ថ្ងៃទី២១ ខែមីនា ជាព្រឹត្តិការណ៍ថ្ងៃរះ ចំកណ្តាលកំពូលប្រាសាទអង្គរ ក្នុងមួយឆ្នាំពីរដង (សមរាត្រី)
ខេត្តសៀមរាបៈ
ដោយ៖ សេង ស៊ីដារ៉ូ
សមរាត្រី សំដៅពេលវេលាយប់
និងថ្ងៃស្មើគ្នា ក្នុងពេលតែមួយ ដោយខែខ្លះមានរយៈពេលថ្ងៃវែង ហើយខ្លះទៀតពេលយប់មានរយៈពេលខ្លីទៅវិញ
នៅក្នុងតំបន់អាស៊ី ។
ចំណែកសមរាត្រី នៃព្រឹត្តិការណ៍ថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរ
ជាពេលវេលាស្មើគ្នា ត្រូវនឹងថ្ងៃ២១ ខែមីនា ឆ្នាំ២០១៩ សម្រាប់ខែប្រាំង និងចំថ្ងៃទី២៣
ខែកញ្ញា ដោយក្នុងមួយឆ្នាំកើតឡើងនូវព្រឹត្តិការណ៍នេះ ចំនួន២ដង ។
យោងតាមការផ្សាព្វផ្សាររបស់អាជ្ញាធរអប្សរា
បានឲ្យដឹងថា ភ្ញៀវទេសចរណ៍អាចមើលឃើញពីក្លោងទ្វារកណ្តាល ក្លោងទ្វារចំខាងលិច ចាប់ពីពីម៉ោង៥:៣០ ដល់ម៉ោង៧ព្រឹកអាចមើលឃើញនូវព្រឹត្តិការណ៍ថ្ងៃរះ ចំកណ្តាលកំពូលប្រាសាទអង្គរនេះ
ចំថ្ងៃទី២១ មីនា ២០១៩នេះ។
តាមការសិក្សាល្អិតល្អន់ព្រឹត្តិការនេះ
កើតឡើងដោយអ្នកប្រាជ្ញនៅសម័យអង្គរ រួមផ្សំនឹងគណិតសាស្ត្រវិស្វកម្ម និងតារាសាស្ត្ររបស់បុព្វបុរសយើង។
មុននឹងក្រោយថ្ងៃទី២១ ខែមីនា ភ្ញៀវទេសចរណ៍មិនអាចឃើញនូវថ្ងៃរះនេះបានឡើយ ពីព្រោះមានព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរទេ
ទាល់តែដល់ថ្ងៃទី២១ ខែមីនា ទើបយើងអាចឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គល្អឥតខ្ចោះ៕

Post a Comment