រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើ្ញញតទៅសម្ពោធព្រះវិហារ និងសមិទ្ធិផលនានា ក្នុងវត្តសុវណ្ណរង្សី ដាក់ឲ្យប្រើប្រាស់ជាផ្លូវ
ខេត្តកំពង់ឆ្នាំងៈ
ដោយ៖
ឌឹម គឹហាក់
![]() |
ព្រះវិហារ
និងសមិទ្ធិផលនានា ក្នុងវត្តសុវណ្ណរង្សី ហៅវត្តកងមាស ស្ថិតក្នុងភូមិកងមាស ឃុំគោកបន្ទាយ
ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ដែលទើបសាងសង់រួចរាល់ជាស្ថាពរ ត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា
និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា កាលពីព្រឹកថ្ងៃទី២៨
ខែមេសា ឆ្នាំ២០១៩នេះ។
លោក
អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកស្រី កែចន្ទមុនី អ្នកតំណាងរាស្ត្រ
មណ្ឌលកំពង់ឆ្នាំង, លោកឧកញ៉ា ស្រី ងួន និងលោកស្រីឧកញ៉ា
ស្រី វុទ្ធី លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មព្រមទាំងលោក លោកស្រី
ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងអភិវឌ្ឍជនបទ និងសាលាខេត្តកំពង់ឆ្នាំង
ជាច្រើនរូបទៀត។
លោក
ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា វត្តសុវណ្ណរង្សីនេះ ចាប់ផ្តើមកសាងតាំងពីឆ្នាំ១៩៣០
គិតមកដល់ពេលនេះ ឆ្លងកាត់ចៅអធិការ ៦ជំនាន់មកហើយ តែរាល់សមិទ្ធិផលទាំងអស់ ដែលបានកសាងឡើងនាសម័យកាលនោះ
ត្រូវបានបំផ្លាញគ្មានសល់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
ក្រោយថ្ងៃជ័យជម្នះ
៧មករា១៩៧៩សង្គមជាតិ ត្រូវបានរស់ឡើងវិញក្នុងនោះព្រះពុទ្ធសាសនា ក៏បានស្តារ
និងកសាងឡើងវិញ ពីគំនរផេះផងចាប់តាំងពីបាតដៃទទេ ក្រោមមាគ៌ាដឹកនាំ ដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។
វត្តសុវណ្ណរង្សីនេះ
ត្រូវបានព្រះសង្ឃ និងពុទ្ធបរិស័ទរួមគ្នាកសាងឡើងវិញ ជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៨០
ហើយព្រះវិហារ និងសមិទ្ធផលនានា ដែលត្រូវកាត់ឬសសីមា និងសម្ពោធឆ្លងក្នុងថ្ងៃនេះ
បានផ្តើមកសាងនៅឆ្នាំ២០១០ និងរួចរាល់ក្នុងឆ្នាំ២០១៩នេះ ដោយចំណាយថវិកា
ក្នុងការសាងសង់អស់ ៣សែន២,០៧៥ ដុល្លារអាមេរិក
ក្នុងនោះព្រះវិហារ ចំណាយអស់១សែន ៥ម៉ឺនដុល្លាអាមេរិក។
លោក
អ៊ុក រ៉ាប៊ុន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រះចៅអធិកាវត្ត
សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលបានរួមសាមគ្គីគ្នាក្នុងការកសាង ព្រះវិហារ
និងសមិទ្ធផលនានា ក្នុងវត្តនេះឡើង សំរាប់ជាទីសក្ការៈនៃពុទ្ធសាសនិកជនទូទៅ
ហើយសមិទ្ធផលនេះ គឺបានបង្ហាញឲ្យឃើញពីការរីកចំរើនលើវិស័យ ព្រះពុទ្ធសាសនា
ដែលជាសាសនារបស់រដ្ឋ។
ជាពិសេស
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងខ្លាំងណាស់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ
គ្រប់វិស័យតាំងពីទីក្រុងរហូតដល់ជនបទ ដើម្បីរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ
របស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច ប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេស
មានចំណូលខ្ពស់នៅឆ្នាំ២០៥០។
រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ
បានគូសបញ្ជាក់ថា ដូចនេះត្រូវរួមគ្នារក្សាឲ្យបានសុខសន្តិភាព ដើម្បីផ្តល់ឱកាសជូនសម្តេចដឹកនាំកសាងជាតិយើង
ឲ្យកាន់តែរីកចំរើនរុងរឿងថែមទៀត នាពេលអនាគត។
