រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជន ចែកអំណោយកង់ ដល់សិស្សក្រីក្រ មកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័ ស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំង
ដោយៈ ហុង ចំណាប់
![]() |
សិស្សានុសិស្សដែលទទួលបានកង់ និងសម្ភារៈសិក្សា និងថវិកានាពេលនេះ មានចំនួន ១០១ នាក់ មកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងឃុំក្រាំងលាវ និងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានជួយ ខេត្តកំពង់ឆ្នាំង បានជំរុញឲ្យសិស្សានុសិស្សទាំងអស់ ខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ដើម្បី ក្លាយជាធនធានមនុស្សប្រកបដោយគុណភាព និងគុណតម្លៃ សម្រាប់ប្រទេសជាតិ។
![]() |
លោកបណ្ឌិតរដ្ឋមន្រ្ដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រួសារមនុស្សធម៌ ជួយសិស្សក្រីក្រ ដែលជាម្ចាស់ជំនួយ និងសូមឲ្យបន្តជួយសិស្សក្រីក្រដទែទៀត ដែលពុំមានលទ្ធភាព និងខ្វះខាតសម្ភារៈ និងថវិកាក្នុងការសិក្សា៕


Post a Comment