តើប្រវត្តិនៃការដួលរលំបន្ទាយលង្វែក នៅចុងសតវត្សរ៍ទី១៦ ក្នុងឆ្នាំ១៥៩៤ កើតឡើងដោយសារអ្វី?
ដោយ៖
សេង ស៊ីដារ៉ូ
![]() |
មានមតិជាច្រើន
បានលើកឡើងខុសៗគ្នា ជាពិសេស មានការប្រទាំងប្រទើសគ្នា រវាងឯកសារព្រះរាជពង្សាវតាខ្មែរ
របស់ប្រទេសកម្ពុជា និងព្រះរាជពង្សាវតាអយុធ្យា របស់ប្រទេសថៃ ទាក់ទងនឹងហេតុការណ៍
នៃការធ្វើសង្គ្រាមរបស់សៀម ប្រឆាំងខ្មែរ នៅក្នុងសម័យនោះ។
មានជំនាញខាងបូរាណវិទ្យា
និងប្រវត្តសិល្បៈ លោកបណ្ឌិត ចិន្ត ច័ន្ទរតនា មកពីសកលវិទ្យាល័យស៊កប៊ន (Sorbonne) នៃរដ្ឋធានីប៉ារីស
(បារាំង) បានលើកយកចំណុចមួយចំនួន ដែលសៀវភៅព្រះរាជពង្សាវតាអយុធ្យា របស់ប្រទេសថៃ
បានសរសេរចាប់ពីទំព័រ ១៣៩ ដល់ទំព័រ ១៥៤ ដែលមានលក្ខណៈផ្ទុយពីសៀវភៅ
ព្រះរាជពង្សាវតាខ្មែរ របស់ប្រទេសកម្ពុជា។
លោក
បានលើកឡើងថា បន្ទាប់ពីបានវាយបក ទៅលើព្រះចៅនៃរាជវង្ស តុងអ៊ូ (Tongoo) នៅរាជធានី ហង្សាវតី
(ប្រទេសភូមា) រួចមក ព្រះចៅ ណារ៉េសូរ (King Naresuan) របស់សៀម
បានលើកទ័ពធ្វើសង្គ្រាមប្រឆាំងក្រុងកម្ពុជាធិបតី។ ចំណារក្នុងឯកសារ
ព្រះរាជពង្សាវតាអយុធ្យានោះ ថា «នៅក្នុងសង្គ្រាមជាមួយខ្មែរលើកនេះ
សៀមបានកេណ្ឌកងទ័ពមានទាំងជើងគោក និងជើងទឹក កងទ័ពសេះ កងទ័ពដំរី ជាច្រើនកងពល ដើម្បីវាយបង្ក្រាបមកលើទ័ពខ្មែរ។
សៀមបានប៉ះប្រយុទ្ធ ជាមួយកងទ័ពខ្មែរនៅក្រុង (បន្ទាយ?)
បាត់ដំបង ពោធិ៍សាត់ និងនៅស្រុកបរិបូរណ៍ ដែលធ្វើឲ្យងទ័ពទាំងសងខាងស្លាប់
ជាច្រើនម៉ឺននាក់។» ឯកសាថៃដដែលនេះ បានរំលឹកអំពីវីរៈភាពរបស់កងទ័ពខ្មែរ
ដែលមានថ្វីដៃខ្លាំងពូកែ សុខចិត្តពលីជីវិតនៅក្នុងសមរភូមិ មិនចុះញ៉មជាមួយទ័ពសៀម
ជាដាច់ខាត។
![]() |
តែទោះជាយ៉ាងនេះក្តី
ដោយសារកងទ័ពសៀមមានចំនួនច្រើនជាង ទើបធ្វើឲ្យបន្ទាយការពារតាមតំបន់នីមួយៗ
ត្រូវបានទ័ពសៀមដណ្តើមបាន ព្រមទាំងបានចាប់ចៅហ្វាយខេត្តទាំងនោះ ជាឈ្លើយសឹកទៀតផង។
លុះពេលវាយមកដល់រាជធានីលង្វែក
(Lawaek) ស្តេច
នរេនសូរ បានចេញព្រះរាជបញ្ជា ឲ្យកងទ័ពគ្រប់ផ្នែកទាំងអស់ ឡោមព័ទ្ធបន្ទាយ។
