Header Ads

សែលកាត មានគំនិតផ្តួចផ្តើមការប្រើប្រាស់ថាមពលបៃតង ក្នុងពេលប្រទេសកម្ពុជា ជួបបញ្ហាប្រព័ន្ធ​អគ្គិ​ស​នី



ភ្នំពេញៈ

ដោយ៖សេង ស៊ីដារ៉ូ
 

ករណីដែលប្រទេសកម្ពុជា ទទួលរងពីបញ្ហាកម្រិតទឹកទាប ធ្វើឲ្យ​ការដាច់ចរន្តអគ្គិសនី​នឹងកើត​មាន​​ឡើង​ក្នុង រយៈ​ពេលជាង២ខែនេះ។

ដើម្បីធានាដល់ភាពងាយស្រួល និងការពេញចិត្តដល់អតិថិជនគ្រប់រូប ជាមួយបណ្ដាញសេវារបស់យើង រាល់ការដាច់បណ្ដាញសេវាទាំងអស់ បើទោះបីជាការដាច់ចរន្តអគ្គីសនីក៏ដោយ អតិថិជននឹងទទួលបាន​សំណងពី សែលកាតវិញផងដែរ។

ដូច្នេះក្រុមហ៊ុនសែលកាត នៅតែបន្តនាំមុខក្នុងការផ្ដល់ជូនសេវាកម្មដ៏ល្អ ដល់អតិថិជនក្នុងប្រទេស
ហើ​​យ​​​វេលាដ៏លំបាកនេះ ក្រុមហ៊ុនសែលកាត នឹងបន្តដើម្បីធានាថា អតិថិជន​របស់ខ្លួននៅតែអាចរក្សា​ទំនាក់​ទំនងបាន គ្រប់ពេលវេលា គ្រប់ទីកន្លែងទាំងអស់។

ក្នុងនាមជាប្រតិបត្តិករ បណ្តាញទូរស័ព្ទរបស់ខ្មែរតែមួយគត់នៅកម្ពុជា សែលកាតមានទំនួលខុសត្រូវ ក្នុង​ការភ្ជាប់ទំនាក់ទំនងគ្រួសារ និងអាជីវកម្ម ឲ្យកាន់តែជិតស្និទ្ធិជាមួយមនុស្សជាទីស្រលាញ់ និងអនុញ្ញាត​ឲ្យប្រជាជនកម្ពុជាទាំងអស់ អាចភ្ជាប់ទៅកាន់សេវាកម្ម និងបណ្ដាញដែលឈ្នះពានរង្វាន់របស់សែលកាត មិនថាមានបញ្ហាអ្វីកើតឡើងក៏ដោយ។

សែលកាត មានគំនិតផ្តួចផ្តើមការប្រើប្រាស់ថាមពលបៃតង ប្រមាណជាង 70% នៃបណ្តាញរបស់ខ្លួន​​ដោយប្រើ​​ថាមពលពន្លឺព្រះអាទិត្យ  ដែលជាកត្តាជួយដល់បរិស្ថាន និងអនុញ្ញាតឲ្យប្រជាជនប្រើ​បណ្តាញ​របស់យើង ដោយគ្មានការរំខានផងដែរ។

សែលកាត មានការគាំទ្រ និងជួយរក្សាទំនាក់ទំនងដល់អតិថិជន នៅក្នុងតំបន់​ដែលគ្មានថាមពលពន្លឺ​ព្រះ​អាទិត្យ យើងបានដាក់ពង្រាយម៉ាស៊ីនភ្លើងចល័ត ដើម្បីធានាថា អតិថិជនរបស់យើង នៅតែអាច​ប្រើ​បណ្តាញទូរស័ព្ទរបស់សែលកាត ដោយគ្មានការរំខាន។

ម៉ាស៊ីនភ្លើងជាច្រើន កំពុងត្រូវបានតម្លើងជារៀងរាល់ថ្ងៃ ដើម្បីធានាដល់ស្ថេរភាព នៃការផ្ដល់សេវាដល់​អតិថិ ជនរបស់យើង។ ទន្ទឹងនឹងនេះ ដើម្បីធានាដល់ការភ្ជាប់បណ្ដាញសេវាល្អ ក្រុមការងារបច្ចេកទេស
បាននឹងកំពុងធ្វើការសង្កេតមើលយ៉ាងយកចិត្តទុកដាក់ ជារៀងរាល់ថ្ងៃនឹងសម្រាប់ខែខាងមុខបន្តទៀត។​

ភាពរអាក់រអួលនៃការផ្គត់ផ្គង់ចរន្តអគ្គីសនី យើងយល់ច្បាស់ពីតម្រូវការចាំបាច់របស់អតិថិជន ដូចនេះ​ហើយទើបក្រុមការងារបច្ចេកទេសបណ្ដាញសេវារបស់សែលកាត ធ្វើការយ៉ាងសកម្ម ២៤/៧ ដើម្បីបញ្ចប់​ការតម្លើង​បណ្ដាញសេវាបម្រុងរបស់យើង។ ក្រុមការងារចុះផ្ទាល់របស់យើង ​ព្យាយាមធ្វើការមិនគិត​នឿយ​ហត់ ដើម្បីជញ្ជូនឧបករណ៍បច្ចេកទេស សម្រាប់តម្លើង ទោះបីស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ ដែលមាន​សភាព​​លំបាក និងដាច់ស្រយាលយ៉ាងណាក៏ដោយ។ 

រការខិតខំប្រឹងប្រែងនេះ ក៏ទទួលបានលទ្ធផលដ៏ល្អប្រសើរជាច្រើន ពិសេសសែលកាត សូមអរគុណ​យ៉ាង​ជ្រាលជ្រៅដល់អតិថិជនទាំងអស់ ដែលបានបន្តការគាំទ្រយ៉ាងខ្លាំងក្លាក្នុងពេលកន្លងមក។ រយៈ​ពេល​៧ ថ្ងៃ​ បន្ទាប់ពីការចាប់ផ្ដើមគម្រោងនេះ យើងក៏បានទទួលនូវការផ្ដល់ដំណឹងអំពីការផ្គត់ផ្គង់សេវាទូរស័ព្ទ នឹង​អ៊ីនធើ ណិតបានល្អបំផុត យ៉ាងលើសលប់ពីសំណាក់អតិថិជន តាមបណ្ដាខេត្តនានារ៕







No comments

Powered by Blogger.