ដើម ញ អាចជួយឲ្យអ្នកកើតជម្ងឺមហារីក រស់នៅបានយូរ
ដោយ៖ សេង ស៊ីដារ៉ូ
![]() |
ឯកសារចាស់មួយនៃទស្សនាវដ្តីវេជ្ជសាស្ត្រមហាសមុទ្រប៉ាស៊ីហ្វិក បង្ហាញថា ញ មានប្រសិទ្ធទៅលើបាក់តេរី Bacteria M, polygenes, E coli, Ps aeruginosa។
ថ្មីៗនេះ ការស្រាវជ្រាវរបស់មហាវិទ្យាល័យ Hawaii បានបង្ហាញថា មានប្រសិទ្ធភាពផ្នែក គ្លីកនីកយ៉ាងល្អប្រសើរសម្រាប់ជម្ងឺលើសឈាម ចុកពោះយ៉ាងខ្លាំង រលាកនិងមហារីកក្រពះ រោគឆាប់ចាស់ មហារីកសុដន់ និងមហារីក ratina ។
បណ្ឌិត ហ្សូសេហ្វ បែក (Dr. josep bez) ជំនាញការរបស់ FDA (ស្ថាប័នគ្រប់គ្រងម្អូបអាហារ និងឱសថអាមេរិក) បានឲ្យដឹងថា ញ មានប្រសិទ្ធភាពរារាំងដល់ការលុកលុយរបស់បាក់តេរី និងវីរុស បន្ថយការឈឺចាប់ និងធ្វើឲ្យស្ងប់អារម្មណ៍។
ឆ្នាំ១៩៩៣ ក្រុមស្រាវជ្រាវនៅមហាវិទ្យល័យ Keo (ជប៉ុន) បានចម្រាញ់ចេញនូវសារធាតុ anthraqui none ពីផ្លែ ញ មានប្រសិទ្ធភាពបន្ថយនូវចំនួនកោសិកា ក្នុងរោគមហារីក K-as-nrk។
ការស្រាវជ្រាវកំពុងបន្តទៀតក្នុងការយកចិត្តទុកដាក់ ព្រោះដើម ញ បានក្លាយជារុក្ខជាតិឧស្សាហកម្ម ដ៏ល្បីល្បាញរបស់អ្នកនៅហាវ៉ៃ។
ប្រសិទ្ធភាពផ្នែកឱសថសាស្ត្រ នៃដើម ញ
ការសិក្សាស្រាវជ្រាវនៅឆ្នាំ ១៩៧២ សំដៅស្វែងយល់ពីប្រសិទ្ធភាពផ្នែកឱសថសាស្ត្រនៃសារធាតុចំបងដើម ញ។ លទ្ធផលដែលទទួលបាន គឺមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានអ្នកឯកទេស។ សមាសធាតុដែល គេចាប់អារម្មណ៍បំផុត គឺប្រភេទ Alkaloid ដែលមានឈ្មោះ xeronine ដូចគ្នានឹងសារធាតុដែលគេស្រាវ ជ្រាវឃើញក្នុងផ្លែម្នាស់។ ម្យ៉ាងទៀតដើម ញ មានអង់ហ្ស៊ីម (Enzyme) ម្យ៉ាង ដែលពេលវាធ្វើសកម្មភាព និងបង្កើតចេញនូវ Xeronine BI proxeronine។
ប្រសិទ្ធភាពដែលធ្លាប់ដឹងពី Xeronine គឺវាសំរបសំរួលរចនាសម្ព័ន្ធ និងទម្រង់ម៉ូលេគុល នៃប្រូតេអ៊ីន ពិសេសមួយចំនួនក្នុងសរីរាង្គ។ ការស្រាវជ្រាវផ្សេងទៀតក៏បង្ហាញថា មើមយិនស៊ិន និង ញ អាចជួយឲ្យកោសិកាសរសៃប្រាសាទ ឆ្លើយតមបានល្អប្រសើរ ជាមួយសារធាតុបន្ថយការឈឺចាប់ Endogenous ដែលគេ ស្គាល់តាំងពីយូរ គឺ Endorphine។
ក្រៅពីប្រសិទ្ធភាពរួម ដូចជា Alkaloid ញ នៅមានជួយបំប៉នសុខភាព ជួយដល់ការការពារជម្ងឺ សរសៃប្រាសាទ បេះដូងជាដើម។ ម្យៅ ញ កំពុងត្រូវគេប្រើយ៉ាងទូលំទូលាយនៅអាមេរិកខាងជើង សម្រាប់បំប៉នសុខ ភាព ការការពារជម្ងឺសម្កាត់ផ្សេងៗ។
ដកស្រង់ចេញពីសៀវភៅ ដែលមានចំណងជើងថា បន្លែផ្លែឈើ អាហាសម្រាប់សុខភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាំហុង តូបលេខ ៣៧ ផ្សារអូប្ញស្សី ជាន់ឡៅតឿ ប៉ែកខាងកើត ទូរស័ព្ទលេខៈ ០១២ ៩៧ ៩០ ៩១ / ០១៦ ៨៧ ៣៣ ៦៨៕

Post a Comment