Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ សម្ពោធអគារសិក្សា ១ខ្នង នៅឃុំកំពង់ចម្លង ស្រុកស្វាយជ្រុំ




ខេត្តស្វាយរៀងៈ

ដោយ៖ ហុង ចំណាប់


កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង មាន ៥បន្ទប់ ស្ថិតនៅក្នុងសាលាបឋមសិក្សាតាជៃ​ ភូមិតាជៃ ឃុំកំពង់ចម្លង ស្រុក​​ស្វាយជ្រុំ ខេត្តស្វាយ​រៀង ​ ក្រោមអធិបតីភាព លោករដ្ឋមន្រ្ដី ក្រសួងអភិវឌ្ឍន៍ជនបទ។

លោក សុទ្ធ គឹមច័ន្ទ អភិបាលស្រុកស្វាយជ្រុំ បានលើកឡើងពីស្ថានភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ ការទាក់ទិនទៅនឹងប្រវត្តសាលាបឋមសិក្សាតាជៃ លោក បានបញ្ជាក់បន្ថែមថា បានកសាងឡើងក្នុងឆ្នាំ១៩៥៤ ដោយផ្លាស់ប្ដូរពីសាលាឃុំកំពង់ចម្លង​ មក​ដាក់នៅទីវត្តតាជៃ តែក្នុងឆ្នាំ១៩៥៦។ សាលាបឋមសិក្សាតាជៃបច្ចុប្បន្ន មានអគារសិក្សា ៥ខ្នង ស្មើ ២០​បន្ទប់ មានបុគ្គលិកសរុប ២១នាក់ និងសិស្សសរុប ៤៣៤នាក់។  អគារសិក្សា ១ខ្នង មាន ៥ បន្ទប់​បំពាក់​ដោយ តុសម្តាប់ឲ្យសិស្សអង្គុយរៀន ក្ដារខៀន តុសម្រាប់គ្រូ ​ដែលត្រូវបានសម្ពោធដាក់​ឲ្យប្រើប្រាស់​នា​ពេល​នេះ ជាចំណងដៃរបស់ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមគ្រួសារ​សម្រាប់កូនក្មួយនៅភូមិតាជៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង​បានសិក្សារៀនសូត្រ ​និង​ជា​ការ​រួមចំណែកលើកកម្ពស់វិស័យអប់រំ និងបានចូលរួមអភិវឌ្ឍធនធានមនុស្សផងដែរ។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ បានលើកឡើងអំពីការយកចិត្ត​ទុកដាក់របស់រាជ​រដ្ឋា​ភិបាល ក្នុងនោះសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានកសាងអគារ​សិក្សាជា​ច្រើន​ខ្នងនៅទូទាំងប្រទេស ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស។ បន្ទាប់មក លោករដ្ឋមន្រ្ដី បានលើកឡើងអំពីសារសំខាន់នៃសុខសន្តិភាព បើកម្ពុជា​គ្មាន​សុខ​សន្តិ​ភាព ស្ថិរភាពនយោបាយទេនោះ ក៏គ្មានឱកាសអភិវឌ្ឍប្រទេសជាតិនោះដែរ។​

ការតស៊ូលះបង់កម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំកំពូលនេះ គឺមានសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី ​នៃ​កម្ពុជា ជាដើម។    
        
ខណៈនោះគណអធិបតី បានចែកវត្ថុអនុស្សាវរីយ៍ និងថវិកាដល់តាជី យាយជី លោកគ្រូ អ្នកគ្រូ​សិស្សា​នុ​សិស្សផងដែរ។   បន្តាប់មក លោកនាយកវិទ្យាល័យតាជៃ​​ បានសំណូមពរ លោករដ្ឋមន្ត្រី និងប្រតិភូ​រួមដំ​ណើរ សូមអញ្ជើញពិនិត្យអាគារសិក្សាមួយខ្នង មានសភាពទ្រុឌទ្រោមមិនអាចឲ្យសិស្សចូលរៀនបាន។ ហើយក៏បានឯកភាពគ្នា និងសម្រេចឲ្យឯកឧត្ដមអភិបាលខេត្តស្វាយរៀង ធ្វើការវាយអាគារចាស់​នេះ​ចោល និងសាងសង់អាគារថ្មីជំនួនវិញ ព្រមទាំងបានអញ្ជើញពិនិត្យផ្លូវ និងអណ្ដូងទឹកស្អាតមួយចំនួន បន្ថែមទៀត។​

No comments

Powered by Blogger.