Header Ads

ក្រសួងអភិវឌ្ឍន៍ជនបទ ប្រារព្ធទិវាទឹកពិភពលោកលើកទី ២៦ ក្រោមប្រធានបទ ''ប្រជាពលរដ្ឋ​នៅ​ជនបទគ្រប់រូបត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត​"​



 ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់
 

លោក នួន ដាញ៉ិល រដ្ឋលេខាធិការតំណាង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​​ជាអធិបតី ប្រារព្ធទិវាទឹកពិភពលោកលើកទី២៦ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ​កម្ពុជា-កូរ៉េ​ រាជធា នីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។

ការប្រារព្ធទិវានេះ ​មានការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាពីបណ្ដាអង្គការដៃគូរអភិវឌ្ឍន៍​វិស័យទឹក​ស្អាត ដូច្នេះទើបក្រសួង​អភិ​វឌ្ឍន៍​ជនបទ បានរៀបចំប្រារព្ធទិវាទឹកពិភពលោកលើកទី២៦ ឆ្នាំ២០១៩នេះ ឡើងក្រោមប្រធានបទ ''ប្រជាពលរដ្ឋ​នៅជនបទគ្រប់រូបត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត"​។

លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ទិវា​នេះ​​ មានគោលបំណងលើកកម្ពស់ការយល់ដឹង ពីសារៈសំខាន់នៃការការពារទឹក ឲ្យមានសុវត្ថិភាព ជាទូ​ទៅ​​រួមាន៖ ទី១-លើកកម្ពស់ការយល់ដឹង ជាសាធារណ:អំពីត្រមូវការទឹក សុវត្ថិភាពសម្រាប់បើ្រប្រាស់ និង ការអនុវត្តអនាម័យ។ ទី២-លើកទឹកចិត្តបុគ្គល និងគ្រួសារ ឲ្យធ្វើការការពារ និងកែលម្អ្រប្រភពទឹក ទុក​ដាក់​ទឹក​ឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងកើតជំងឺឆ្លងដាយសារទឹក។ ទី៣-រកការគាំ្រទ្រពី្រគប់ស្ថាប័ន​រាជ​រដ្ឋា​​ភិបាល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីឆ្លើយតបចំពោះ បញ្ហាប្រឈមនៃការបំពុលប្រភពទឹក។ ទី៤-ធ្វើការស្វែងរក​ការគាំ្រទ្រប្រភពទឹកស្អាត ប្រកបដោយ និរន្ដរ​ភាព​​ក្នុងប្រទេសកម្ពុជា។

លោក នួន ដាញ៉ិល​ បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ​បានដាក់ចេញនូវទស្សនវិស័យរបស់គោល​នយោ​បាយ​​ជាតិ ​ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប​នៅ​សហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទគ្រប់គ្រាន់ ព្រមទាំងរស់ នៅក្នុងបរិស្ថានដែលមានអនាម័យ ប្រកបដោយនិរន្ដរភាព



No comments

Powered by Blogger.