ដូងព្រៃ ជារុក្ខជាតិកម្រ អាចធ្វើជាជំរក និងការពារអេកូឡូស៊ី
ដោយ៖ សេង ស៊ីដារ៉ូ
ដើមដូងព្រៃ ឬ(ដើមជក់)
និងតាមភាសាជនជាតិដើមភាគតិចនិយម ហៅឈ្មោះថា តឹមចាកជាប្រភេទរុក្ខជាតិដែលដុះក្នុងព្រៃស្រោង
ដែលនៅក្នុងខេត្តមណ្ឌលគីរី អាចពិបាករកបន្តិចហើយ អាចរកឃើញភាគច្រើនទៅតាមរយៈបងប្អូនជនជាតិដើមភាគតិច
យើងយកមកលក់ក្នុងទីផ្សារជាគមដូងព្រៃ សម្រាប់តម្រូវលើម្អូបអាហារដូចជាសម្លរជាដើម
។
គេអាចឃើញមាននៅក្នុងព្រៃទឹកធ្លាក់
ព្រៃធំ ដែលប្រភេទដូងព្រៃ តាលព្រឹក្ស មិនបែកមែកមានកម្ពស់ ខ្ពស់ៗ ហើយបើពិនិត្យទៅដល់ឬសវា
មានពណ៌ខ្មៅលូតចេញពីដើម និងចាក់ជ្រៅដល់ប្រវែង៣ម៉ែត្រ។ តាមរូបសណ្ឋានតួដើមដូងព្រៃ គ្របដណ្តប់ដោយស្រទាប់ស្លឹកងាប់ៗ
រួមនឹងមានស្រកីវែងៗ ពណ៌ប្រផេះក្រម៉ៅ។ ដោយឡែកចំពោះស្លឹកវាតម្រៀបស្និត
និងមានស្លឹកតម្រៀបយ៉ាងញឹក មិនស្ថិតនៅតាមជួរ គឺនៅលើធាងស្លឹក។ បើនិយាយទៅដល់គល់វា ដំបូងមានពណ៌ប៉ៃតង
ក្រោយមកប្រែពណ៌ទៅជាពណ៌លឿងវិញ និងពណ៌ក្រម៉ៅ ។
ប្រភេទតាលព្រឹក្សនេះ
មានការដាំដុះច្រើននៅក្នុងតំបន់ត្រូពិក ជាទីជំរក និងអេកូឡូស៊ី ខណៈព្រៃបឋម (ព្រៃដែលមិនទាន់ការកាប់ទន្ទ្រាន)
វាដុះតាមទីកន្លែងណាដែលពុំសូវមានជីជាតិ និងតាមក្បែរព្រៃដូចជាជំរាលភ្នំគ្មានដើមដើរដុះ៕

Post a Comment