Header Ads

វិចារណកថា៖ តើភ្លើងដាច់ គឺជានយោបាយសេដ្ឋកិច្ច មហាអំណាចឬ?


ភ្នំពេញៈ

ដោយ៖ ក្រុងលង្វែក



បើភ្លើង ត្រូវបានបន្តដាច់ទៀតនោះ ផលលំបាកអ្វីខ្លះ ដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ?

បើយើងធ្វើការសង្កេត កាលពី១ឆ្នាំកន្លងទៅ អគ្គិសនី បើដាច់ក៏មិនសូវជាញឹកញាប់នោះទេ គឺដាច់យ៉ាង​ច្រើនតែ ៣ទៅ៤ថ្ងៃ ប៉ុណ្ណោះ។ ចុះចម្លែកអ្វី មកដល់ឆ្នាំ២០១៩នេះ ស្រាប់តែភ្លើង​អគ្គិសនី ដាច់ជាញឹក​​​ញាប់ ហើយចំណែកនៅតំបន់ខ្លះវិញ អាចដាច់២ទៅ៣ដង ក្នុង១ថ្ងៃ ដែលជាហេតុធ្វើឲ្យប៉ះពាល់​ប្រយោជន៍ និងបង្កផលលំបាក​ ដល់ប្រជាពលរដ្ឋគ្រប់ៗជនជាតិ ដែលមករស់នៅ ឬទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើតំណើកំសាន្តក្នុងប្រទេសកម្ពុជា។

បើយើងក្រលែកមើលអំពីបញ្ហា សេដ្ឋកិច្ចនាពេលថ្មីៗ របស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសវិញ ​គឺមាន​ភាព​​ធ្លាក់ចុះយ៉ាងខ្លាំង ក្នុងអំឡុងពេលដាច់ភ្លើងនេះ មិនថា អាជីវករលក់ដូរក្នុងផ្សារ ឬក្រៅផ្សារ​ នៅតាម​ហាង​កាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ សហគ្រាស ក្រុមហ៊ុន និងរម្យណីយដ្ឋានផ្សេងៗ ទៀត… អាច​ដំណើរការទៅបាន គឺអាស្រ័យដោយសារមានភ្លើង និងទឹកសម្រាប់ប្រើប្រាស់។

បើកាលណា ភ្លើងដាច់ជារៀងរាល់ថ្ងៃបែបនេះ អ្នកប្រកបមុខរបរទាំងនោះ គឺត្រូវតែខាតប្រយោជន៍ ​ព្រោះ​គ្មាន​​ភ្លើង​ដំណើរការ ដូច្នេះពួកគាត់ត្រូវតែបង្ខំចិត្តទិញ ម៉ាស៊ីនភ្លើងជំនួស ដែលធ្វើការនាំចូលពីក្រៅ​ប្រទេស។ ម្ល៉ោះហើយ ចំណូលរបស់ពួកគាត់ត្រូវតែថយចុះ រីឯចំណាយបន្តកើនឡើង។ ត្រង់ហ្នឹង​ហើយ​ដែល​ធ្វើឲ្យសេដ្ឋកិច្ចប្រទេសជាតិកាន់តែធ្លាក់ចុះ វាងាយស្រួលឲ្យបរទេសក្តោបក្តាប់សេដ្ឋកិច្ចរបស់​ខ្មែរទាំង​ស្រុង។

ក្រុងលង្វែក និងលើកឧទាហរណ៍ជាក់ស្តែង នាពេលថ្មីៗនេះ មានប្រជាពលរដ្ឋគ្រប់ៗជាតិសាសន៍នានា ដែលរស់នៅកម្ពុជា បាននាំគ្នាទិញម៉ាស៊ីនភ្លើងយ៉ាងសន្ធឹកសន្ធាប់ពីក្រុមហ៊ុនចិន អ្នកខ្លះធ្វើការកម្មង់ទិញ​ពីប្រទេសចិន​តែម្តង អ្នកខ្លះទៀតធ្វើការកម្មង់ទុកពីក្រុមហ៊ុនចិន នៅកម្ពុជាផ្ទាល់ ទំរាំកបា៉ល់ដឹក​ម៉ាស៊ីន​​ភ្លើង​ពីប្រទេសចិនដល់កម្ពុជា ព្រោះខ្លាចអស់ពីស្តុក។ ដែលជាកត្តា​ធ្វើឲ្យជួបការលំបាកច្រើន​លើសមុន​បន្ថែម​ទៀត ដែលពួកគេធ្លាប់តែជួបប្រទះរួចមកហើយដូចជា៖ ភាពគ្មានការងារធ្វើ ការបាត់បង់ដីធ្លី ស្រែ​ចំការ ការរកចំណូលបានតិចតួច ការជំពាក់បំណុល និងជម្ងឺដ៏កាចសាហាវ ជាដើម។

