សែលកាត ជួយលើកស្ទួយ និងគាំទ្រក្រុមតន្រ្តីខ្មែរវ័យក្មេង Mustached Band ឲ្យមានភាពល្បីល្បាញលើឆាកអន្តរជាតិ
ភ្នំពេញៈ
ដោយ៖ ឌឹម គឹមហាក់
![]() |
Mustache Band គឺជាក្រុមតន្រ្តីដែលមាន ទេពកោសល្យខ្ពស់ ក្នុងចំណោមក្រុមផ្សេងៗទៀតជាច្រើន នៅកម្ពុជា ដែលថ្មីៗនេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុន Cellcard។
ការប្រគុំតន្ត្រីនេះ បានចេញលក់បន្ទាប់ពីក្រុម Mustache Band បានចេញបទចម្រៀងថ្មីរបស់ពួកគេ គឺបទ "អាក្របី" ដែលមានចំនួនអ្នកទស្សនាចូលមើលជាង ៥លាននាក់ នៅក្នុងYouTube។ អ្នកគាំទ្រ និងសមាជិករាប់រយនាក់របស់ Cellcard នឹងចូលរួម គាំទ្រក្នុងនាមជាអ្នកស្រលាញ់តន្ត្រី ទូទាំងខេត្ត ដើម្បីអបអរសាទរការចេញអាល់ប៊ុមថ្មីរបស់ពួកគាត់ និងត្រូវបានបង្ហាញនៅក្នុងការប្រគុំតន្ត្រីផ្ទាល់។
សែលកាតក៏មានបញ្ចូលបទចម្រៀងនេះ និងបទភ្លេងផ្សេងៗទៀត ទៅលើសេវា Calltunes របស់ខ្លួនដែលមានចំនួនការភ្ជាប់យកកើនឡើងជារៀងរាល់ថ្ងៃ។
![]() |
"យើងក៏ ជាអ្នកគាំទ្ររបស់ក្រុមតន្ត្រី Mustache Band អស់រយៈពេលជាច្រើនខែដែរ វាពិតជាមានភាព រីករាយណាស់ក្នុងការធ្វើការជាមួយពួកគេ។"
លោក ចេន ដែលជាមេក្រុម Mustache Band បានថ្លែងថា រូបលោក រីករាយណាស់ក្នុងការធ្វើការជាមួយក្រុមហ៊ុន Cellcard ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍កម្ពុជា ដែលផ្តល់ឲ្យពួកគេនូវឱកាស ដើម្បីបង្កើតកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព ទូទាំងប្រទេសបាន និងលើឆាកអន្តរជាតិ។
លោកចេន បានបន្តថា "ការធ្វើការជាមួយក្រុមការងារសែលកាត គឺវាហាក់បីដូចជាគ្រួសារ និងគ្នាអញ្ចឹង ហើយខ្ញុំមានអារម្មណ៍ថានេះ គឺជាផ្នែកមួយនៃគុណតម្លៃរបស់ក្រុមហ៊ុន"។
បទចម្រៀងដើមរបស់ Mustache Band អាចរកបាននៅក្នុងបទចំរៀង CellcardCalltunes:
1. បទ អាក្របី - លេខកូដបទចម្រៀងបទចំរៀង 729311
2. មិនអាចទៅរួច - លេខកូដបទចម្រៀងលេខ 729312
3. មកក្រោយគេ - លេខកូដបទចម្រៀង 729313
4. ប្រុសម្នាក់នេះសំខាន់នៅពេលណា - លេខកូដបទចម្រៀង 904876
សម្រាប់ព័ត៌មានបន្ថែមនៃកម្មវិធីពិសេសៗ ចែករង្វាន់ជាច្រើន និងវិធីសាស្ត្រដើម្បីឈ្នះ សូមចូលទៅកាន់គេហទំព័រ www.cellcard.com.kh និងចូលមើល page របស់ Cellcard ទាំងក្នុង Facebook និង Instagram អតិថិជនអាចស្វែងរកការណែនាំបន្ថែម តាមរយៈសេវាបម្រើអតិថិជនរបស់Cellcard ២៤ម៉ោង ក្នុងមួយសប្តាហ៍ ទូរស័ព្ទ៖ ៨១២ ឬ ០១២ ៨១២ ៨១២៕


Post a Comment