រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបលោក Deng Boqing អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្ដរជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការបង្កើតភូមិគំរូ
ភ្នំពេញៈ
ដោយៈ ឌឹម គឹមហាក់
ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន មានបំណងចង់បង្កើតភូមិគំរូ មួយចំនួននៅកម្ពុជា ដោយធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។
លោក Deng Boqing អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្ដរជាតិ-ចិន បានលើកលឡើងថា តាមរយៈនៃការអភិវឌ្ឍន៍ជនបទ នៅសាធារណរដ្ឋប្រជាមានិតចិន ធ្វើការសាកល្បងអនុវត្តន៍ នៅព្រះរាជាណាចក្រកម្ពុជា នៅភូមិគំរូនេះ ត្រូវរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ រួមមាន ផ្លូវ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី សាលារៀន មណ្ឌលសុខភាព និងទីផ្សារ ដើម្បីលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋកម្ពុជា នៅតំបន់ជនបទ។
ហើយក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានកំពុងអនុវត្តន៍គម្រោងកែលម្អផ្លូវជនបទ ជំហានទី១ ដើម្បីស្ថាបនាផ្លូវក្រាលក្រួសក្រហមនៅជនបទប្រវែង ៣៥គីឡូម៉ែត្រ ៤៦២ ម៉ែត្រ ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងស្ពានបេតុង ដែលគម្រោងនេះសម្រេចបាន ៨៥%ហើយ នឹងបញ្ចប់នៅខែមីនា ឆ្នាំ២០១៩ ។
គម្រោងមួយទៀត គឺជាគម្រោងសាកល្បងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា បានសាងសង់មជ្ឈមណ្ឌលសហគមន៍ នៅស្រុកមុខកំពូល ខេត្តកណ្ដាល ដែលមានកម្មវិធីផ្គត់ផ្គង់ទឹកស្អាត លើកកម្ពស់អនាម័យ និងបណ្ដុះបណ្ដាលមន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទ។ លោករដ្ឋមន្រ្ដី បានស្នើសុំឲ្យមិត្តចិន បន្តជួយផ្ដល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជា ដើម្បីអនវត្តន៍បន្តគម្រោងជំហានទី២ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទឹកស្អាត៕
Post a Comment