ដំណាំត្រុំមានភាពល្បីល្បាញ តាំងពីទសវត្សរិ៍៧០ ឥឡូវសហគមន៍ត្រុំអង្គរបាន ថែរក្សា និងអភិរក្ស ដំណាំត្រុំនេះឡើងវិញ
ខេត្តកំពង់ចាមៈ
ដោយ៖ សេង ស៊ីដារ៉ូ
សហគមន៍ត្រុំអង្គរបាន បង្កើតឡើងជាង១០ឆ្នាំមកហើយ ដោយសារការឧបត្ថមគាំទ្រពីអង្គការ ស៊ីវ៉ាយខេ ស្ថិតក្នុងភូមិអង្គរបាន ខេត្តកំពង់ចាម ដែលមានសមាជិកចំនួន៧គ្រួសារ ពឹងអាស្រ័យលើការត្បាញក្រមាត្រុំ ជាផលិតផលប្រចាំមូលដ្ឋាន។
អ្នកស្រី ធុយ សោភ័ណ្ឌ ជាប្រធានសមាគមន៍ត្រុំអង្គរបាន មានប្រសាសន៍ថា ក្នុង១ខែៗ អាចត្បាញក្រមាពីត្រុំបានជាង ១០០ក្រមា ហើយភូមិនេះរស់នៅពឹងផ្នែកទៅលើការដាំដើមត្រុំ សម្រាប់ត្បាញក្រមា។ ក្រមាពីត្រុំនេះលក់បានថ្លៃមួយ ១០ដុល្លារ មានគុណភាពជាប់យូរជាងក្រមាធម្មតា។ ភូមិអង្គរបាន ខេត្តកំពង់ចាម ធ្លាប់មានភាពល្បីល្បាញ ដោយមានដាំជាចំការត្រុំដ៏ធំ ដោយមានអំណោយផលពីដី ដែលមានជីជាតិពីអាងទន្លេមេគង្គ មានជំនាញខាងប្រមូលផលត្រុំ និងរស់នៅប្រកបមុខរបរលក់ផលិតផលត្រុំនេះតែម្តង។
ចាប់តាំងពីទសវត្សរ៍ទី៧០ ការប្រមូលផលត្រុំ មានការធ្លាក់ចុះជាលំដាប់រហូតដល់អ្នកភូមិទាំងអស់ ឈប់ដាំត្រុំ ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ទើបធ្វើឲ្យដំណាត្រុំរស់ឡើងវិញ និងអភិរក្ស ហើយសហគមន៍ត្រុំអង្គរបាន ត្រូវបានបង្កើតឡើង ដើម្បីអភិរក្សជំនាញផលិតផលត្រុំប្រពៃណី។ សហគមន៍ត្រុំ មានភាពរីករាយ ដែលអាចប្រើប្រាស់វា លើផលិតផលតម្បាញជាច្រើន។ យើងបានប្តេជ្ញា ថា នឹងបន្តជំនាញនេះ ដល់កូនចៅរបស់យើង ដើម្បីថែរក្សាប្រពៃណីជាតិយើង ក៏ដូចជាធ្វើឲ្យអង្គរបានមានភាពល្បីល្បាញជាថ្មីម្តងទៀត លើការជ្រលក់ពណ៍ត្រុំ។
Post a Comment