Header Ads

ការរីកចម្រើនដំបូង នៃអាណាចក្រខ្មែរ ក្រោមការគ្រប់គ្រងរបស់ ព្រះបាទជយវម៌្មទី៣


ដោយ៖ សេង ស៊ីដារ៉ូ



 សម័យអង្គរបានបន្តចាប់ពីដើមសតវត្សទី៩ រហូតដល់សតវត្សទី១៥ រយៈកាលនៃការសំរេចបានខាង វប្ប ធម៌ និង អំណាចនយោបាយ គឺជាយុគសម័យមាសនៃអរិយធម៌ខ្មែរ។

ទីក្រុងនេះ សំបូរដោយប្រាសាទ នៅតំបន់អង្គរ ស្ថិតនៅក្បែរទីរួមខេត្តសៀមរាប នាសម័យទំនើបនេះ គឺជា​បូជ​​នីយដ្ឋាន ដែលបន្តនូវកិត្យានុភាពនៃព្រះមហាក្សត្របន្តបន្ទាប់ ពីព្រះបាទជយវម៌្មទី៣ (ទោះបីជា​ពួក​ខ្មែរ​ក្រហម បានមើលឃើញថា ប្រវត្តិសាស្ត្រ និងប្រពៃណីកាលពីអតីតរបស់ប្រទេសខ្លួន ដោយមានអរិ​ភាព​​ក៏ដោយ ក៏ពួកខ្លួននៅតែយករូបប្រាសាទអង្គរវត្តមករចនា លើទង់ជាតិកម្ពុជាប្រជាធិបតេយ្យដដែល។ ក្បូរក្បាច់ស្រដៀងគ្នានេះដែរ ក៏ឃើញមាននៅលើទង់ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាផងដែរ (សបក)។


នគរនេះ បានស្ថាបនាដោយព្រះបាទជយវម៌្មទី៣ ដែលបានដាក់នាមរបស់ កម្ពុជា នាសម័យទំនើបនេះ ជានាមរបស់នគរព្រះអង្គ។ អំឡុងដើមសតវត្សទីប្រាំបួន មកទល់នឹងពាក់កណ្ដាលសតវត្សទី១៥ គេបាន​ស្គាល់​ថា ជាកម្ពុជៈ ដើមឡើយជាឈ្មោះនៃរដ្ឋ ឬកុលសម្ព័ន្ធមួយនៃឥណ្ឌា ខាងជើងដំបូងគេ ចាប់ពីពេល​នោះ​មក ទំរង់ឈ្មោះថ្មីបានប្រែក្លាយមកដូចសព្វថ្ងៃនេះ។
ប្រហែលជានៅឃ្លាតពីគ្នារវាងព្រះអង្គ និងពួកជ្វានៅតាមសមុទ្រ ព្រះបាទជយវម៌្មទី៣ គង់នៅខាងជើង​នៃបឹង​​ទន្លេសាប។ ព្រះអង្គបានកសាងរាជធានីជាច្រើន មុនពេលបង្កើតរាជធានីមួយ នៅហរិហរាល័យ ក្បែររមណីយដ្ឋានមួយ ដែលសំណង់ប្រាសាទសម័យអង្គរ ត្រូវបានសាងសង់ឡើងនៅទីនោះ។

ឥន្ទ្រវម៌្មទី១ (៨៧៧-៨៨៩) បានពង្រីកអំណាចខ្មែរ ឆ្ងាយមកភាគខាងលិចនៃខ្ពង់រាបគោរាជ (គោរាជ) នៅក្នុងប្រទេសថៃ ហើយព្រះអង្គបានចេញរាជបញ្ជា ឲ្យមានការកសាងជលដ្ឋានដ៏ធំ នៅខាងជើងនៃរាជ​ធានី ដើម្បីផ្ដល់នូវការបង្ហូរទឹកសំរាប់ការដាំស្រូវលិចទឹក។ ព្រះរាជបុត្ររបស់ព្រះអង្គយឝោវម៌្មទី១ (៨៨៩-៩០០) បានសាងបារាយណ៍ខាងកើត (ជលដ្ឋាន ឬ អាងទឹក) ជាភស្តុតាងបន្សល់មកដល់​សម័យ​បច្ចុប្បន្ននេះ។ ទំនប់របស់បារាយណ៍នេះ គេអាចមើលឃើញសព្វថ្ងៃនេះ គឺមានប្រវែង វែងជាង ៦ សហាតិ​មាត្រ និង ទទឹង ១,៦ សហាតិមាត្រ។


ប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែង និងជលដ្ឋានបានសាងឡើង ក្រោមស្នាព្រះហស្ថរបស់ព្រះបាទឥន្ទ្រវម៌្មទី១ និង​​ព្រះមហាក្សត្របន្តបន្ទាប់ពីព្រះអង្គ ជាគន្លឹះឈានទៅដល់ភាពរុងរឿង អស់រយៈកាលកន្លះសហ​ស​វត្ស។ អ្នកស្រែចំការលែងពឹងផ្អែកលើខ្យល់មូសុងរដូវ ពួកគាត់បានធ្វើឲ្យមាន បដិវត្តន៍បៃតង នៅពេល​ដំបូង​បានផ្ដល់ឲ្យប្រទេសនេះ មានស្រូវដ៏ច្រើនលើសលប់។ កាធ្លាក់ចុះនៃកម្ពោជអំឡុងសតវត្សទី១៣ និង១៤ ប្រហែលជាត្រូវបានជំរុញយ៉ាងលឿន ដោយការខូចខាតនៃប្រព័ន្ធបង្ហូរទឹក។
ការវាយលុកពីសៀម និងប្រជាជាតិបរទេសដទៃ និងជំលោះផ្ទៃក្នុង​ បង្កដោយសត្រូវនៃរាជវង្ស  បានបង្វែរឲ្យធនធានមនុស្ស​ជា​ច្រើនលែងមានក្នុងការថែរក្សា ប្រព័ន្ធបញ្ចេញបញ្ចូលទឹកនេះ និងធ្វើឲ្យប្រព័ន្ធនេះចុះទ្រុឌទ្រោម​បន្តិច​ម្ដងៗ។

នៅមានបន្តនៅលេខក្រោយ (ដកស្រងចេញពីឯកសារ ប្រវត្ដិសាស្រ្ដខ្មែរ និពន្ធ​ដោយត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី និងប្រវត្តិសាស្ត្រខ្មែរដំបូង - វិគីភីឌាhttps://km.​wikipedia​.​org/wiki/ប្រវត្តិសាស្ត្រខ្មែរដំបូង)

No comments

Powered by Blogger.