Header Ads

ក្រុមហ៊ុន Cellcard ផ្តល់ជូនរង្វាន់នៃម៉ាស៊ីនភ្លើង ១គ្រឿង ក្នុង​កម្មវិធី «បញ្ចូល​លុយ ហើយឈ្នះ” ចំនួន១ ដុល្លារ ជារៀងរាល់ថ្ងៃ



ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


ក្រុមហ៊ុន Cellcard ​​នឹង​ធ្វើ​ការ​ផ្ដល់ជូនម៉ាស៊ីនភ្លើង​ចំនួន ៦០គ្រឿង​ ទៅ​ដល់​អតិថិជនរបស់ខ្លួន ដែល​កំពុង​​​ជួប​​​បញ្ហាកង្វះថាមពល​អគ្គិសនី នៅទូទាំងប្រទេស​។​​ នៅក្នុងកម្មវិធី​បញ្ចូល​លុយហើយឈ្នះ​​ ​ដែល​មាន​​​ម៉ាស៊ីន​ភ្លើង​​ជា​រង្វាន់​  បន្ថែម​លើ​រង្វាន់​ផ្សេងៗទៀត​ នឹង​ចាប់​ផ្ដើម​​ដំណើរការ​រយៈពេល​ ៦០ថ្ងៃ​ ចាប់​ពី​ថ្ងៃទី ២៧ ខែមីនា ដល់​ថ្ងៃទី២៥ ខែ​ឧសភា។

ហើយក្រុមហ៊ុន Cellcard ​នឹង​ធ្វើ​ការ​បញ្ចូល​រង្វាន់​នេះ​ ទៅក្នុងចំណោម​​រង្វាន់ជាច្រើន​សន្ធឹកសន្ធាប់ផ្សេង​ទៀត​ នៅក្នុង​កម្មវិធីដែលទទួលបានការគាំទ្រដ៏ច្រើន​របស់ខ្លួនគឺ កម្មវិធី«បញ្ចូល​លុយ ហើយឈ្នះ ដែល​នឹង​ផ្តល់​រង្វាន់​ជា​រៀងរាល់​ថ្ងៃ​ ដល់​អ្នក​ដែល​ធ្វើ​ការ​បញ្ចូល​ទឹក​ប្រាក់យ៉ាងតិច​​ ១ដុល្លារ ទៅក្នុង​គណនី។​​

លោក Ian Watson នាយកប្រតិបត្តិនៃក្រុមហ៊ុន ​​Cellcard​ បានប្រាប់​ថា​ ជា​ធម្មតា​ក្រុមហ៊ុន​នឹង​ធ្វើ​ការ​ផ្តល់​រង្វាន់​ជា​ ទូរស័ព្ទ ម៉ូតូ ទិន្នន័យអ៊ីនធើណិត និង​នាទីបន្ថែមសម្រាប់តេ ប៉ុន្តែពួកយើង​ចង់​ផ្តល់​អ្វីដែល​​ជា​តម្រូវ​ការ​ចាំបាច់​ដូច​ជា​ ​ម៉ាស៊ីនភ្លើង ​ទៅដល់​ក្រុម​គ្រួសារ​ ដែល​កំពុង​រងផល​ប៉ះពាល់​​​ពីកង្វះ​ថាមពល​អគ្គិស​នី។​

លោក Watson ​មានប្រសាសន៍ថា​៖ «​ដោយ​សារ​តែ ការ​​ផ្គត់ផ្គង់​អគ្គិសនីនាពេល​បច្ចុប្បន្ន មាន​ការខ្វះខាត ពួក​យើង​ដឹង​ថា​តម្រូវ​ការ​​ម៉ាស៊ីន​ភ្លើង ​​​គឺពិត​ជា​មាន​ភាព​​ចាំបាច់ ហើយ​តម្លៃ​របស់​វា​ក៏មាន​ការ​កើន​ឡើងពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែរ»។​ ហើយ «ម៉ាស៊ីន​ភ្លើង​ទាំង​នេះ​នឹងជួយ​សម្រួល​​ដល់​​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ក្នុង​ការ​​បំពេញ​កិច្ចការ​ងារ​ដូចជា​​​បូមទឹក ផ្គត់​ផ្គង់អគ្គិសនីនៅ​ក្នុង​ផ្ទះ និង​​ការ​ប្រកបរបរផ្សេងៗជាដើម​»។​

ក្រុម​ហ៊ុន Cellcard ​ ​នឹង​កំពុង​ធ្វើ​ការ​​បន្ថែម​​ចំនួនម៉ាស៊ីនភ្លើងចល័ត ​​​នៅ​តាម​តំបន់​ផ្គត់ផ្គត់​សេវា ដូច​ជា​តាម​ទីតាំងបង្គោលអង់តែន ​នៅ​តាម​បណ្តាខេត្ត​ជា​ដើម​។ ​​លោក Watson បានបញ្ជាក់​ថា ៧០% នៃ​អង់តែន​សេវា​របស់​ពួក​យើង​ គឺ​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ហើយ​ជាមួយ​នឹង​​ជំនួយបន្ថែម​ពី​ម៉ាស៊ីនភ្លើង​ អតិថិជន​របស់​ពួក​យើង​នឹង​នៅ​តែ​អាច​ប្រើប្រាស់​បណ្តាញ​ទូរស័ព្ទ​ប្រកប​ដោយ​គុណភាព ​និង​ប្រើ​បាស់​សេវាកម្មដែល​អាច​ជឿទុក​ចិត្ត​បាន​។ ចំពោះ អ៊ីនធើណេតCellcard 4G LTE គឺជា​​បណ្តាញ​ទូរស័ព្ទ​ដែល​លឿន​បំផុត ​និងគួរជាទីទុកចិត្ត​​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ពួក​យើង​​នឹងនៅ​តែ​បន្ត​​ផ្តល់​ជូន​សេវា​កម្ម​របស់​ពួក​យើង​ឲ្យ​បាន​ល្អ​ ទោះ​បី​ក្នុង​កាលៈទេសៈ​​ណាក៏ដោយ ​រួម​ទាំង​បញ្ហាកង្វះ​អគ្គិសនីនេះ​ផង​ដែរ​​៕



No comments

Powered by Blogger.