Header Ads

សែលកាត រក្សាតំណែងជាបណ្តាញទូរស័ព្ទឈានមុខ គេនៅកម្ពុជា ​បានសេចក្តីប្រកាសជាផ្លូវការ នៅឯសន្និសីទ Mobile World Congress ២០១៩ ទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ



 ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


ក្រុមហ៊ុន Cellcard  ត្រូវបានប្រកាស និងទទួលបានពានរង្វាន់ Ookla  ជាផ្លូវការលើឆាកអន្តរ​ជាតិ ក្នុងសន្និ​សីទ Mobile World Congress នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ថា បានរក្សាតំណែងជាបណ្តាញ​ទូរស័ព្ទឈានមុខគេនៅកម្ពុជា។ 

ពានរង្វាន់នេះត្រូវបានបង្ហាញនៅឯពិធីជាផ្លូវការ ដែលចូលរួមដោយថ្នាក់ដឹកនាំ ពីវិស័យទូរគមនាគមន៍ អន្តរ​ជាតិ​និងអ្នកជំនាញ អ្នកសារព័ត៌មាន និងអ្នកតំណាងសំខាន់ៗ មកពីក្រសួងប្រៃ​សណីយ៍​ និងទូរគមនាគមន៍កម្ពុជា (MPTC)

លោកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group  លោក Ian Watson​នាយកប្រតិបត្តិ និង ​លោក​JonjonNaval នាយក​ផ្នែកបច្ចេកវិទ្យា ដែលបាន​ធ្វើដំណើរទៅទីក្រុង បាសេឡូ​ណា សម្រាប់កិច្ចពិភាក្សា ​និង​កិច្ច​​ប្រជុំទាក់ទងទៅនឹងការត្រៀមលក្ខណៈលើបច្ចេកវិទ្យា 5G និងទស្សនៈវិស័យរបស់ Royal Group លើប្រព័ន្ធ​ឌីជីថល​នៅកម្ពុជា។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson មានប្រសាសន៍ថា ការទទួលបានពានរង្វាន់ជាថ្មីម្ត​ង​ទៀតនៅឆ្នាំនេះ គឺជាក្ដីសោមនស្ស និង កិត្តិយសមួយដ៏ធំធេង។ លោក Watson បានមាន​​​ប្រសាស​ន៍​ថា «ការទទួលស្គាល់នៅពេលនេះ ក្នុងដំណាក់កាលទីបួននៃការធ្វើតេស្តពី Ookla​ គឺជាភស្តុតាង នៃការប្តេជ្ញា​ចិត្ត​របស់យើង ក្នុងការផ្តល់បណ្តាញទំនាក់ទំនងលំដាប់ថ្នាក់ពិភពលោក ដល់ប្រជាជនកម្ពុជា»។
«យើងមិនត្រឹមតែបំពេញតម្រូវការអ៊ីនធើណេតរបស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបចំផែនការសំរាប់អនាគតក្នុងការផ្គត់ផ្គង់ទិន្នន័យ pre-5G និង 5G ដែលមានល្បឿនឈានមុខគេ» និង «យើងផ្តោតខ្លាំង​​លើផែន​ការរបស់យើងសម្រាប់បច្ចេកវិទ្យា 5G ជាមួយផលិតផល សេវាកម្ម និងអាជីវករលក់ទូទាំងពិភពលោក»។

ក្រុមហ៊ុន Cellcard និង Royal Group ក៏កំពុងពន្លឿនការផ្លាស់ប្តូរប្រព័ន្ធឌីជីថល​នៅក្នុងក្រុមហ៊ុនយើង ដែល​យើងផ្តល់បុគ្គលិករបស់យើងជាមួយ នឹងឧបករណ៍ជំនាញ និងធនធាន ដែលត្រូវការសម្រាប់ការផ្លាស់ប្តូរ​ដំ​ណាក់​កាលដ៏សំខាន់នេះ។​ លោក បាននិយាយថា MWC តែងតែជាកន្លែងប្រមូលផ្តុំគំនិតល្អៗ ដើម្បីស្វែងរក និងបង្កើតយុទ្ធសាស្រ្តនៃបច្ចេកវិទ្យា សម្រាប់ពេលអនាគត និងដើម្បីធានាឲ្យមានការឆ្ពោះទៅមុខជានិច្ច។

អំពីពានរង្វាន់ Okkla «បណ្តាញទូរស័ព្ទលឿនជាងគេនៅប្រទេសកម្ពុជា»
របាយការណ៍ផ្លូវការបង្ហាញពីល្បឿនរបស់ Cellcard សម្រាប់ត្រីមាសទី៣ - ទី៤ ឆ្នាំ ២០១៨ ដែលមានល្បឿន ២១.៥៧ Mbps។ ពិន្ទុនេះ រួមមានទាំងល្បឿននៃការទាញយកទាំង ២៣,៦២ Mbps និងល្បឿនផ្ទុកជាមធ្យម ១៤,៥៨ Mbps នៅលើទូរស័ព្ទដែលមាន LTE

 ពិន្ទុល្បឿនលឿនរបស់សែលកាតមានកម្រិត ២១,៥៧ ខ្ពស់ជាងគូប្រកួតប្រជែង:
Smart: ១២.៤៩
SEATEL: .១២
Metfone:.២១៕



No comments

Powered by Blogger.