Header Ads

ព្រះបាទសូរ្យវម៌្មទី២ ត្រូវសុគតក្នុងសមរភូមិ ដោយសារកិច្ចខិតខំដើម្បីលុកចូលដាយវៀត



ដោយ៖ សេង​ ស៊ីដារ៉ូ


(តពីលេខមុន៖ ការរីកចម្រើនដំបូង នៃអាណាចក្រខ្មែរ)


 ព្រះបាទសូយ៌្យវម៌្មទី២ (១១១៣-១១៥០) ជាស្ដេចមួយអង្គក្នុងចំណោមព្រះមហាវីរក្សត្រអង្គរ បាន​ពង្រីក​​ទឹកដីនគររបស់ព្រះអង្គ នៅក្នុងសង្គ្រាមជ័យជាបន្តបន្ទាប់ ប្រឆាំងនឹងនគរចាម្ប៉ា នៅភាគកណ្ដាល​វៀតណាម និងរដ្ឋបុរីមនតូចៗ មកភាគខាងលិច មកដល់ទន្លេឥរាវតីនៃភូមា។ ព្រះអង្គបានបន្ធូរបន្ថយ ដល់​ចំណុះភាពប្រជាជាតិសៀម ដែលបានធ្វើអន្តោប្រវេសន៍ មកកាន់អាស៊ីអាគ្នេយ៍ ពីតំបន់យូណាន នៃភាគខាងត្បូងប្រទេសចិន និងបង្កើតឥទ្ធិពលរបស់ទ្រង់លើផ្នែកខាងជើង នៃឧបទ្វីបម៉ាឡេទៀត។ ការ​សំរេចដ៏មហិមាបំផុតរបស់ព្រះអង្គ គឺសំណង់ នៃអាគារទីក្រុងចាក់ស្រេះស្មុគស្មាញរបស់ប្រាសាទអង្គរវត្ត។

មហាគ្រឹះសាសនាដ៏ធំមហិមានៅក្នុងលោក គឺអង្គរវត្តត្រូវបានចាត់ទុកថា ជាស្នាដៃ នៃស្ថាបត្យកម្ម ដ៏​អស្ចារ្យ​បំផុតតែមួយគត់នៅអាស៊ីអាគ្នេយ៍។ យ៉ាងណាក៏ដោយ ការពង្រីកទឹកដីបានបញ្ឈប់នៅពេល ដែល​ព្រះបាទសូរ្យវម៌្មទី២ ត្រូវសុគតក្នុងសមរភូមិ ដោយកិច្ចខិតខំដើម្បីលុកចូលដាយវៀត។

ជាមួយនឹងការ​ឧបត្ថម្ភ​​របស់ដាយវៀត ពួកចាម ក៏បានរុញច្រានខ្មែរយ៉ាងលឿនចេញពីទឹកដីចាម្ប៉ា។ រជ្ជកាល​​របស់ព្រះបាទសូរ្យវម៌្មទី២ គឺមិនបានគាប់ល្អសោះ ក្រោយមកទៀតបន្ត​ដោយភាព​ចលាចលរាជវង្ស​សាមសិបឆ្នាំ និងការលុកលុយសងសឹកដោយចាមជិតខាង ដែលបំផ្លិចបំផ្លាញទីក្រុងអង្គរ​នៅក្នុងឆ្នាំ​១១៧៧​នៃគ.ស។


នៅមានបន្តនៅលេខក្រោយ (ដកស្រងចេញពីឯកសារ ប្រវត្ដិសាស្រ្ដខ្មែរ និពន្ធ​ដោយត្រឹង ងា សាស្រ្ដាចារ្យ​បរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី និងប្រវត្តិសាស្ត្រខ្មែរដំបូង - វិគីភីឌាhttps://km.​wikipedia​.​org/wiki/​ប្រវត្តិ​សាស្ត្រខ្មែរដំបូង)។

No comments

Powered by Blogger.