សែលកាត រៀបចំកម្មពិធីប្រគល់រង្វាន់ ៩០ម៉ឺនដុល្លារ នារដូវចូលឆ្នាំប្រពៃណីខ្មែរ
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
![]() |
ពិធីប្រគល់ពានរង្វាន់លើកទី៣ សម្រាប់ឆ្នាំនេះ គឺជាពិធីពិសេសមួយ
ដែលមានរង្វាន់ជាទឹកប្រាក់ ៩០ម៉ឺនដុល្លារ ក្នុងកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និង ៥ម៉ឺនដុល្លារកាលពីម្សិលមិញ
ដោយបានប្រគល់រង្វាន់នេះដល់អតិថិជន ដ៏ច្រើននៅការិល័យកណ្តាលសែលកាតនាល្ងាចថ្ងៃ ០៨ ខែមេសា ២០១៩នេះ។
អ្នកឈ្នះផ្សេងទៀត គឺមកពីកម្មវិធីប្រម៉ូសិនសំរាប់ខែមីនា
កម្មវិធី iKnowiKnow និងកម្មវិធីស្ទូចយកម៉ូតូ។ ក្នុងនោះដែរ ក៏មានមានការលក់បញ្ចុះតំលៃទូរសព្ទ័ដៃ
ជាច្រើនមានដូចជាទូរសព្ទ័ដៃម៉ាក Samsung LG និង Zopo ដែលសុទ្ធសឹងតែជាម៉ាកល្បីៗ។
Cellcard និង
Wing បានសហការគ្នាផ្តល់រង្វាន់ជាទឹកបរិសុទ្ធម៉ាក Arunaដោយឥតគិតថ្លៃនៅក្នុងកម្មវិធីរបស់ខ្លួន។ អតិថិជនគ្រាន់តែបង្ហាញប្រតិបត្តិការ
ចំនួន៣ ដុល្លារ ឬក៏ច្រើនជាងនេះ ក្នុងគណនយ្យ Wing ឬបញ្ចូលទឹកប្រាក់
២ដុល្លារ ឬក៏៥ដុល្លារជាមួយស៊ីមថ្មី។ កម្មវិធីផ្តល់ទឹកសុទ្ធដោយឥតគិតថ្លៃ នឹងប្រព្រឹត្តទៅ
នៃការិយាល័យកណ្តាល Wing និងការិយាល័យកណ្តាលរបស់ Cellcard នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃសុក្រទី១២ ខែមេសា។
រង្វាន់ថ្ងៃនេះនឹងផ្តល់ឲ្យអ្នកឈ្នះរង្វាន់ចំនួន
២០នាក់ ដូចខាងក្រោម:
១ ម៉ូតូYamaha Janus 2018 : អ្នកឈ្នះ 8 នាក់ (កម្មវិធី
iKnowiKnow)
២ ម៉ូតូ Yamaha Janus 2018: អ្នកឈ្នះរង្វាន់ចំនួន
13 នាក់ (កម្មវិធីស្ទូចយកម៉ូតូ)
៣ សាច់ប្រាក់ $ 90,000: អ្នកឈ្នះ 1 នាក់ (កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ)
កម្មវិធីប្រគល់រង្វាន់នេះ
រៀបចំធ្វើនៅការរិយាល័យសែលកាតទួលគោក នៅម៉ោង ៤ល្ងាច ហើយនៅតែមានការបន្តផ្តល់ជូនអតិថិជន
នូវឱកាសក្នុងការឈ្នះរង្វាន់ជារៀងរាល់ថ្ងៃ។
ដើម្បីស្វែងយល់បន្ថែមពីកម្មវិធីរបស់ក្រុមហ៊ុន Cellcard ដែលមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់និងរបៀបនៃការឈ្នះរង្វាន់សូមចូលទៅកាន
www.cellcard.com.kh ឬចុច likeលើpage Facebook របស់Cellcard៕

Post a Comment