សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ជូនកីឡាករ ចេញទៅប្រកួតជើងឯកធំ ប្រចាំអាស៊ាននៅប្រទេសថៃ
ដោយ៖ ហុង ចំណាប់
![]() |
សម្រាប់ការប្រកួតនេះ មានប្រទេសចូលរួម ចំនួន៨
ដែលរួមមានដូចជា ប្រទេសថៃ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ឡាវ និង
កម្ពុជា។
បណ្តាប្រទេសនីមួយៗនឹងបញ្ជូនកីឡាករកំពូលទាំង
៤ របស់ខ្លួនមកប្រកួតប្រជែងនឹងកីឡាករ ដែលចូលរួមទាំង ២៨រូប ដើម្បីដណ្តើមយកជ័យជម្នះក្នុងវគ្គបន្ទាប់
១– ជើងឯកវិញ្ញាសា PES League ២០១៩ Asia Round Season ២– ចូលទៅកាន់វគ្គ World Finals។ ដោយឡែកតែ ឡាវ
និង កម្ពុជា ជាប្រទេសថ្មី ដែលទើបតែចូលរួមជាមួយការប្រកួតប្រជែង វិញ្ញាសា PES League
នៅឆ្នាំទី១ដូច្នេះទោះជាកីឡករឈ្នះ ក៏មិនអាចមានសិទ្ធចូលទៅកាន់វគ្គ World Finals បានទេ។

សម្រាប់ប្រទេសកម្ពុជាកីឡាករកំពូលទាំង ៤ ដែលនឹងតំណាងឱ្យប្រទេសនៅ PES SEA FINALS ២០១៩ ត្រូវបានកំណត់អត្តសញ្ញាណ ក្រោយពីពួកគេបានទទួលជ័យជម្នះ ពីកីឡាករ ដែលបានចុះឈ្មោះ ៧០ នាក់ផ្សេងទៀត នៅក្នុងការប្រកួតប្រជែង PES ដែលរៀបចំដោយសហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈឆ្នាំ ២០១៩។
ហើយកីឡាករ ដែលបានចូលរួមការប្រកួតនោះ
មានដូចជា វ៉ាញ សុខបញ្ញា (២៧ឆ្នាំ) ពីទីក្រុងភ្នំពេញ, តាំង គីមសុង
(១៥ឆ្នាំ) ពីទីក្រុងភ្នំពេញ, វង្ស
ពេជ្របុរី (២៤ឆ្នាំ) ពីទីក្រុងភ្នំពេញ, ផាន់
វិសិទ្ធ (៣០ឆ្នាំ) ពីខេត្តកណ្តាល និងរួមដំណើជាមួយ គណៈប្រតិភូទៅកាន់ទីក្រុងបាងកកដើម្បីចូលរួមក្នុងការប្រកួតនៅពីថ្ងៃទី៣
ខែមីនា នេះ៕

Post a Comment