សហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រង់ បានបង្កើតឡើងនូវសិប្បកម្មត្បាញកន្ត្រកឫស្សី ដើម្បីងាយស្រួល វេចខ្ចប់ទំនិញជូនភ្ញៀវ
ដោយ៖ ហុង ចំណាប់
![]() |
លោក សុស ជាសមាជិកក្នុងសហគមន៍ទេសចរណ៍
ធម្មជាតិកោះទ្រង់ បានមានប្រសាសន៍ថា ក្នុងការបង្កើតឡើងនូវសិប្បកម្មកន្ត្រកឬស្សីនេះ
គឺសំដៅបម្រើឲ្យការវេចខ្ចប់ក្នុងស្រុកបានល្អ នៃទំនិញក្រូចថ្លុង និងក្រឡាន
ដែលមានលក្ខណៈខុសប្លែក ពីខេត្តដទៃ។

កន្ត្រកឫស្សីដែលត្បាញដោយនេះ គឹប្រើវត្ថុធាតុដើមពីឫស្សី ដែលលោកសុស ដើរប្រមូលទិញតាមផ្ទះសមាជិក សហគមន៍ក្នុងមួយដើមតម្លៃ ៥០០០រៀល ហើយក្នុងឫស្សីមួយដើមនោះ អាចត្បាញបានកន្ត្រកចំនួន ០៣។ រីឯចំណែកតម្លៃកម្មង់របស់សហគមន៍មូលដ្ឋានគឺបានកំណត់ថា ៧០០០រៀលប៉ុណ្ណោះ ក្នុងកន្ត្រកមួយ។ លោក សុស បានបន្តថា ចំពោះតម្លៃកម្មង់នេះ នៅមានកម្រិតនៅឡើយដោយលោកទាមទារឲ្យតម្លៃកន្ត្រកមួយបានថ្លៃ ១០០០០រៀល ហើយការកម្មង់ទៀតសោត ក៏តម្រូវចាំបាច់របស់សហគមន៍ទេសចរណ៍ធម្មជាតិតែប៉ុណ្ណោះ ចំពោះទីផ្សារខាងក្រៅលោកមិនបានធ្វើឲ្យនោះឡើយ៕

Post a Comment