លោករដ្ឋមន្ត្រី
បានបញ្ជាក់ទៀតថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ កម្ពុជានឹងមានការបោះឆ្នោត
ជាលក្ខណៈអសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក-ក្រុង
និងក្រុមប្រឹក្សាខណ្ឌ ដែលអង្គបោះឆ្នោតនេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់
ក្នុងតំណែង។
លោករដ្ឋមន្ត្រី
បានណែនាំដល់អាជ្ញាធរគ្រប់លំបាប់ថ្នាក់ត្រូវមានវិធានការក្នុងការ
គ្រប់គ្រងរក្សាទឹកទុក ទាំងសំរាប់ទទួលទាន និងប្រើប្រាស់ក្នុងរដូវប្រាំងនេះ
និងត្រូវចុះជួយប្រជាពលរដ្ឋ ឲ្យបានគ្រប់ពេលវេលា នៅពេលដែលមានគ្រោះមហន្តរាយជាយថាហេតុ
ដូចជាខ្សល់កន្ត្រាក់ រួមនឹងឧប្បទ្ទវហេតុផ្សេងៗ ដែលកើតមានលើប្រជាពលរដ្ឋ
ក្នុងមូលដ្ឋានរបស់ខ្លួន។ ហើយប្រជាពលរដ្ឋខ្លួនឯង ក៏ត្រូវចូលរួមអនុវត្តន៍នូវកម្មវិធីលប់បំបាត់ការបន្ទោបង់ពាសវាលពាសកាល
ដើម្បីកាត់បន្ថយបាននូវជំងឺដង្កាត់ផ្សេងៗ និងរួមចំណែកលើកកំពស់សុខមាលភាព ក៏ដូចជាកិត្តិយសសង្គមជាតិ
ទាំងមូលផងដែរ។
បន្ទាប់ពីបានបំពាក់មេដាយ
ប្រគេនព្រះសង្ឃ និងសប្បុរសជននានា ដែលបានរួមចំណែកជាវិភាគទានជួយ
កសាងសមិទ្ធិផលក្នុងវត្តនេះ រួចមក លោក រដ្ឋមន្ត្រី បាននាំយកអំណោយរបស់សម្ដេចតេជោ
នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត រួមមាន៖
១ប្រគេនព្រះសង្ឃ២៨អង្គក្នុង១អង្គសាដក១និងបច្ច័យ៥ម៉ឺនរៀល
២ជូនសាលាស្រុករលាប្អៀរ ១លានរៀល លោកគ្រូ អ្នកគ្រូ ៥០នាក់ម្នាក់ៗ ថវិកា២ម៉ឺនរៀល
៣សិស្សានុសិស្ស៧៥០នាក់ ម្នាក់ៗសៀវភៅ២ក្បាល ប៊ិច១ដើម ថវិកា១ម៉ឺនរៀល
៤សិស្សសាលាបឋមសិក្សា ចំនួន២៥០នាក់ ម្នាក់ៗថវិកា១ពាន់រៀជូនកងកម្លាំងនគរបាលស្រុក៣៥នាក់
៥ កងរាជអាវុធហត្ថ៦នាក់ យោធាសិករង៧នាក់ ប្រជាការពារឃុំ៥០នាក់ ពិធីការស្រុក៦នាក់ និងក្រុមពេទ្យ៥នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល
៦ជូនតាជីយាយជី២០០នាក់ ម្នាក់ៗក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល និងប្រគេនបច្ច័យឧបត្ថម្ហទិស ទាំង៨ក្នុងទិសនីមួយៗ ថវិកា៣០ម៉ឺនរៀល ដោយឡែកទិសឥន្ធកិលថវិកា២លានរៀល។
២ជូនសាលាស្រុករលាប្អៀរ ១លានរៀល លោកគ្រូ អ្នកគ្រូ ៥០នាក់ម្នាក់ៗ ថវិកា២ម៉ឺនរៀល
៣សិស្សានុសិស្ស៧៥០នាក់ ម្នាក់ៗសៀវភៅ២ក្បាល ប៊ិច១ដើម ថវិកា១ម៉ឺនរៀល
៤សិស្សសាលាបឋមសិក្សា ចំនួន២៥០នាក់ ម្នាក់ៗថវិកា១ពាន់រៀជូនកងកម្លាំងនគរបាលស្រុក៣៥នាក់
៥ កងរាជអាវុធហត្ថ៦នាក់ យោធាសិករង៧នាក់ ប្រជាការពារឃុំ៥០នាក់ ពិធីការស្រុក៦នាក់ និងក្រុមពេទ្យ៥នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល
៦ជូនតាជីយាយជី២០០នាក់ ម្នាក់ៗក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល និងប្រគេនបច្ច័យឧបត្ថម្ហទិស ទាំង៨ក្នុងទិសនីមួយៗ ថវិកា៣០ម៉ឺនរៀល ដោយឡែកទិសឥន្ធកិលថវិកា២លានរៀល។
លោករដ្ឋមន្ដ្រី
ក៏បានប្រគេនបច្ច័យ ដែលជាសុទ្ធាជ្រះថ្លា របស់លោកផ្ទាល់ និងក្រុមគ្រួសាររួម ជាមួយសប្បុរសជនសរុបចំនួន
៤១លានរៀល ប្រគេនដល់ព្រះសង្ឃវត្តសុវណ្ណរង្សី សំរាប់កសាង សមិទ្ធិផលនានា
ក្នុងវត្តបន្តទៀត។ បន្ទាប់គណអធិបតីបានបន្តអញ្ជើញកាត់ខ្សែបូរ
និងឡើងលើព្រះវិហារប្រារព្ធកិច្ច តាមប្រពៃណីព្រះពុទ្ធសាសនា និងកាត់ឬស្សសីមា
បើកឲ្យប្រើប្រាស់ជាផ្លូវការ នូវព្រះវិហារ និងសមិទ្ធិផលនានា ចាប់ពីពេលនេះតទៅ៕

Post a Comment