ការបែកបាក់បន្ទាយក្រុងលង្វែក នៅមានមន្ទិល ព្រោះមានការបកស្រាយខុសៗគ្នា
ដោយ៖ សេង ស៊ីដារ៉ូ
![]() |
អ្នកចូលរួមពិភាក្សាជាច្រើននាក់
បានលើកឡើងពីកង្វះតម្លាភាព នៃឯកសារ «ព្រះរាជពង្សាវតាអយុធ្យា» ដោយពួកគេអះអាងថា សៀម
(ថៃសព្វថ្ងៃ) សរសេររឿងរ៉ាវនេះដោយខ្លួនឯង ដើម្បីលើកតម្កើនស្ដេច និងប្រវត្តិ សាស្ត្ររបស់សៀមខ្លួនឯង។
បើទោះជាឯកសារនេះ រៀបរៀងឡើង និងសរសេរដោយជនជាតិបរទេស (ផ្សេងពីខ្មែរ និងសៀម) ក៏ដោយ។
លោក
អ៊ុំ សារិន ដែលជាអ្នកសារព័ត៌មានមួយរូបនោះ បានសរសេរពន្យល់ថា៖ «តាមខ្ញុំធ្លាប់អាន រឿងបាញ់ប្រាក់ឌួងនោះ
កើតមុនពេលវាយបន្ទាយលង្វែក។ តាមពិត ដើមឬស្សីក្រាស់ណាស់ សៀមវាយមិនចុះ ហើយបានដកថយ។
ក្រោយពេលបាញ់ប្រាក់ដួង ឲ្យខ្មែរកាប់ឆ្កាដើមឬស្សីឡើងស្តើង ទើបសៀមលើកទ័ព
វាយម្តងទៀត បែកបន្ទាយលង្វែក។»
ច្បាស់លាស់ជាងនេះ
លោក ម៉ៅ វុត្ថា ប្រធានក្រុមហ៊ុននាំចូលសាច់ សាលម៉ុន មកក្នុងប្រទេសកម្ពុជា បានបញ្ជាក់ថា៖
«បញ្ហាបាញ់ប្រាក់ដួង
គឺមាននិយាយ នៅក្នុងព្រះរាជពង្សាវតាក្រុងចាស់ របស់ហ្លួងប្រស៊ើតអក្សរនីតិ និងឯកសារប្រវត្តិការកសាងជាតិ
របស់ ព្រះនរេសូរ របស់កងទ័ពជើងទឹកថៃ។»
លោកវិស្វករ
វ៉ា សុវណ្ណារ័ត្ន ដែលចេះភាសាថៃ បានពន្យល់បន្ថែមថា លោកធ្លាប់សរសេរអត្ថបទ ទាក់ទងទៅនឹងរឿងបែកបន្ទាយលង្វែកនេះ
ហើយក្នុងឯកសារពង្សាវតាខ្មែរ បានបង្ហាញថា ស្តេចសៀម នរេសូរ ឲ្យគេយកជ័រទឹក យកមកជះដុតកំពែងឬស្សី។
លោកវិស្វករ បានសរសេរបន្តថា៖ «ថៃសរសេរថា គេចាប់បានស្តេចខ្មែរយកទៅកាត់ក ក្រោយបែកបន្ទាយលង្វែក
(និង)យកឈាមទៅលាងជើងស្តេច នរេសូរ។
តែតាមប្រវត្តិសាស្ត្រខ្មែរ ក៏ដូចជាការកត់ត្រារបស់ពួកព័រទុយហ្គេ ថា ស្តេចខ្មែររត់ទៅខេត្តអាច់ក្រពើ ហើយអ្នកដែលត្រូវចាប់ខ្លួន (នោះ) គឺជាព្រះស្រីសុរិយោពណ៌ទៅវិញទេ ហើយក៏មិនបានសម្លាប់ដែរ ព្រោះព្រះអង្គបាន(ត្រឡប់)មកឡើងសោយរាជ្យ នៅស្រុកខ្មែរវិញ។»
ចំណែកឯលោក
«MC Sovann» វិញ បានសរសេរទម្លាក់កំហុស ទៅលើអ្នកប្រវត្តិសាស្ត្រថៃ ដែលសរសេរពង្វាង
ខុសពីប្រវត្តិពិតថា៖ «បើប្រវត្តិសាស្រ្តសរសេរថា ស្តេចសៀមប្រើល្បិចនោះ
ដូចជាប្រមាថចេស្តាស្តេច។ អញ្ចឹងបានអ្នកប្រវត្តិសាស្រ្តសរសេរតែកន្លែងខ្លាំង
និងការវាយសន្ធប់លើខ្មែរ។ ជាការពិតណាស់ បើសិនជាអ្នកប្រវត្តិសាស្រ្តសៀមសរសេរថា
សៀមប្រើល្បិចលើខ្មែរ នោះសបញ្ជាក់ឲ្យឃើញថា សៀមគ្មានសមត្ថភាពបំបែកក្រុងលង្វែក ទើបបានជាបាញ់ប្រាក់ឌួង
ចូលគុម្ពឬស្សី។»។
លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញលោក
វង្ស សុធារ៉ា បានបញ្ជាក់ថា តាមការស្រាវជ្រាវថ្មី ប្រាក់ដួង មិនមាននៅក្នុងសម័យលង្វែកទេ
គឺមានតែពាក្យថា"ដុំប្រាក់"(រាងស្រដៀងក្រចកសេះ) ។ រីឯប្រាក់ដួង គឺទើបតែបង្កើតនៅរាជព្រះបាទអង្គដួង
ហរិររាមា ឥស្សរាធិបតី នាគស.១៨៤១ នេះទេ៕
ការដួលរលំនៃបន្ទាយលង្វែក
ដោយប្រាក់ឌួងសៀមឬ ... https://www.facebook.com/.../ការដួលរលំនៃបន្ទាយលង្វែក... តើ រឿងបាក់បែកបន... Translate this page តើប្រវត្តិនៃការដួល
រលំបន្ទាយលង្វែក នៅចុងសតវត្សរ៍ទី១៦ (ក្នុងឆ្នាំ១៥៩៤) បានកើតឡើងដោយសារភាពលោភលន់ ...

Post a Comment