Header Ads

សម័យលង្វែក កម្ពុជាកើតមាន​ចម្បាំងយ៉ាងខ្លាំង និងរាជធានីត្រូវ ផ្លាស់ប្តូរជាច្រើន​កន្លែង



ដោយ៖ សេង​ ស៊ីដារ៉ូ


សម័យលង្វែក គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត ប្រទេសកម្ពុជាកើតមាន​ចម្បាំងជាច្រើនលើកច្រើនសា។ រាជធានីត្រូវ បានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើង ​ពី​ក្រុង​អង្គរ ទួលបាសាន្ត (កំពង់ចាម) ភ្នំពេញ (ចតុមុខ) លង្វែក (កំពង់ឆ្នាំង)។

ក្នុងរាជ្យព្រះអង្គចន្ទទី១ រាជធានីតាំងនៅក្រុងមានជ័យ ខេត្តពោធិ៍សាត់ រួចប្តូរមកក្រុងលង្វែក​វិញ។ ព្រះបាទចន្ទរាជា ឬ ព្រះអង្គចន្ទទី១ ជាអនុជពៅឝ្រីឝៅគន្ធបទ ឬជាបុត្រធម្មរាជា។

ពេល​ដែល​​ស្តេចកន ធ្វើគត់ស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែន នៅឆ្នាំ១៥១២ ពញាចន្ទ នៅ ក្រុង​​​អយុធ្យានៅឡើយ។ ក្នុងពេលធ្វើសង្គ្រាមជាមួយស្តេចកន មន្ត្រី និងរាស្រ្តសុំ ឲ្យព្រះអង្គ​ចន្ទ​​ ឡើងសោយរាជ្យ ទ្រង់ក៏យល់ព្រម។ ​ទ្រង់ជាស្តេចមួយអង្គ ដ៏ល្បីល្បាញដែលបានរំដោះ ដី​ខ្មែរភាគខាងលិចពីសៀម។ ក្រៅពីបន្ទាយលង្វែក ទ្រង់បានកសាងវត្តអារាមជាច្រើននៅ ខែត្រ​​ពោធិ៍សាត់ បរិបូណ៍ ជួសជុលវត្តនៅឧដុង្គ មានវត្តលើភ្នំរាជទ្រព្យជាដើម (ព្រះពុទ្ធរូប​ចូល​ព្រះនិពា្វន) វត្តត្រឡែងកែងនៅក្នុងបន្ទាយ លង្វែក ដែលស្ថិតនៅលើទួលមួយកន្លែង មានរាង​ជាជើងក្អែកក្នុងវិហារនេះ តម្កល់ព្រះពុទ្ធរូបត្រឡែង កែងគឺ ព្រះពុទ្ធរូបបួនអង្គ គង់ឈរទល់ព្រះ​ខ្នងនឹងគ្នា ហើយបែរព្រះភក្ត្រទៅទិសទាំងបួន ហើយនឹងបានកសាងបដិមា ត្រឡែងកែងរូប​ព្រះគោ។ ប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវីឲ្យចងក្រង និងសរសេរគម្ពីរក្បួនច្បាប់គ្រប់ប្រភេទ សម្រាប់​កូនខ្មែរជំនាន់ក្រោយ។ តែគួរឲ្យស្តាយនៅឆ្នាំ១៥៦៦ ទ្រង់ក៏សោយ ទិ វង្គត អដ្ឋិ​ធាតុ​តម្កល់ទុកលើភ្នំព្រះរាជទ្រព្យ។

សម័យលង្វែក - វិគីភីឌា https://km.wikipedia.org/wiki/សម័យលង្វែក Translate this page ក្នុងរាជ្យព្រះអង្គចន្ទទី១ រាជធានីតាំងនៅក្រុងមានជ័យ ខេត្តពោធិ៍សាត់ រួចប្តូរមកក្រុងលង្វែក​វិញ។ ២ ព្រះរាជា និង ... · ៣ ស្ថានភាពនយោបាយ · ៤ សេដ្ឋកិច្ចសម័យ ...

No comments

Powered by Blogger.