រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជួបឯកអគ្គរដ្ឋទូត សឹង្ហបូរី ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាបច្ចេកទេសថ្មីក្នុងការថែទាំជួសជុល និងកសាងផ្លូវ
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
![]() |
ក្នុងជំនួបនេះ ឯកឧត្តម Michael Tan Keng Siong បានលើកឡើងពីចំណងមិត្តភាព រវាងប្រជាជន នៃប្រទេសទាំងពីរ និងបានជម្រាបជូនអំពីគោលបំណង
គឺដើម្បីចែករំលែក និងធ្វើការផ្លាស់ប្ដូរនូវ បទពិសោធន៍ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ
រវាងប្រទេសទាំងពីរ កម្ពុជា សឹង្ហបូរី ក្នុងនោះសហការីរបស់លោក ក៏បានធ្វើបទបង្ហាញអំពីបច្ចេកវិជ្ជាថ្មី
ក្នុងការថែទាំជួសជុល និងកសាងផ្លូវជនបទ ដោយជ្រើសរើសយកការស្ថាប នាកម្រាលផ្លូវ ដែលមានភាពធនទៅនឹងបម្រែបម្រួលអាកាសធាតុ
ដែល ធ្លាប់ប្រើប្រាស់នៅប្រទេស សឹង្ហបូរី មកប្រើប្រាស់នៅកម្ពុជា។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី នៃក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ
និងអបអរសាទរចំពោះទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ កាន់តែមានភាពស្និទ្ធស្នាល
និងបន្តកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំថែមទៀត។ លោករដ្ឋមន្ត្រី
បានជម្រាបជូនភ្ញៀវអំពីតួនាទី និងភារកិច្ចសំខាន់ៗរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការរួមចំណែកអនុវត្តន៍
គោលនយោបាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីបង្ខិតគម្លាតរវាងប្រជាពលរដ្ឋរស់នៅទីក្រុង
ទីប្រជុំជន និងប្រជាពលរដ្ឋរស់នៅតាមតំបន់ជនបទ ឲ្យកាន់តែមានភាពងាយស្រួល ដោយផ្ដោតការយកចិត្តទុក
ដាក់ទៅលើការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ ស្ពាន ដែលត្រូវបានកែលម្អ ជាបណ្ដើរៗពីផ្លូវក្រាលក្រួសក្រហម
នៅជនបទ ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST
និងផ្លូវបេតុង។
ដោយឡែកក្រសួងអភិវឌ្ឍន៍ជនបទ
បានយកចិត្តទុកដាក់ទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ
ក្នុងសហគមន៍ មានទឹកស្អាតប្រើប្រាស់ និងមានអនាម័យល្អ ដោយបន្ត អនុវត្តកម្មវិធីលើកកម្ពស់អនាម័យ
តាមបណ្ដាខេត្តគោលដៅ បំបាត់ជាបណ្ដើរៗ ការបន្ទោរបង់ពាសវាលពាសកាលជាដើម។
ចំពោះបច្ចេកវិជ្ជាថ្មី នៃការជ្រើសរើសយកការស្ថាបនាកម្រាលផ្លូវ នៅប្រទេសសឹង្ហបូរី
លោករដ្ឋមន្រ្ដី បានថ្លែងថា ក្រសួងអភិវឌ្ឍន៍ជនបទនឹងធ្វើការពិភាក្សា
និងពីចារណាលំអិតបន្ថែមទៀត ដោយផ្ដោតទៅលើគុណភាពជាចំបង ព្រមទាំបានថ្លែងអំណរគុណ ចំពោះឯកអគ្គរដ្ឋទូតសឹង្ហបូរី
ដែលបាននឹងកំពុង បន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា (ក្នុងជំនួបពិភាក្សានេះ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង)៕

Post a Comment