អ្នកដាំម្រេច ទឹកដីពោធិសាត់ថា ចំការម្រេចដាំជាប់ជើងភ្នំក្រវ៉ាញ ពិតជាមានសម្រស់ស្រស់ត្រកាល និងទទួលបានទិន្នផលខ្ពស់
ខេត្តពោធិ៍សាត់ៈ
ដោយ៖ សេង ស៊ីដារ៉ូ
ក្រុមហ៊ុនខេស៊ីស៊ីវី KCCV ផ្លេនថេសិន
ជាក្រុមហ៊ុនដំបូងគេ ដែលបានយកពូជម្រេចមកដាំនៅឃុំវាលវែង
ស្រុកអូរសោម ខេត្តពោធិ៍សាត់នេះ
នៅឆ្នាំ២០១៦។
ការម្រេចនេះ គឺទទួលបានទិន្នផលខ្ពស់គួរសម
ដោយក្នុង ១ហិកតា ទទួលបានជាង ២តោន ដែលជាបរិមាណ ប្រហាក់ប្រហែលទៅនឹងខេត្តកំពតផងដែរ។
លោក គឹម សួគ័ ជាម្ចាស់ចំការម្រេចនៅឃុំវាលវែង
បានសម្តែងនៅទឹកចិត្តស្រលាញ់មុខរបរកសិកម្ម ក្នុងការដាំម្រេចនេះណាស់ ដោយមិនគិតថា
ផ្លូវជិត ឬផ្លូវឆ្ងាយនោះទេ ឲ្យតែដីមានអំណោយផល ដោយអាកាសធាតុមិនក្តៅ
ហើយក៏មិនត្រជាក់ពេក និងមានទេសភាពដ៏ស្រស់ត្រកាល ជាទីទាក់ទាញភ្ញៀវទេសចរណ៍ផង ទើបរូបលោកសម្រេចចិត្តជ្រើសរើសយកតំបន់វាលវែង
ជាប់ជើងភ្នំក្រវ៉ាញនេះ ដាំម្រេចដំបូងគេតែម្តង។ ម្យ៉ាងទៀត ម្រេចងាយឲ្យផល
និងមានទីផ្សារទៅក្រៅប្រទេសថែមទៀត។
នៅក្នុងផ្ទៃដីជាង ១០ហិកតា
ដែលជាកម្មសិទ្ធិផ្ទាល់របស់លោក គឹម សួគ័ ក្នុងការដាំម្រេចនេះ ក៏មានអ្នកដាំម្រេចជិតនោះ
ដែលមានចំនួនប្រមាណ ១០នាក់ ដែលសុទ្ធតែជាចម្ការម្រេចទាំងអស់។
ម្រេចខ្មែរពូជខេត្តកំពត់នេះ មានម្រេចខ្មៅ ម្រេចស និងម្រេចពណ៌ក្រហម
ដែលមានរស់ជាតិម្លែកៗ ពីគ្នា ដោយម្រេចស មានរស់ជាតិឆ្ងាញ់ ដោយសារបណ្តូលវា
និងម្រេចក្រហមមានរស់ជាតិផ្អែមតិចៗ ហើយឈ្ងុយ។
កន្លងមក រូបលោក បានធ្វើការនាំចេញម្រេចទៅប្រទសបារាំង
និងអឺរ៉ុប ក្នុងឆ្នាំ២០១៦ បានប្រមាណ ៤០ តោន។ លោក គឹម សួគ័ បានបន្តថា
ម្រេចវាលវែងស្ងួត លក់ក្នុងតំលៃ ១០ដុល្លារ ក្នុង១គីឡូក្រាម។ ដំណាំម្រេចដាំរយៈពេល១ឆ្នាំដំបូង
សម្រាប់ធ្វើពូជបន្តទៀត ហើយក្នុងរយៈពេល ៤ឆ្នាំមកនេះត្រូវបានប្រមូលផល
ទន្ទឹមទៅនឹងទិន្នផលម្រេច មានការកើនឡើងជាលំដាប់។ ហើយ ភូមិសាស្ត្រចម្ការម្រេចវាលវែង
មានចម្ងាយពី ទីរួម ខេត្តពោធិ៍សាត់ ៦០គីឡូម៉ែត្រ
ក៏ប៉ុន្តែបើឆ្លងកាត់មកតាមខេត្តកោះកុងវិញ គឺមានចម្ងាយតែ ៣០គីឡូ ម៉ែត្រប៉ុណ្ណោះ៕

Post a Comment