Header Ads

ពូជឪឡឹកនាំចូលពីប្រទេសថៃ ដាំលើដីក្រហម ទទួលផលច្រើន



 ខេត្តក្រចេះ

ដោយ៖ សេង ស៊ីដារ៉ូ
 

ការដាំឪឡឹក តាមធម្មជាតិ ក្នុងស្រុកស្នួល ខេត្តក្រចេះ គឺទទួលបានផលច្រើន ព្រោះដោយសារលើ​ដី​ក្រហម សូបូរទៅដោយជីជាតិច្រើន។

អ្នកស្រី ហា សិនណាល់ បានដាំឪឡឹកនេះ ជាលើកដំបូង លើផ្ទៃដីក្រហម ហើយមិនគួរថា វាទទួល​បានផល​ច្រើនដូច្នេះសោះ។​ ពូជឪឡឹកនេះ គឺនាំចូលមកពីប្រទេសថៃ និងជាពូកឪឡឹកដែលមាន​ទម្ងន់​ធ្ងន់ចាប់ពី ១.៥០គីឡូ ដល់ ៤គីឡូ មានរស់ជាតិផ្អែមឆ្ងាញ់ពិសារ។

ការដាំឪឡឹកនេះ ក្នុងផ្ទៃដីបរិមាណកន្លះ​ហិកតា ហើយទទួលបានផល ១០តោន ដោយអាចលក់​រាយ​ចេញ​ក្នុងមួយគីឡូ ២000រៀល។ អ្នកស្រីបន្តទៀតថា នេះជាការដាំឪឡឹកដំបូង ហើយនៅឆ្នាំក្រោយ​អ្នកស្រីនឹងត្រៀមលក្ខណៈពង្រីកផ្ទៃដីដាំឪឡឹកនេះ ឲ្យកាន់តែធំបន្ថែមទៀត។

ការដាំឪឡឹកនេះ ឆ្នាំដំបូង អ្នកស្រីចំណេញគួរសមដែរ ហើយឆ្នាំបន្ទាប់ អាចនឹងចំណេញច្រើន ប៉ុន្តែ​នាពេល​​បច្ចុប្បន្ននេះ គឺមានបញ្ហាទឹកក្នុងរដូវប្រាំង ដូច្នេះអ្នកស្រីបានជីកអណ្តូងជម្រៅ ៤០​ម៉ែត្រ ដើម្បីយក​ទឹក​​​ទៅស្រោចស្រពចំការឪឡឹកនេះ បើទោះជាពិភពទឹក មិនសូវមាននៅជិតក៏ដោយ៕


No comments

Powered by Blogger.