Header Ads

សែលកាត រៀបចំកម្មវិធី សង្ក្រាន្តវិទ្យាល័យ ដើម្បីលើកស្ទួយប្រពៃណីជាតិខ្មែរ និងចំណងមិត្តភាពមនុស្សក្នុង​សង្គម



 ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

ក្រុមហ៊ុនCellcard ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ តែងតែចូលរួមគាំទ្រកម្មវិធីនានា របស់​សង្គម ជាពិសេសផ្តោតយ៉ាងសំខាន់លើយុវជន ជួយបំផុសបំផុលស្មារតីឲ្យពួកគេជៀសឆ្ងាយពីគ្រឿងញៀន ដោយនាំ​យកកម្មវិធីថ្មីៗ ជាច្រើន។

បច្ចុប្បន្ននេះ Cellcard ក៏សហការជាមួយសហពន័្ធកីឡាបាល់ទាល់កម្ពុជា ដើម្បីរៀបចំកម្មវិធី ការប្រកួតជម្រើស​ជើងឯកសាលាតម្រង់ទិស និងរៀបចំបិទកម្មវិធីនៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩ នៅខេត្តបន្ទាយមានជ័យ។​

សែលកាត បានរៀបចំកម្មវិធី សង្ក្រាន្តវិទ្យាល័យ ចំនួន៣ដងរួចមកហើយ ពោលគឺ លើកទី១ នៅឆ្នាំ២០១៦  វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន លើកទី២ នៅឆ្នាំ២០១៧  នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន លើកទី៣ នៅឆ្នាំ២០១៨ វិទ្យាល័យ ជាស៊ីមសាមគ្គី ដែលព្រឹត្តិការណ៏​បង្កប់​នូវ​ការអប់រំ និងសាមគ្គីភាព ក្រោមស្មារតីតែមួយ ផ្តល់ភាពរីករាយជូនប្អូនៗ នៅសាលាទាំងមូល យ៉ាងសោមន្ស រីករាយជាមួយការកំសាន្តល្បែងប្រជាប្រិយិ៍ខ្មែរ ការតាំងបង្ហាញឧបករណ៏បុរាណ និងសិល្បៈរបាំប្រជាប្រិយ ការ​តាំង​​លក់​​ផលិតផលខ្មែរ ម្ហូបអាហារខ្មែរដ៏ច្រើនសម្បូរបែប    ជាពិសេសការរាំលេងកំសាន្តចង្វាក់ប្រជាប្រិយិ៍ខ្មែរ និងចង្វាក់នាទស្សវត្សទី៦០ ផងដែរ។

កម្មវិធី សង្ក្រាន្តវិទ្យាល័យ បានបង្កើតជាលើកទីដំបូងបង្អស់ ផ្តួចផ្តើមធ្វើឡើងដោយ ក្រុមអតីតសិស្សនៃវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន (ពីមុនឈ្មោះវិទ្យាល័យហ៊ុនសែនជម្ពូវ័ន) ក្នុងគោលបំណងផ្សារ​ភ្ជាប់ និងបង្កើនទំនាក់ទំនងមិត្តភាពរបស់ប្អូនៗគ្រប់បណ្តាវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ ក៏ដូចជាបង​ប្អូន​និស្សិត និងមហាជនទូទៅ ចូលរួមបង្កើតបរិយាកាសសប្បាយរីករាយ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ តាមរយៈការអប់រំផ្នែក បំនិនជីវិត កីឡា និងផ្នែកវប្បធម៏សិល្បៈប្រជាប្រិយិ៍ខ្មែរ។

កម្មវិធីនេះ បង្កប់នូវការអប់រំជាច្រើនជូនប្អូនៗយុវជនជំនាន់ក្រោយ តាមរយៈសិល្បៈប្រជាប្រិយិ៍ និង បែបបទ​ប្រពៃ​ណី ក្រោមការជ្រុមជ្រែងពីក្រសួងពាក់ព័ន្ធ ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៏ និង វិចិត្រ​សិល្បៈ ពិសេសការសហការពី គណនាយកសាលា ដែលជាម្ចាស់ផ្ទះ លោកអភិបាលខណ្ឌ និងអ្នកឧបត្ថម្ភ​កម្ម​វិធីជាច្រើនទៀត ដែលមិនអាចខ្វះបាន។