នេះដោយសារតែ ប្រព័ន្ធសេដ្ឋកិច្ចរបស់ខ្មែរត្រូវបានមហាអំណាចសេដ្ឋកិច្ច ក្តោបក្តាប់ទាំងអស់ទៅហើយ មិន​ថា ផែ្នកអចនទ្រព្យ វិស័យអគ្គិសនី ទូគមនាគមន៍ កសិកម្ម កំពង់ផែ និងទាំងផ្នែកនយោបាយ ជាដើម។

ករណីនេះដែរ មានប្រជាពលរដ្ឋជាច្រើន មានចំងល់​ និងបញ្ហាចោទសួរថា ហេតុអ្វីបានជាភ្លើងដាច់ចាប់ពី ថ្ងៃច័ន្ទ រហូតដល់ថ្ងៃសៅរិ៍ ចំណែកឯថ្ងៃអាទិត្យបែរជាមិនដាច់ទៅវិញ?
បញ្ហាចោទនេះ គឺប្រជាពលរដ្ឋ បង្ហាញថា ភ្លើងអាចផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ​​ បានគ្រប់គ្រាន់ ប៉ុន្តែខ្លាចតែជា នយោបាយមហាអំណាចសេដ្ឋកិច្ច និងជាយុទ្ធសាស្ត្រនយោបាយរបស់រដ្ឋាភិបាល ដើម្បីទាញយកប្រជា ប្រិយិ៍ភាព ពីប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតនាខាងមុខ។

កន្លងពេលថ្មីៗនេះ លោក Ian Watson នាយកប្រតិបត្តិនៃក្រុមហ៊ុន ​​Cellcard​ បានលើកឡើងពីការដាច់​ភ្លើង​​ថា​ «​ដោយ​សារ​តែ ការ​​ផ្គត់ផ្គង់​អគ្គិសនីនាពេល​បច្ចុប្បន្ន មាន​ការខ្វះខាត ពួក​យើង​ដឹង​ថា​តម្រូវ​ការ​​ម៉ាស៊ីន​ភ្លើង ​​​គឺពិត​ជា​មាន​ភាព​​ចាំបាច់ ហើយ​តម្លៃ​របស់​វា​ក៏មាន​ការ​កើន​ឡើងពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែរ»។​ ហើយ «ម៉ាស៊ីន​ភ្លើង​ទាំង​នេះ​នឹងជួយ​សម្រួល​​ដល់​​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ក្នុង​ការ​​បំពេញ​កិច្ចការ​ងារ​ដូចជា​​​បូមទឹក ផ្គត់​ផ្គង់អគ្គិសនីនៅ​ក្នុង​ផ្ទះ និង​​ការ​ប្រកបរបរផ្សេងៗជាដើម​»។​

ដូច្នេះ ក្រុម​ហ៊ុន Cellcard ​ ​នឹង​កំពុង​ធ្វើ​ការ​​បន្ថែម​​ចំនួនម៉ាស៊ីនភ្លើងចល័ត ​​​នៅ​តាម​តំបន់​ផ្គត់ផ្គត់​សេវា ដូច​ជា​តាម​ទីតាំងបង្គោលអង់តែន ​នៅ​តាម​បណ្តាខេត្ត​ជា​ដើម​។ ​​លោក Watson បានបញ្ជាក់​ថា ៧០% នៃ​អង់តែន​សេវា​របស់​ពួក​យើង​ គឺ​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ហើយ​ជាមួយ​នឹង​​ជំនួយ​​បន្ថែម​ពី​ម៉ាស៊ីនភ្លើង។​ ដើម្បីផ្តល់​ជូន​សេវា​កម្ម​របស់​ពួក​យើង​ឲ្យ​បាន​ល្អ​ ទោះ​បី​ក្នុង​កាលៈទេសៈ​​ណាក៏​ដោយ ​រួម​​ទាំង​បញ្ហាកង្វះ​អគ្គិសនី​នេះ​ផង​ដែរ​​។

ចុះរដ្ឋាភិបាលវិញ អាចជួយពន្លឿន ប្រព័ន្ធអគ្គិសនីនេះ ឲ្យកាន់តែឆាប់បានទេ ឬទុកឲ្យប្រជាពលរដ្ឋរង​ផល​​​ប៉ះពាល់ សេដ្ឋ​​​កិច្ច​ខ្លាំងជាងនេះទៅទៀតឬ?

No comments

Powered by Blogger.