ព្រះបាទជយវម៌្មទី៨ បានធ្វើចំបាំង រុញច្រានពួកចាមចេញពីទឹកដី នៅក្នុងសតវត្សទី១២
ដោយ៖ សេង ស៊ីដារ៉ូ
![]() |
ខ្មែរកាន់អាវុធជាមួយ និងដំរីចំបាំង បានរុញច្រានពួកចាមចេញពីទឹកដី នៅក្នុងសតវត្សទី១២។ ពួក ចាមនៅទីបំផុតត្រូវបានរុញច្រានចេញពីទឹកដីខ្មែរ ដោយព្រះបាទជយវម៌្មទី៨ ដែលក្នុងរជ្ជកាលរបស់ទ្រង់ (១១៨១-រ.១២១៨) បានកត់សំគាល់ឃើញនូវចំណុចកំពូល នៃអំណាចរបស់កម្ពុជា។
មិនដូចរាជ្យស្ដេចពីមុនរបស់ព្រះអង្គទេ ដែលជាអ្នកគោរពលើលទ្ធិទេវរាជ បែបព្រហ្មញ្ញ ព្រះបាទជយវម៌្មទី៨ គឺជាអ្នកទំនុកបំរុងយ៉ាងក្លៀវក្លា លើព្រះពុទ្ធសាសនាមហាយាន។ ដោយឆ្លាក់ខ្លួនព្រះអង្គ ជាពោធិសត្វ ព្រះអង្គបានដាក់រាជបញ្ជា ឲ្យសកម្មភាពសំណង់មានភាពមមាញឹក ដែលរួមបញ្ចូលសំណង់ដ៏ស្មុគស្មាញនៃអង្គរធំ និងបាយ័ន ជាប្រាសាទមួយដែលគួរឲ្យកត់សំគាល់ នូវប្រាង្គថ្មជាច្រើនរបស់ប្រាសាទ បានពិពណ៌នាអំពីព្រះភក្ត្រនៃព្រះពុទ្ធ ទេវ និងព្រះរាជា។ ទ្រង់ក៏បានសាងនូវសាលាសំណាក់ ២០០ និងមន្ទីរពេទ្យទូទាំងព្រះរាជាណាចក្ររបស់ព្រះអង្គ។ ដូចព្រះចៅអធិរាជរ៉ូមដែរ ព្រះអង្គបានថែរក្សាទុកនូវប្រព័ន្ធផ្លូវរវាងរាជធានី និងទីរួមខេត្តនានា របស់ព្រះអង្គ។
![]() |
ចំលាក់បង្ហាញថា សំណង់នៃអង្គរ និងសំណង់ឈើមិនប្លែកគ្នាច្រើន ពីសំណង់ដែលបានរកឃើញនៅកម្ពុជាបច្ចុប្បន្ននេះទេ។ សំណង់ថ្ម ដែលគួរឲ្យចាប់អារម្មណ៍ គឺមិនត្រូវបានប្រើជាដំណាក់របស់សមាជិក នៃគ្រួសាររាជវង្សឡើយ។ ផ្ទុយមកវិញ សំណង់ទាំងនេះគឺផ្ដោតទៅលើលទ្ធិព្រហ្មញ្ញ និងពុទ្ធសាសនា ដែលប្រារព្ធឡើងជាលក្ខណៈអាទិទេព ឬ ព្រះពុទ្ធិភាព នៃមហាក្សត្រ និងព្រះញាតិវង្ស។
លោកសឺដេស បានឲ្យយោបល់ថា ប្រាសាទទាំងនេះមានមុខងារពីរទាំងជាទីសក្ការៈបូជា និងជាព្រះសុសានផង។ តួយ៉ាង ទ្រង់ទ្រាយរបស់ប្រាសាទទាំងនោះ គឺឆ្លុះបញ្ចាំងអំពីរចនាសម្ព័ន្ធចក្រវាឡ តាមបែបទេវកថាហិណ្ឌូ ឬព្រហ្មញ្ញ។
ជាឧទាហរណ៍ ប្រាង្គទាំងប្រាំនៅចំកណ្ដាលនៃគ្រឹះអង្គរវត្ត តំណាងឲ្យកំពូលភ្នំព្រះសុមេរុ ជាមណ្ឌលនៃចក្រវាឡ កំពែងខាងក្រៅតំណាងឲ្យជួរភ្នំព័ទ្ធជុំវិញចុងបំផុត នៃពិភពលោក និងគោបុរៈពិពណ៌នាពីមហាសមុទ្រលោកធាតុ។ ដូចនឹងមហាគ្រឹះបុរាណដទៃផ្សេងទៀតដែរ វិមានជាច្រើននៅតំបន់អង្គរបានស្រូបទាញការរក្សាថែទាំ ទំនុកបំរុងដ៏ធំធេងនៃធនធាន និងការងារ ព្រមទាំងប្រយោជន៍របស់ប្រាសាទ នៅតែ លាក់បំពួន អាថ៌កំបាំងដដែល។