បន្ទាប់សែលកាត ត្រៀមអបអរសាទរ ទទួលទេវតាឆ្នាំថ្មី ក៏បានបន្តរៀបចំកម្មវិធី សង្ក្រាន្តវិទ្យាល័យ ជាថ្មីម្តងទៀត ដោយបានទទួលការអនុញ្ញាតពីលោកនាយកវិទ្យាល័យឥន្ទ្រទេវី និងការគាំទ្រពីក្រសួងអប់រំយុវជន នឹងកីឡា​ ព្រម​ទាំង​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការពីសិល្បករបុរាណ នឹងប្រពៃណីខ្មែរ អមជាមួយសិល្បករ​សម័យជាច្រើនរូបទៀត ក្នុងការប្រារព្ធនូវកម្មវិធីនេះ ក្រោមប្រធានបទ “សិល្បៈប្រជាប្រិយិ៍ យុវជនសម័យថ្មី ស្មារ​តី​តែមួយ” ដោយរួមបញ្ចូលនូវកម្មវិធីសាសនា ល្បែងប្រជាប្រិយិ៍ និងការសំដែងសិល្បៈ ទម្រង់ប្រជាប្រិយិ៍​ប្រពៃ​ណី​​ខ្មែរ​​ជាច្រើនទៀតផងដែរ។

សម្រាប់កម្មវិធីក្នុងឆ្នាំថ្មីនេះ នឹងប្រារព្ធឡើងរយៈពេល បីថ្ងៃពេញ គឺចាប់ពីថ្ងៃទី ០៥ រហូត ដល់ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៩ ក្នុងគោលបំណងដូចខាងក្រោម៖

១ ផ្សព្វផ្សាយពីទម្រង់សិល្បៈរបាំ, ឧបករណ៏ប្រជាប្រិយិ៍ និងចង្វាក់ប្រពៃណីរបស់ខ្មែរយើង។
២ ផ្តល់ឱកាសដល់សិស្សវិទ្យាល័យផ្សេងៗ ចូលរួមជាមួយកម្មវិធី ហើយយល់ពីតម្លៃ មិត្តភាពសាមគ្គីភាព និងការ​ស្រលាញ់រាប់អានគ្នា អធ្យាស្រ័យគ្នា ដោយគោរពតាមទម្រង់នៃសិល្បៈវប្បធម៌ ប្រពៃណីខ្មែរយើង ក្រោម​ស្មា​​រ​​​​​​តី​​ខ្មែ​រតែមួយ។
៣ លុបបំបាត់សិល្បៈបែកស្លុយ និងសាបព្រោះនូវទម្រង់សិល្បៈបែបប្រជាប្រិយិ៍ប្រពៃណីខ្មែរ
៤ ផ្សារភ្ជាប់ និងលើកទឹកចិត្តប្អូនៗ វិទ្យាល័យនានា តាមរយៈការចូលរួមកម្មវិធីក្នុងបរិវេណវិទ្យាល័យខាងលើ ដោយមិនប្រកាន់ទស្សនៈវិទ្យាល័យនិយម

បន្ថែមពីនេះទៅទៀត យើងបានរំលេចនូវមាតិកានៃកម្មវិធីឆ្នាំនេះ ដោយផ្តោតលើគោលចំនុចសំខាន់ៗបីដូចជា៖
១. បំនិនជីវិត  ដោយតម្រូវឲ្យសិស្សានុសិស្សតំណាងវិទ្យាល័យ ចំនួន៨ ចូលរួមប្រកួត កម្មវិធី  ចុងភៅវ័យក្មេង (ប្រកួត​ធ្វើម្ហូប និង បង្អែមខ្មែរ)។
២.ទេពកោសល្យសិល្បៈ បើកឲ្យមានការប្រកួតសំនៀង របស់សិស្សវិទ្យាល័យផ្សេងៗ ទៅលើចង្វាក់ប្រជាប្រិយិ៍​ខ្មែរ  ក្រោមកម្មវិធីឈ្មោះថា  “ម្ចាស់សំនៀងវិទ្យាល័យ”។
៣.គំនិតច្នៃប្រឌិត  និងកែច្នៃ  បើកឲ្យសិស្សានុសិស្សតំណាងវិទ្យាល័យចំនួន៨ ដាក់តាំងបង្ហាញស្នាដៃច្នៃប្រឌិត​បែបវិទ្យាសាស្ត្រ ក្រោមកម្មវិធី  “ភូមិវិទ្យាសាស្ត្រ វិទ្យាល័យមួយស្នាដៃមួយ” និងកម្មវិធីច្នៃម៉ូតសម្លៀក​បំពាក់​កែច្នៃ​ពី​សំរាមដោយជម្រុញយុវជនឲ្យស្រលាញ់បរិស្ថាន ក្រោមកម្មវិធី “យុវទូតវិទ្យាល័យ ច្នៃប្រឌិត”​ ៕






No comments

Powered by Blogger.