Header Ads

សមាគមពងទាកូនស្រែរនោង ក្នុងស្រុកត្រាំកក់ ក្នុងមួយថ្ងៃលក់ចេញពីប្រាំបីពាន់ ទៅមួយម៉ីនគ្រាប់



 ខេត្តតាកែវៈ

ដោយ៖ ឌឹម គឹមហាក់
 

សមាគមពងទាកូនស្រែរនោងក្នុងស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតឡើងយូរឆ្នាំមកហើយ ក្នុងការផលិត និង​ប្រមូលទិញពងទាពីប្រជាពលរដ្ឋ ពិសេសក្នុងសមាគមមូលដ្ឋានតែម្តង។

លោក ម៉ុយ ប្រធានសមាគមអាជីវកម្មពងទាកូនស្រែរនោង បានលើកឡើងថា មកដល់បច្ចុប្បន្ននេះ សមាគម អាជីវកម្មពងទាកូនស្រែរនោង មានសមាជិក ២១ឡ (២១គ្រួសារ) ហើយក្នុងនោះមានអ្នកចិញ្ចឹមទាផងដែរ តែមានតិចតួចប៉ុណ្ណោះ។ លោកម៉ុយ បានបន្តថា ការលក់ចេញពងទាកូនទៅទីផ្សារ មានពងទាកូន ពងទាសាប និងកូនទា ដោយក្នុងនោះពងទាកូនមួយថ្លៃ៥០០រៀល ពងទាសាបថ្លៃ ៤០០រៀល និងកូនទា ថ្លៃ៨០០រៀល។

ឆ្នាំនេះ ដោយដារអាកាសធាតុក្តៅខ្លាំង ការផលិត និងការលក់ចេញ​ មានការធ្លាក់ចុះប្រមាណ២០% ទៅតាម​រដូវកាល ដោយក្នុងរដូវចូលឆ្នាំនេះ លក់ដាច់ច្រើន ក្នុងនោះសមាគមអាចលក់ចេញបានបរិមាណពីប្រាំបីពាន់ ទៅមួយម៉ឺនគ្រាប់។ ពងទាកូន ស្រែរនោង មានរសជាតិឆ្ងាញ់ បានធ្វើការទាក់ទាញអ្នកទទួលទានច្រើន និងបាន​ទទួល​ស្គាល់ពីអតិថិជនជាយូរឆ្នាំមកហើយដែរ


No comments

Powered by Blogger.