ឪឡឹក ជាថ្នាំដ៏សំខាន់សម្រាប់ ការពាររាង្គកាយរបស់មនុស្សគ្រប់ផ្នែក
ដោយ៖ សេង ស៊ីដារ៉ូ
![]() |
នៅក្នុងវិស័យវេជ្ជសាស្ត្របុរាណ ឪឡឹកមានគុណប្រយោជន៍ច្រើនយ៉ាងណាស់ ដូចជាធ្វើថ្នាំប៉ូវជួយឲ្យបាយ បាន ចំរើនអាហារ ប្រើជាថ្នាំជួយរំលាយអាហារ និងជាថ្នាំបញ្ជុះទឹកនោម។ ឪឡឹកពុំមែនជាថ្នាំត្រជាក់បញ្ជុះ កម្តៅប៉ុណ្ណោះទេ តែក៏ជាឱសថព្យាបាលរោគផ្សេងៗទៀតផងដែរ។
![]() |
រូបមន្តផ្សំឱសថ
ជម្ងឺរលាកតំរងមូត្រថ្មីៗ រ៉ាំរ៉ៃយូរៈ យកសំបកឪឡឹកកាត់ជាដុំតូចៗ ដាក់ស្ងោររំងាស់ក្នុងទឹករហូតដល់ទឹកថ្នាំ ឡើងខាប់ ហើយយកមកពិសារ ១-២ ស្លាបព្រាយបាយ ចំនួនពីដងក្នុង ១ថ្ងៃ ដោយពិសារលាយជាមួយទឹកឆ្អិន។
សម្ពាធឈាមខ្ពស់ៈ សំបកឪឡឹកស្រស់ ៦-១២ ក្រាម ស្ងោរលាយជាមួយថ្នាំចិនឆាវ ចៀ មិងជី ៩ក្រាម យកមកផឹកជំនួសតែ។
ក្អួតធ្លាក់ឈាមៈ សំបកឪឡឹក ៣០ក្រាម លាយស្ករល្មម ស្ងោរយកទឹកផឹក។ ចំណែកកាកថ្នាំកុំចោល ត្រូវយកមកពិសារមួយថ្ងៃពីរដង។
![]() |
បបូរមាត់ប្រេះ ឈឹករៈ យកសំបកឪឡឹកក្រៀម ៣០ក្រាម ស្ងោរលាយទឹកពិសារឲ្យបានច្រើនថ្ងៃ។
ហើម ស្ទះទឹកនោម ឬនោមតិចៈ ឪឡឹកមួយផ្លែ ខ្ទឹមស ៨មើម ញាត់ចូលក្នុងផ្លែឪឡឹកយកទៅចំហុយ ហើយពិសារសាច់ឪឡឹកឲ្យអស់។
ឈឺធ្មេញៈ យកសំបកឪឡឹកហាលថ្ងៃស្ងួតមួយចំនួន បុកជាមួយទេព្វិរូ ហើយយកមកបិទជុំវិញឆ្មេញឈឺ។
ផ្តាសាយ ចេញញើសច្រើន ស្រេកទឹកៈ ចូលពិសារទឹកឪឡឹក ដែលក្លាស្សេត្រជាក់ល្មម។
ដកស្រង់ចេញពីសៀវភៅ ដែលមានចំណងជើងថា បន្លែផ្លែឈើ អាហាសម្រាប់សុខភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាំហុង តូបលេខ ៣៧ ផ្សារអូប្ញស្សី ជាន់ឡៅតឿ ប៉ែកខាងកើត ទូរស័ព្ទលេខៈ ០១២ ៩៧ ៩០ ៩១ / ០១៦ ៨៧ ៣៣ ៦៨៕



Post a Comment