សង្គមអង្គរ គឺប្រកបដោយឋានានុក្រមតឹងរឹង។ ស្ដេចត្រូវបានចាត់ទុកថា ជាអាទិទេព ដែលមានសិទ្ធិ ទាំងលើដីធ្លី និងប្រជានុរាស្ត្រព្រះអង្គ។ ព្រះមហាក្សត្រ និងព្រះញាតិវង្ស គឺព្រាហ្មណ៍ និងវណ្ណៈមន្ត្រីតូចតាច ដែលពួកគេមានចំនួនប្រហែល ៤០០០នាក់ នៅសតវត្សទី១០។ បន្ទាប់មកទៀត គឺជនសាមញ្ញជាអ្នក ដែលត្រូវទទួលបន្ទុកកិច្ចការកំណែនយ៉ាងធ្ងន់ធ្ងរ (ការងារពលកម្ម)។ ក៏មានវណ្ណៈទាសករដ៏ច្រើនដែរ ដែលជាអ្នកបានកសាងវិមានប្រាសាទនានា ជារៀងរហូតមក។
បន្ទាប់ពីការចូលទិវង្គត របស់ព្រះបាទជយវម៌្មទី៨មក កម្ពុជាបានឈានចូលដល់សម័យនៃការធ្លាក់ចុះ ដ៏យូរអង្វែង ដែលបាននាំទៅដល់ការបែកបាក់គ្នា។
ពួកសៀម បានការគំរាមកំហែងមួយ កំពុងតែរីកធំឡើងនៅតាមព្រំដែនខាងលិច នៃអាណាចក្រ និងការរីករាលដាលនៃពុទ្ធសាសនាថេរវាទ ដែលបានមកដល់កម្ពុជា ផ្ដើមចេញពីប្រទេសស្រីលង្កា តាមផ្លូវមកកាន់ព្រះនគរ ហើយក៏បានប្រជែងគ្នានឹងព្រហ្មញ្ញសាសនា ដែលជាសាសនារបស់ស្ដេច (ហិណ្ឌូ) និងលទ្ធិពុទ្ធសាសនា មហាយាន។ ដោយផ្សព្វផ្សាយនូវការបដិបត្តិតឹងរឹង និងការជួយខ្លួនឯងតាមរយៈការខិតខំព្យាយាមដោយខ្លួនឯង ពុទ្ធសាសនាថេរវាទ មិនបានផ្ដល់នូវការគាំទ្រដល់លទ្ធិសង្គមមួយគ្រប់គ្រង ដោយការបង្កើនភាពស្ដុកស្ដម្ភ ទៅដល់ព្រះរាជា ដែលបានទ្រទ្រង់ដោយរបបទាសភាព ដ៏ច្រើនសន្ធឹកសន្ធាប់។
នៅឆ្នាំ១៣៥៣ កងទ័ពសៀម បានកាន់កាប់ក្រុងអង្គរ។ អង្គរត្រូវបានកាន់កាប់ឡើងវិញដោយខ្មែរ ក៏ប៉ុន្តែសង្គ្រាមនៅតែបន្ត និងរាជធានីត្រូវបានលួចប្លន់ឆក់ជាច្រើនលើកច្រើនសា។ កំឡុងពេលដូចគ្នានោះ ទឹកដីខ្មែរភាគខាងជើង នៃព្រំដែនលាវបច្ចុប្បន្ននេះ គឺត្រូវបានបាត់បង់ទៅនគរលាវលានជាង។ ក្នុងឆ្នាំ១៤៣១ ពួកសៀមបានកាន់កាប់អង្គរធំ។ តាំងពីពេលនោះមក តំបន់អង្គរក៏មិនត្រូវបានគេដាក់ជារាជធានីម្ដងទៀតនោះទេ។
ដកស្រងចេញពីឯកសារ ប្រវត្ដិសាស្រ្ដខ្មែរ និពន្ធដោយត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី និងប្រវត្តិសាស្ត្រខ្មែរដំបូង - វិគីភីឌាhttps://km.wikipedia.org/wiki/ប្រវត្តិសាស្ត្រខ្មែរដំបូង៕


Post a Comment