រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាននាំយកអំណោយរបស់សម្តេច ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋ ក្នុងវិធីបញ្ចុះសីមាព្រះវិហារ វត្តសិរីវង្សារាម
ខេត្តកំពង់ឆ្នាំងៈ
ដោយ៖ ឌឹម គឹមហាក់
![]() |
![]() |
លោក អ៊ុករ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ព្រះចៅអធិកាវត្ត សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តនេះឡើង សំរាប់ជាទីសក្ការៈ នៃពុទ្ធសាសនិកជនទូទៅ ហើយសមិទ្ធផលនេះ គឺបានបង្ហាញឲ្យឃើញពីការរីកចំរើនលើវិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រអាចរីកចំរើន ទៅបានដោយសារតែប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តនយោបាយឈ្នះៗ របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក រដ្ឋមន្ត្រី បានបញ្ជាក់ជូនប្រជាពលរដ្ឋដែរថា នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីពេលថ្មីនេះ សម្តេចតេជោ បានសម្រេចធ្វើការកែប្រែការងារមួយចំនួន របស់ស្ថាប័នរដ្ឋ ដើម្បីជួយសម្រួលដល់អ្នកវិនិយោគ ក្នុងការបណ្តាក់ទុនរកស៊ីនៅកម្ពុជា ក្នុងន័យបន្តរក្សាកំណើនសេដ្ឋកិច្ច កម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយ ភាពក្រីក្រ របស់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធរគ្រប់លំបាប់ថ្នាក់ត្រូវមានវិធាន ការក្នុងការគ្រប់គ្រងរក្សាទឹកទុក ទាំងសំរាប់ទទួលទាន និងប្រើប្រាស់ក្នុងរដូវប្រាំងនេះ និងចូលរួមអនុវត្តន៍ នូវកម្មវិធីរបស់ក្រសួងអភិវឌ្ឍជនបទ គឺកម្មវិធីលប់បំបាត់ការបន្ទោបង់ពាសវាលពាសកាល ដើម្បីកាត់បន្ថយបាននូវជំងឺផ្សេងៗ ព្រមទាំងរួមចំណែកលើកកំពស់សុខមាលភាព និងកិត្តិយសសង្គមជាតិទាំងមូល។
បន្ទាប់ពីបានបំពាក់មេដាយស្ថាបនាជាតិ ប្រគេនព្រះសង្ឃ និងសប្បុរសជននានា ដែលបានរួមចំណែកជាវិភាគទាន ជួយកសាងសមិទ្ធិផលក្នុងវត្តនេះរួចមក លោករដ្ឋមន្ត្រី បាននាំយកអំណោយរបស់ សម្ដេច នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រគេនព្រះសង្ឃ៣០អង្គ ក្នុង១អង្គសាដក១និងបច្ច័យ៥ម៉ឺនរៀល ជូនលោកគ្រូ អ្នក គ្រូ៥៤នាក់ ម្នាក់ៗ ថវិកា២ម៉ឺនរៀល សិស្សានុសិស្ស៣៨៩នាក់ យុវជនកាកបាទក្រហមកម្ពុជា និងយុវជន កាយរិទ្ធិ ចំនួន៤០នាក់ម្នាក់ៗសៀវភៅ២ក្បាល ប៊ិច១ដើម ថវិការ១ម៉ឺនរៀល សិស្សសាលាបឋមសិក្សាចំនួន ១៧៥៧នាក់ម្នាក់ សៀវភៅ១ក្បាល ថវិកា១ពាន់រឿល ជូនតាជីយាយជី២០០នាក់ម្នាក់ៗ ក្រណាត់ស១ដុំថ វិកា១ម៉ឺនរៀល កងកំលាំង សម្ថកិច្ចនគរបាលស្រុក៤៥នាក់ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្បែងខ្ពស់ ៦នាក់ កងរាជអាវុធហត្ថ១៥នាក់ យោធាសឹករង ៥នាក់ និងប្រជាការពារឃុំ៤៥នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល ពិធីកាស្រុក៦នាក់ ម្នាក់ៗ២ម៉ឺនរៀល ក្រុមពេទ្យ៥នាក់ម្នាក់ៗ២ម៉ឺនរៀល និងប្រគេនបច្ច័យឧបត្ថមទិសទាំង៨ ក្នុងទិសនីមួយៗថវិកា៣០ម៉ឺនរៀល ដោយឡែកទិសឥន្ធកិល ថវិកា២លានរៀល។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី បានប្រគេនបច្ច័យ ដែលជាសុទ្ធាជ្រះថ្លា របស់លោកផ្ទាល់ និងក្រុមគ្រួសារ រួមជាមួយសប្បុរសជនសរុបចំនួន ៤៥លាន ៩៨០០០០រៀលប្រគេនដល់ព្រះសង្ឃវត្តសិរីវង្សារាមសំរាប់កសាងសមិទ្ធិផលនានាក្នុងវត្តបន្តទៀត។
បន្ទាប់មកគណអធិបតី បានបន្តអញ្ជើញកាត់ខ្សែបូរ និងឡើងលើព្រះវិហារប្រារព្ធកិច្ចតាមប្រពៃណី ព្រះពុទ្ធសាសនា និងកាត់ឬស្សសីមាបើកឲ្យប្រើប្រាស់ ជាផ្លូវការនូវព្រះវិហារ និងសមិទ្ធិផលនានាចាប់ពីពេលនេះតទៅ៕


Post a Comment