ព្រះរាជពង្សាវតាអយុធ្យាបានសរសេរបន្តថា ព្រះចៅនរេសូរ បានគង់ប្រថាប់នៅលើដំរីខាងមុខកងទ័ព
ដើម្បីប្រយុទ្ធនៅក្នុងសមរភូមិ។ ព្រះបាទអគ្គទសរតន៍
ក៏គង់នៅលើដំរីខាងមុខកងទ័ពដែរ។ រីឯកងទ័ពស្រួចដ៏ក្លាហាន (សៀម) បានឈរនៅលើខ្នងដំរី នៅពីមុខក្លោងទ្វារខាងជើងដែរ
ដឹកនាំដោយ "Praya Maha Yotha" (ពញា មហាយុទ្ធា)។
«"Praya
Maha Yotha" "Praya Si Ratcha Decho" "Praya Thai Nam" និង"Praya Ratcha Manu" បានបញ្ជាដំរីរបស់ពួកគេ
សំរុកចូលទៅកំទេចទ្វាររាជធានី។ កងទ័ពខ្មែរ ដែលឈរការពារ នៅតាមច្រកទ្វារនីមួយៗ បានបាញ់ព្រួញ
កាំភ្លើងតូចធំ និងគ្រាប់រំសេវ ចេញទៅគ្រប់ជ្រុងទាំងអស់ ធ្វើឲ្យទ័ពសៀមស្លាប់
និងរបួសជាច្រើននាក់។ ប៉ុន្តែ "Praya Maha Yotha" នៅតែបញ្ជាដំរីឲ្យរត់ទៅមុខ
និងកំទេចទ្វាររបស់រាជធានី ឲ្យទាល់តែបាន។ ទីបំផុត នៅថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំវក
ក្លោងទ្វារបន្ទាយ ឬរាជធានីលង្វែក ក៏ត្រូវបានដួលរលំ។
ទាហ៊ានសៀមបានចូលទៅក្នុងរាជធានី និងចាប់ខ្មែរជាច្រើននាក់ ហើយបានចាប់យកស្តេចខ្មែរ
ទៅថ្វាយស្តេចសៀម។
លោក
ចិន្ត ច័ន្ទរតនា បានសរុបសេចក្ដី និងចោទជាសំនួរឡើងថា «ត្រង់ចំណុចនៃការរៀបរាប់អំពីចម្បាំងនេះ
ខ្ញុំមិនបានឃើញសៀវភៅ ព្រះរាជពង្សាវតាអយុធ្យា និយាយអំពីការបាញ់ប្រាក់ឌួង
ចូលក្នុងគុម្ពឬស្សីឡើយ។ ហេតុនេះ យើងគួរតែពិចារណា និងសិក្សាលើសៀវភៅ
ព្រះរាជពង្សាវតាខ្មែរឡើងវិញ ដែលបានលើកឡើងថា ទ័ពសៀមបានបាញ់ប្រាក់ឌួង
ហើយប្រជាជនខ្មែរខ្លួនឯង ជាអ្នកកាប់ឆ្ការព្រៃឬស្សីទាំងនោះ ទើបធ្វើឲ្យទ័ព សៀម
មានឱកាសវាយចូល និងកំទេចរាជធានីបាន។
តើរវាងរាជពង្សាវតាខ្មែរ
និងអយុធ្យា មួយណាដែលយើងអាចទុកចិត្តបាន? (នៅមានបន្ត)
ដកស្រង់ចែញពី ការដួលរលំនៃបន្ទាយលង្វែក ដោយប្រាក់ឌួងសៀមឬ ... https://www.facebook.com/.../ការដួលរលំនៃបន្ទាយលង្វែក...តើរឿងបាក់បែកបន...
Translate this page តើប្រវត្តិនៃការដួល រលំបន្ទាយលង្វែក
នៅចុងសតវត្សរ៍ទី១៦ (ក្នុងឆ្នាំ១៥៩៤) បានកើតឡើងដោយសារភាពលោភលន់ ....



Post a Comment