ក្រុមហ៊ុន Cellcard ឈ្នះពានរង្វាន់ជាក្រុមហ៊ុនប្រតិបត្តិការ ដ៏ទុកចិត្តបំផុតប្រចាំឆ្នាំជាលើកទី២ ពី IDG ASEAN
ភ្នំពេញ៖
ដោយ៖ ឌឹម គឹមហាក់
កម្មវិធីប្រគល់ពាន់រង្វាន់នេះ ធ្វើឡើងនៅឯសណ្ឋាគារ The Great Duke រាជធានីភ្នំពេញ ចាប់ពីម៉ោង៦ល្ងាច ដែលរំពឹងថានឹងមានអ្នកចូលរួមជាកិតិ្តយសជាង១០០នាក់មកពីស្ថាប័ទូរគមនាគមន៍ សេដ្ឋកិច្ចអេឡិចត្រូនិច(Telecoms and FinTech) និងរដ្ឋាភិបាលនិងការធ្វើបទបង្ហាញពីការស្រាវជ្រាវលើទីផ្សារនៃបច្ចេកវិទ្យា 4G សេវាអ៊ីនធើណេត និងសេដ្ឋកិច្ចផ្នែកអេឡិចត្រូនិច ជាមួយអ្នកឆ្លើយសំណួរជាង៤ម៉ឺននាក់។ ជាង៦០%នៃការសិក្សា ត្រូវបានធ្វើឡើងតាមរយៈអនឡាញ និង៤០% ធ្វើឡើងតាមរយៈការសម្ភាសន៍ផ្ទាល់មាត់ នៅក្រុងធំៗចំនួន៥ ដូចជា ភ្នំពេញ បាត់ដំបង ព្រៃវែង សៀមរាប និងព្រះសីហនុ។
ខែកុម្ភៈ ឆ្នាំ២០១៨ នៅឯសន្និសីទទូរស័ព្ទដៃ (Mobile World Congress) នៅទីក្រុង Barcelona ពួកយើងទទួលបានពានរង្វាន់ជាលើកទីពីរ ពី Open Signal
ខែកក្កដា ពួកយើងឈ្នះពានរង្វាន់ជាលើកទីពីរពី Speedtest Award នៅ Ookla ដែលបង្ហាញថា ពួកយើងជាប្រតិបត្តិការតែមួយគត់ ដែលបានបង្កើនល្បឿនអ៊ីនធើណេត។
នៅខែសីហា ក្នុងសន្និសីទ 5G Asia Conference ក្នុងប្រទេសសិង្ហបុរី ពួកយើងបានឈ្នះពានរង្វាន់ដ៏ធំមួយ គឺ 5G Asia CXO Operator of the Year ដែលជាពានរង្វាន់ពីមហាជន (People’s Choice Award)។ នេះជាការទទួលស្គាល់ពីក្រុមហ៊ុន Cellcard ក៏ដូចជាប្រទេសកម្ពុជា នៅក្នុងតំបន់លើការត្រៀមខ្លួនទទួលយកបច្ចេកវិទ្យា 5G។
នៅខែវិច្ឆិកា ពួកយើងបានឈ្នះពានរង្វាន់សកលលោកមួយ Most Reliable Telecom Operator Cambodia ពីទស្សនាវដ្តីGlobal Brands Magazine ហើយទាំងនេះបាននាំយើងមកដល់កម្មវិធីក្នុងខែនេះ ខែធ្នូពួកយើងទើបតែទទួលបានដំណឹងថា ក្រុមហ៊ុន Cellcard ត្រូវបានចាត់ទុកជាក្រុមហ៊ុនមានការរីកចម្រើន ជាងគេលើវិស័យទូរគមនាគមន៍ នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៨ (Fastest Growing Telecommunications Company Cambodia 2018)
ហើយនៅរាត្រីនេះយើងបានទទួលកិត្តិយសជាថ្មីដោយទទួលបានពានរង្វាន់ ពី IDG ASEAN ជាអ្នកប្រតិបត្តិការណ៍ដ៏ទុកចិត្តបំផុតប្រចាំឆ្នាំ២០១៨ (Cambodia’s Most Reliable Mobile Operator 2018 Award)សម្រាប់ព័ត៌មានបន្ថែមពីការផ្តល់ជូនពិសេសនិងសកម្មភាពផ្សេងៗពីក្រុមហ៊ុន Cellcard សូមចូលទៅកាន់ Cellcard Facebook Fan Page ឬ www.cellcard.com.kh៕
Post a Comment