អតិថិជនចំនួនពីរខេត្ត បានឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារម្នាក់ និង ១០ម៉ឺនដុល្លារ ពីសែលកាត
ដោយ៖ ពិន ភក្តី
សប្តាហ៍នេះ ក្នុងកម្មវិធីឈ្នះរង្វាន់ទឹកប្រាក់
១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃពីសែលកាត បានទៅលើអតិថិជន មកពី ខេត្តតាកែវ បានឈ្នះទឹកប្រាក់
១ម៉ឺនដុល្លារ ហើយអតិថិជន មកពីខេត្តព្រៃវែងឈ្នះទឹកប្រាក់ ១០ម៉ឺនដុល្លារ ពីសែលកាត
ឥឡូវបានមកទទួលយករង្វាន់នេះ ការិយាល័យកណ្តាលសែលកាត នាល្ងាចថ្ងៃ២៥ ខែមីនា ឆ្នាំ២០១៩។
លោក សៅ សុគន្ធា មានមុខរបរជាបុគ្គលិកពេទ្យរដ្ឋ
រស់នៅខេត្តតាកែវ បានឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ ពីសែលកាត កាលពីថ្ងៃទី១៤ ខែមីនា។
ចំណែកលោក ជា រិទ្ធិ មុខរបរលក់ដូរ នៅខេត្តព្រៃវែង បានឈ្នះរង្វាន់ទឹកប្រាក់ ១០ម៉ឺន ពីសែលកាត
កាលពីថ្ងៃទី១៣ ខែមីនា ថ្មីៗកន្លងទៅនេះ៕

Post a Comment