូវបានកាត់ផ្តាច់ ដែលជាក្រុមហ៊ុនតែមួយគត់ដែលបន្តផ្តល់សេវាកម្មមួយនេះ។
ក្រុមការងាររបស់យើងទាំងអស់ ពិតជាមានការសប្បាយចិត្តចំពោះសារគាំទ្រ
និងការកោតសសើរពីអតិថិជន សម្រាប់សេវាកម្មដែលក្រុមហ៊ុន Cellcard បន្តផ្តល់ជូនពួកគេ។
ខេត្តមួយចំនួន ដែលទទួលរងការប៉ះពាល់ រួមមានខេត្តដែលស្ថិតក្នុងភាគខាងត្បូង
មានដូចជា ភ្នំពេញ ព្រះសីហនុ តាកែវ កណ្តាល កំពត កំពង់ចាម កោះកុង
ស្វាយរៀង និងបាវិត។
និងតំបន់ដែលស្ថិតក្នុងភាគខាងជើងមានដូចជា បាត់ដំបង
សៀមរាម បន្ទាយមានជ័យ និង ប៉ោយប៉ែត ។

Post a Comment